ត្រឹម៦គីឡូពីស្វាយជ្រុំ ជាមួយហាងកាហ្វេលំហែ ប្របមាត់ទន្លេ បរិយាកាសពិតជាស្រស់ស្រាយណាស់

សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេ និងភេសជ្ជៈ ប្រាកដជាចង់ស្វែងរកមិនត្រឹមតែកាហ្វេឆ្ងាញ់ប៉ុណ្ណោះទេ តែបើបានបរិយាកាសស្រស់ស្រាយបែបធម្មជាតិរឹតតែគួរជាទីចាប់អារម្មណ៍។

ជាក់ស្តែង ថ្មីៗនេះ ហាងកាហ្វេជាយក្រុងមួយកន្លែងដែលទើបតែដំណើរការបានទាក់ទាញចិត្តភ្ញៀវមកទទួលទាន និងកម្សាន្តជាខ្លាំងដោយសារតែជាហាងកាហ្វេប្របមាត់ទន្លេត្រជាក់ស្រស់ស្រាយនោះគឺ «លំហែកាហ្វេ »។ ត្បិតតែទើបដំណើរការ តែហាងកាហ្វេនេះមានទីធ្លាធំទូលាយ ពិតជាសាកសមបំផុតសម្រាប់អង្គុយជួបជុំមិត្តភក្តិ ឬអាចពិភាក្សាការងារបានប្រកបដោយភាពរលូន ជាមួយនឹងខ្យល់ត្រជាក់ត្រសៀកៗពីមាត់ទន្លេ បូករួមនឹងភេសជ្ជៈគ្រប់មុខ និងកាហ្វេក៏មានរសជាតិឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យផងដែរ។ ឯទីធ្លាធំទូលាយអាចចតឡាន និងម៉ូតូយ៉ាងងាយស្រួល ជាពិសេសសម្រាប់អ្នកដែលចូលចិត្តជិះកង់ជាក្រុមផងដែរ។

271975309_1101344677333280_3029196603839999972_n

271527488_1101344713999943_7519062446219557047_n

271722479_1096249684509446_163388181275092456_n

ប្រសិនជាលោកអ្នកចង់សាកល្បងហាងកាហ្វេមាត់ទន្លេ « លំហែកាហ្វេ » មួយនេះ អាចស្វែងរកបាន ដោយមានទីតាំងនៅម្តុំស្វាយជ្រុំ ដោយគ្រាន់តែឆ្លងដ ស្វាយជ្រុំ រួចបត់ឆ្វេង ប្រមាណជា ៦គីឡូម៉ែត្រ ស្ថិតនៅខាងជើងវត្តព្រែកអំពិល២៥០ម៉ែត្រ នឹងទៅដល់ទីតាំងស្ថិតនៅជាប់មាត់ទន្លេ ឬអាចមើលតាមរយៈ Google Map: https://goo.gl/maps/FdMSJB5G89SpFeH88  

271984088_1101344670666614_3202925795001462901_n

271857642_1101344697333278_4948092334008988206_n

271948334_4732095463550298_3666254176748759593_n

271998552_4732053070221204_4737758202430936253_n

271887120_1101154060685675_7737543767957442048_n

272076533_4732052876887890_5643625581349536994_n

272118345_4732052396887938_1045708284065968723_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Mythicalbirds

1

Tel: