ចង់រកកន្លែងកម្សាន្ត ស្ទូចត្រី សម្រាកកម្សាន្ត ទទួលទានអាហារប្រកបដោយបរិយាកាស ខ្យល់ត្រជាក់បរិសុទ្ធ ពោរពេញដោយធម្មជាតិស្រស់ថ្លា មិនបាច់ទៅណាឆ្ងាយពីភ្នំពេញទេ ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំកន្លែងកម្សាន្តមួយកន្លែងមានឈ្មោះថា «រមណីយដ្ឋាន និងភោជនីយដ្ឋានបឹងបៃតង »។
ដោយភេាជនីយដា្ឋននេះមានកន្លែងអង្គុយកញ្ចុះធំៗ អង្រឹង សម្រាប់សម្រាកទទួលទានអាហារកំម៉ុងភ្លាមៗប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់អមជាមួយបរិយាកាសត្រជាក់ចិត្តក្បែរមាត់ទឹក ពិសេសថែមទាំងមានបន្ទប់ VIP ធំតូចតាមតំរូវការផងដែរ។ ដោយក្នុងនោះ ក្រៅពីមានបាយម្ហូបឆ្ងាញ់ៗជាច្រើនមុខរួមទាំងភេសជ្ជៈគ្រប់មុខ កាហ្វេ ក្តៅឬត្រជាក់ តែបៃតង ទឹកផ្លែឈើស្រស់ ថែមទាំងមានកន្លែងស្ទូចត្រី ឱ្យចំណីត្រីលេង ថែមទាំងមានបរិវេនកន្លែងកម្សាន្តឧបករណ៍ក្មេងលេងទៀតផង។
គួរឱ្យដឹងផងដែរថា «រមណីយដ្ឋាន និងភោជនីយដ្ឋានបឹងបៃតង » មានទីតាំងតាមបណ្តោយផ្សារបឹងបៃតង១ ទល់មុខបូរីពិភពថ្មីសំរោងអណ្តែត ឡើងពីស្តុប វិថីឧកញាម៉ុងរិទ្ធី កាត់ផ្លូវហាណូយ ប្រហែល 500m ឬប្រមាណជា 10នាទី ពីផ្សារទំនេីប AEON2 ដោយអាចទំនាក់ទំនងកក់តាមរយៈលេខទូរស័ព្ទ 061 444 979 / 089 777 481 ដោយមានបើកបម្រើចាប់ពីម៉ៅង ១០ ព្រឹក ដល់ម៉ោង ៨យប់៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ រមណីយដ្ឋានបឹងបៃតង - BBT Restaurant and Resort