ទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ មិនអាចឲ្យនឹងនពោរពេញដោយភាពរីករាយដូចជាថ្ងៃចាប់ផ្តើមដំបូងមកបានរហូតឡើយ។ ជឿទៅវាគង់តែមានថ្ងៃណាមួយ ដែលទាំងសងខាងចាប់ផ្តើមល្អក់កករនឹងគ្នា មានរឿងរកាំរកូសពាក្យសម្តី ដែលនាំឲ្យមានការអន់ចិត្តរៀងខ្លួន។
យ៉ាងណាមិនសុទ្ធតែពេលមានទាំងអស់នោះហើយ ដៃគូទាំងអស់ជ្រើសយកជម្រើស ផ្លូវបែក ផ្ទុយទៅវិញពួកគេក៏មានវិធីក្នុងការកែខៃ ជាពិសេសគឺខាងបុរសៗដែលចាស់ទុំពិតប្រាកដ ហើយស្រលាញ់អ្នកជាអ្នក នោះគេនឹងបង្ហាញកាយវិការទាំង ៥ ដូចខាងក្រោម៖
៥) លើកទឹកចិត្តអ្នកឲ្យស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯង
នេះមានន័យថា គេនៅតែចង់ឲ្យអ្នកមានអារម្មណ៍ច្បាស់លាស់នឹងខ្លួនឯងជាមុន សឹមដាក់ចិត្តថាត្រូវបន្តដោយរបៀបណា។ មនុស្សយើងគឺបែបហ្នឹងពិតមែន បើខ្លួនឯងមិនច្បាស់ថាខ្លួនឯងនៅស្រលាញ់គេឬអត់ នៅចង់បន្តជាមួយគេឬអត់ផង តើត្រូវដោះស្រាយបញ្ហានោះបានដោយរបៀបណា?
៤) មិនដើររំលងបញ្ហា
គេនឹងព្យាយាមលើកឡើងនៅបញ្ហារួម មកដោះស្រាយជាមួយគ្នា តើអ្នកអន់ចិត្តអី គេអន់ចិត្តអី អ្នកទាំងពីរអាចប៉ះប៉ូវឲ្យគ្នាទៅមកបានដោយបែបណា? មនុស្សប្រុសប្រភេទហ្នឹងហើយ គេហៅថាចាស់ទុំបំផុត ហើយគេនឹងតែងតែរំលេចវត្តមានគ្រប់ពេលដែលមានបញ្ហា មិនចាំតែសប្បាយសុខស្រួលជាមួយអ្នកឡើយ។
៣) ចិត្តល្អជានិច្ច
ការដែលមានទឹកចិត្តល្អជាមួយដៃគូ ជារឿងដែលអ្នកគួរធ្វើ។ ជាបុរសដ៏ល្អម្នាក់ ដ្បិតគេកំពុងខឹងអ្នក មានរឿងមិនល្អនឹងអ្នក ក៏គេនៅតែបំពេញសកម្មភាពដែលគេធ្វើល្អចំពោះអ្នកដដែល ហើយបន្តធ្វើវាជារៀងរហូតទៅ។
២) ស្តាប់ពីបញ្ហាអ្នកច្រើនជាងបញ្ហាខ្លួនឯង
បុរសគឺបែបហ្នឹងហើយ រមែងមានការលះបង់ធំជាងខាងនារី។ គេអត់ធ្មត់ពន្យារការដោះស្រាយបញ្ហារបស់គេ ហើយឲ្យអាទិភាពមកស្តាប់ពីបញ្ហារបស់អ្នកជាមុន។
១) មិនប្រញាប់ចុះចាញ់
គេមិនងាយនឹងចុះចាញ់ស្នេហាមួយនោះឡើយ គេនឹងព្យាយាមដល់ទីបញ្ចប់ ស្វែងរកគ្រប់ដំណោះស្រាយដើម្បីព្យាបាលដំបៅស្នេហ៍អ្នកទាំងពីរ ឲ្យមានភាពល្អប្រសើរនិងត្រលប់មកដូចដើមវិញ។ អ្នកត្រូវចាំថាក្រោយឆ្លងកាត់រឿងរ៉ាវនោះហើយ បើអ្នកអាចចាប់ដៃគ្នាឆ្លងផុត នោះស្នេហាអ្នកនឹងកាន់តែរឹងមាំ ហើយមិនងាយមាននរណាមកបំបែកបានឡើយនៅពេលបន្ទាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក