ការផ្អាប់គឺជាដំណើរការជីវគីមីដែលមីក្រូសរីរាង្គដូចជា yeast និងបាក់តេរីមួយចំនួនមានប្រយោជន៍បំប្លែងកាបូអ៊ីដ្រាត (ស្ករ និងម្សៅ) ទៅជាអាល់កុល និងអាស៊ីត។ ហើយអាស៊ីតទាំងនេះនិងជាតិអាល់កុលដែលផលិត បានដើរតួជាសារធាតុថែរក្សាធម្មជាតិសម្រាប់វត្ថុធាតុដើមអាហារ និងការពារអាហារទាំងនោះពីការរលួយ។ ហើយខាងក្រោមនេះគឺជាផលប៉ះពាល់ចំពោះសុខភាព ដែលរួមមានដូចជា៖
១.ហើមពោះ
ការទទួលទានអាហារផ្អាប់ អាចបណ្តាលឱ្យមានការកើនឡើងជាបណ្តោះអាសន្ននៃឧស្ម័ននៅក្នុងក្រពះ។ ហើយការប្រមូលផ្តុំបរិមាណឧស្ម័នច្រើននៅក្នុងក្រពះ ត្រូវបានគេហៅថា ហើមពោះ ឬ gastric tympany ។
២.មានភាពស៊ាំនឹងថ្នាំអង់ទីប៊ីយោទិច (ថ្នាំសម្លាប់បាក់តេរី)
ពពួកបាក់តេរីមួយចំនួននៅក្នុងអាហារដែលមានជាតិផ្អាប់ អាចបណ្តាលឱ្យមានភាពធន់នឹងថ្នាំអង់ទីប៊ីយោទិច។ យោងតាមការស្រាវជ្រាវថ្មីៗនេះ បាក់តេរីចំនួនប្រាំមួយប្រភេទដែលមាននៅក្នុងផលិតផលអាហារដែលមានជាតិផ្អាប់ដូចជា គីមឈី និងទឹកដោះគោជូរ មានភាពធន់នឹងថ្នាំអង់ទីប៊ីយោទិច។
៣.ការពុលអាហារ
ពេលខ្លះ probiotics ដែលនៅក្នុងអាហារផ្អាប់មិនដំណើរការបាក់តេរីបញ្ចេញជាតិពុល ដែលជាហេតុបណ្តាលអោយមានគ្រោះថ្នាក់ដល់សុខភាព។
៤.ឈឺក្បាល និងវិលមុខ
អាហារដែលមានជាតិផ្អាប់ដូចជា ទឹកដោះគោជូរ សាច់ក្រក និងគីមឈី គឺជាប្រភពដ៏សម្បូរបែបនៃសារធាតុអាមីណូ។ ហើយសារធាតុទាំងនេះអាចជំរុញប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលបណ្តាលឱ្យមានការកើនឡើងឬថយចុះនៃលំហូរឈាមដែលអាចបណ្តាលឱ្យឈឺក្បាលប្រកាំងធ្ងន់ធ្ងរ (ឈឺក្បាលមួយចំហៀង) និងឈឺក្បាលរុំារ៉ៃ៕
ប្រភព ៖ បរទេស