អ្នកដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជាមនុស្សដែលមានសមត្ថភាពខ្លាំងពូកែ ដែលជួយឱ្យពួកគេអាចរកលុយបានច្រើន និងក្លាយជាអ្នកមានទាំងក្មេងវ័យ។
១. ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំទន្សាយ ជាមនុស្សមានភាពវៃឆ្លាត មានបុគ្គលិកលក្ខណៈវិជ្ជមាន និងសុទិដ្ឋិនិយម ដែលនឹងនាំសំណាងច្រើនក្នុងជីវិត។ អ្នកដែលកើតក្នុងឆ្នាំទន្សាយ តែងតែខិតខំពង្រឹងខ្លួន ចេះចាប់យកឱកាស និងមានចិត្តរឹងប៉ឹង ជួយឱ្យពួកគេមានឱកាសទទួលបានប្រាក់ចំណេញច្រើន។
លើសពីនេះ មនុស្សទាំងនេះ ក៏មានភាពចាស់ទុំតាមរយៈការខិតខំប្រឹងប្រែង និងស្មារតីប្រយុទ្ធសកម្ម ដែលធ្វើឱ្យងាយស្រួលក្នុងការច្រូតកាត់ទ្រព្យសម្បត្តិដែលមានស្ថិរភាព និងស្ថិតស្ថេរ។ យ៉ាងណាមិញ ចូលដល់ខែកញ្ញានេះ ឱកាសឆ្នាំទន្សាយនឹងចូលមកដល់ ពួកគេអាចប្រកបរបរចិញ្ចឹមជីវិតប្រកបដោយគុណភាព ដំណាំល្អ មុខរបរ និងលាភសំណាង រស់នៅប្រកបដោយសុភមង្គល តែគ្មានកង្វល់។
២. ឆ្នាំមមី
មនុស្សឆ្នាំសេះមានចរិតក្លាហាន ពួកគេអាចធ្វើការដោយអត់ធ្មត់លើសមរភូមិដោយមានស្មារតីប្រយុទ្ធយ៉ាងសកម្ម។ ស្មារតីមិនចេះរាថយរបស់អ្នកឆ្នាំសេះ បាននាំឱ្យមានទ្រព្យសម្បត្តិហូរហៀរ មិនត្រឹមតែអាចពឹងលើការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចបាននូវជីវិតល្អប៉ុណ្ណោះទេ ថែមទាំងអាចរកប្រាក់បានដូចអ្នកឆ្នាំទន្សាយដែរ ដែលអាចជម្នះការលំបាកបានយ៉ាងងាយ។
ជីវិតអ្នកឆ្នាំសេះមានជីវិតដ៏សម្បូរបែប និងលាភសំណាងច្រើន ជាពិសេសក្នុងខែកញ្ញា អ្នកតឆ្នាំសេះអាចដឹងពីសក្តានុពលពេញលេញរបស់អ្នកខ្លួន និងចាប់បានឱកាសច្រើន ទន្ទឹងរង់ចាំទទួលជំនួយតាមរយៈទំនាក់ទំនង ផ្តល់ឱកាសឱ្យអ្នកទទួលបានជោគជ័យ និងរស់នៅក្នុងជីវិតដ៏រីករាយ។
៣. ឆ្នាំខាល
មនុស្សឆ្នាំខ្លាក្នុងខែកញ្ញា មានលាភសំណាង និងឱកាសរកបានលុយធំ មុខជំនួញ ការរកស៊ីកាក់កបខ្លាំង។ អ្នកកើតមកមានស្មារតីប្រយុទ្ធ ហើយអាចស្វែងរកឱកាសអាជីវកម្មបន្តិចម្តងៗ តាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួន។ ទោះបីជាអ្នកមកពីគ្រួសារធម្មតាក៏ដោយ ក៏អាចក្លាយជាអ្នកមានទាំងវ័យក្មេងដែរ។
អ្នកដែលកើតក្នុងឆ្នាំខ្លាមានគំនិតច្នៃប្រឌិតខ្ពស់ ពួកគេនឹងអាចជោគជ័យក្នុងវិស័យវិជ្ជាជីវៈ ប្រសិនបើពួកគេរក្សាសកម្មភាពវិជ្ជមានចាប់ពីខែកញ្ញាតទៅ។ ខែកញ្ញានឹងមានភាពសម្បូរសប្បាយ ព្រះនៃទ្រព្យសម្បត្តិនឹងប្រទានពរដល់អ្នក ក្នុងជីវិតនឹងមានសំណាងកាន់តែកើនឡើង។ ប្រសិនបើអ្នកមានបញ្ហារឿងលុយកាក់ សូមអបអរសាទ ចាប់ពីពេលនេះទៅ លែងមានបញ្ហា ការលំបាកទៀតហើយ៕
ប្រភព ៖ បរទេស / Knongsrok