ហោរាសាស្រ្តបានគន់គូរឃើញថា អ្នកកើតឆ្នាំទាំង ៤ ដូចរៀបរាប់ខាងក្រោម ចង់គេចនៅខ្លួនមួយទៀត ក៏គេចលែងបានដែរ ព្រោះពេលវេលាគូគាប់ភ្ជាប់និស្ស័យក្នុងជីវិតគេ គឺបានត្រៀមឈានចូលមកដល់ហើយនៅកំឡុងរយៈពេល ១៥ ថ្ងៃចុងក្រោយ នៃខែតុលានេះ៖
១. អ្នកកើតឆ្នាំមមែ - ពពែ
សំណាងទាំងទ្រព្យ មានយីអ៊ុនខ្ពស់ណាស់ ហើយអ្នកកើតឆ្នាំមមែ ដែលកំពុងអានអត្ថបទនេះ ជឿថាប្រហែលជាកំពុងនៅខ្លួនទំនេរ មិនទាន់មានគូអនាគតច្បាស់លាស់ទេ។ តែយ៉ាងណាលក្ខខណ្ឌចារទុកពីទេវតាឋានលើ បានកំណត់មកហើយ នៅចន្លោះថ្ងៃទី ១៦ ដល់ ៣១ តុលានាដំណាច់ខែ ពេលវេលាចាប់គូភ្ជាប់និស្ស័យនឹងឈានចូលមកដល់។
ប្រសិនធ្លាប់មានអ្នកលួចស្រលាញ់ ឬលួចក្នក់ក្នាញ់ក៏គេនឹងមិនលាក់បាំងតទៅទៀតដែរ ពោលនឹងសារភាពនៅចំពោះមុខអ្នក នាពេលឆាប់ៗខាងមុខ។ ឱកាសជោគជ័យក្លាយជាគូគាប់គឺមានភាគរយខ្ពស់ ព្រោះម្ខាងទៀតនោះ ក្លាហាននិងអត់ធ្មត់ខ្ពស់ណាស់។
២. អ្នកកើតឆ្នាំមមី - សេះ
ជាមនុស្សឈ្លាសវៃ មានសមត្ថភាព មានឆន្ទៈខ្ពស់ តែពេលខ្លះនិយាយត្រង់ពេក រមែងធ្វើឲ្យអ្នកដទៃយល់ច្រឡំ និងមានការស្អប់។ យ៉ាងណាងាកទៅជោគជតានៅកំឡុង ២ សប្តាហ៍ចុងខែដូចបានរៀបរាប់ គឺល្អប្រណីត ដូចទឹកអម្រឹតគេជប់ទម្លាក់មកពីឋានលើ។
វាសនាបានចារទុកថា នៅថ្ងៃ ១៥ ដល់ ៣១ ម្ចាស់ឆ្នាំមមី នឹងមានគេដេញតាមច្រើន មិនមែនដេញអាក្រក់ទេ គឺដេញរឿងស្នេហ៍ ល្មមអាចឲ្យអ្នកពិបាកក្នុងការសម្រេចចិត្តថា គួរប្រគល់បេះដូងទៅឲ្យម្នាក់ណា។ ម្យ៉ាងវិញទៀតទៅមើលផ្នែកទ្រព្យ ក្រោយមានគូគាប់ក្នុងជីវិត សំណាងក៏វានឹងរីកទៅតាមនោះ។
៣. អ្នកកើតឆ្នាំថោះ - ទន្សាយ
ព្រះមហាសំណាង ក៏បានជួយដល់ម្ចាស់ឆ្នាំថោះ ឲ្យជួបលាភជ័យទៅតាមកំណប់អតីតជាតិត្រូវផ្តល់ឲ្យ។ មនុស្សនេះស្មោះមួយនឹងមួយ នរណាបានជាគូរាប់ថាសំណាងពន់ពេកក្រៃ រីឯនិស្ស័យភ្ជាប់ ក៏នឹងរំលេចឡើងហើយ នៅឆ្នាំនេះ ចំល្បាក់ខែនេះតែម្តង។ មនុស្សប្រុសស្រីល្អៗច្រើននឹងរំលេចបង្ហាញស្រាប់ នៅនឹងមុខអ្នក តែប្រាកដមានម្នាក់ប៉ុណ្ណោះ អាចអន្ទោងយកបេះដូងរបស់អ្នកបាន។
ក្រៅតែពីលាភជ័យនៃសេចក្ដីស្នេហា ទៅមើលផ្នែកទ្រព្យ ក៏មានសញ្ញាកើនឡើង ពោលសញ្ញាពណ៌បៃតង ហក់ឡើងខ្ពស់ទៅលើពីមួយថ្ងៃទៅមួយថ្ងៃ រួចនិយាយពីគ្រោះ សឹងតែឆ្លងផុតទាំងស្រុង មិនអាចមានរឿងអាក្រក់អ្វី មកបំផាត់ស្នាមញញឹមចេញពីមាត់អ្នកបានឡើយ។
៤. អ្នកកើតឆ្នាំច ឬឆ្នាំឆ្កែ
ជាជំពូកមនុស្សស្ងប់ស្ងាត់ បើសប្បាយក៏មិនសប្បាយអស់ពីខ្លួន បើកើតទុក្ខ ក៏ចូលចិត្តលាក់មិនឲ្យគេដឹង។ ជាងនេះ ចំណាំមើលចុះ ម្ចាស់ឆ្នាំច ឆាប់ខឹងក៏ឆាប់បាត់ទៅវិញដែរ ពោលមិនចេះរក្សាកំហឹងទុកនឹងខ្លួនយូរឡើយ។
នៅពេលវេលា ១៥ ថ្ងៃដែលទេវតាចារពីខាងលើ គឺអាចឲ្យជីវិតអ្នកប្រទះឱកាសល្អច្រើនក្នុងជីវិត អាចដើរទៅមុខយ៉ាងរលូន លុយកាក់ចូលឥតខ្វះចាយ រីឯការចំណាយក៏តិច បូកចំណូលហូរចូលច្រើន នាំឲ្យសល់លុយទិញបានទ្រព្យធំ នាពេលបន្ទាប់ក៏ថាបាន។
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក