ភ្នំពេញ៖ មួយរយៈនេះរូបភាពជនជាតិថៃមួយក្រុមបានមកទស្សនាកម្សាន្តនៅស្រុកខ្មែរ កំពុងតែមានភាពល្បីល្បាញ និងមានការស៊ែរបន្តៗគ្នាជាច្រើន ដោយសារតែកន្លែងដើរលេងស្អាតៗ ជាពិសេសរឹតតែអស់សំណើចនោះ កន្លែងខ្លះខ្មែរយើងសឹងតែមិនដែលស្គាល់ទៀតផង។
តាមរយៈគណនីហ្វេសប៊ុកផេក พาเธอไป Journey បានរៀបរាប់ និងបង្ហោះរូបភាពនៃដំណើរកម្សាន្តរបស់ខ្លួន ជាច្រើនសន្លឹក ថែមទាំងលម្អិតព័ត៌មាននៃការកម្សាន្តរបស់ខ្លួននៅក្រោមរូបនីមួយៗផងដែរ ដែលក្នុងអត្ថន័យថា ស្រុកខ្មែរយើងពិតជាសប្បាយ ថែមទាំងមានកន្លែងដើរលេងពិសេសៗជាច្រើនកន្លែងគួរឱ្យជក់ចិត្តទៀតផង។
នៅក្នុងនោះ ក្រុម พาเธอไป Journey បានទៅទីកន្លែងសំខាន់ៗជាច្រើនដូចជា៖
- ព្រះបរមរាជវាំង (ម្នាក់ 10$ សម្រាប់ជនបរទេស)
-សារមន្ទីរជាតិ
-កាហ្វេសារមន្ទីរ (នៅក្នុងសារមន្ទីរជាតិតែម្តង) ប្រកបដោយបរិយាកាសស្រស់ថ្លា ឯកាហ្វេក៏ឆ្ងាញ់
-ផ្ទះចិន/ Chinese House ជាភោជនីយដ្ឋានតុបតែងខាងក្រៅដូចជាអគារសម័យអាណានិគមនិយមបារាំង លាយឡំនឹងវប្បធម៌ចិន ឯខាងក្នុងតុបតែងដូចផ្ទះចាស់បុរាណ
-ផ្សារធំថ្មី
-តំបន់ប្លុកឌឿងហែម ALLEY 240 ½ មានសិល្បៈគំនូរលើជញ្ជាំងជាច្រើន បង្កើតជាដងផ្លូវប្រកបដោយសិល្បៈគំនូគួរជាទីគយគន់
-ArTillery Cafe នៅម្តុំALLEY 240 ½
-Melo Resturant and Cafe
-Farm to Table Cafe ជាហាងកាហ្វេដែលមានការតុបតែងដូចជាស្រុកស្រែចម្ការពិតៗ
-Brown Cafe ជនជាតិថៃសរសើរថាកាហ្វេប្រេនក្នុងស្រុកខ្មែរពិតជាមានរសជាតិឈ្ងុយឆ្ងាញ់
-ផ្សាររាត្រី
-The Library Bar អាចស្តាប់តន្ត្រី និងទទួលទានអាហារប្រកបដោយភាពរ៉ូមែនទិច
-វិមានឯករាជ្យ
-Aquarius Hotel & Urban Resort ជាកន្លែងស្នាក់នៅដ៏ប្រណីត ថែមទាំងមានអាងទឹកហែលលេងកម្សាន្តដ៏ស្រស់ស្អាតបំផុតផងដែរ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ តោះ! មកតាមដានរូបភាពស្អាតៗពី พาเธอไป Journey ខាងក្រោមនេះទាំងអស់គ្នា៖ (កុំភ្លេចអាន Description ក្រោមរូបនីមួយៗ)
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ พาเธอไป Journey