បើតាមការរៀបរាប់ពីអ្នកជំនាញចិនសែ គណនីហ្វេសប៊ុកឈ្មោះ Sov Buntry បានលើកឡើងថា ចាប់ពីថ្ងៃពុធ ទី ៣០ សីហានេះតទៅ តាមថ្ងៃខែចិន គឺចូលដល់ថ្ងៃទី ១ ខែ ៧ ដែលគេហៅថា ថ្ងៃបើកទ្វារនរក។ ចន្លោះរយៈពេលនេះ មានរឿងរ៉ាវជាច្រើនដែលអ្នកមិនគួរធ្វើ ក៏ដូចជាតំណមដែលគួរតម ហើយក៏មានចំណុចណែនាំខ្លះដែលអ្នកគួរតែធ្វើជាចាំបាច់។
ថ្ងៃទី៣០ ចំថ្ងៃពុធ ខែសីហា តាមទម្លាប់ប្រពៃណីចិនគឺថ្ងៃបេីកទ្វានរក រយៈពេលមួយខែពេញចាប់ពីថ្ងៃទី១ចិនរហូតដល់ថ្ងៃទី៣០ចិនតាមទម្លាប់ខែនេះមិនសូវល្អគួរជៀងវៀងយប់ជ្រៅកុំនៅក្រៅផ្ទះ គួរជៀសវៀងដំណេីរផ្លូវទឹករឺចុះលេងទឹក ការងាររកទទួលទានគួរចេះប្រយ័ត្នប្រយែងផង កុំស្រែកឡូឡាយប់ឡេីងកុំទៅកន្លែងដែរស្ងាត់ៗ ហាមរៀបចំពិធីឡេីងផ្ទះ ទិញរបស់ចូលផ្ទះហាមបង្កេីតមុខរបរការងារថ្មី ខែ ៧ ចិនជាខែខ្មោចមិនសូវល្អទេ។
តាមទំនៀមទម្លាប់បុរាណចិនខែនេះទ្វានរកបេីកប្រលែងខ្មោចសម្បូរខ្មោចអាណាថា
យេីងទាំងអស់គ្នាអាចសែនដុតក្រដាសមាសក្រដាសប្រាក់(ទួរគីម សាំងថូវគីម) នំ ផ្លែឈេី បាយសម្លរ អោយខ្មោចអាណាថានៅមុខផ្ទះសែនផ្ទាល់ដីតាមលទ្ធភាពរៀងៗខ្លួនដេីម្បីសុំសេចក្តីសុខក្នុងខែនេះដែរបេីយេីងអាចធ្វេីបុណ្យលែងសត្វ ដាក់ទានអ្នកខ្វះខាត ហូបបួសសន្សំបុណ្យបានបានល្អណាស់
បញ្ចាក់!…ខែ៧ចិននេះជាខែមិនសូវល្អព្រោះប្រលឹងខ្មោចអានាថាចេញច្រេីនប៉ុន្តែពុំមានឆុងឆ្នាំអ្វីឡេីយ
បញ្ចាក់មិនមាន ឆុងឆ្នាំអ្វីទាំងអស់
(បេីខែឆ្នាំយេីងឆុងស្រាប់យេីងគួរគោរពតាដំណមអោយបានខ្ពស់) ប៉ុន្តែយេីងគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាបេីបងប្អូនមានជំនឿទាំងអស់គ្នាគួរគោរពតាមដំណមខាងលេីទាំងអស់គ្នាដេីម្បីទទួលបាននៅសេចក្តីសុខសំណាងល្អគ្រប់ៗគ្នា។ ជាចុងក្រោមសូមបួងសួងអោយបងប្អូនទាំងអស់គ្នាទទួលបានសេចក្តីសុខសប្បាយទាំងអស់គ្នាសំណាងល្អគ្រប់ក្រុមគ្រួសារ៕
ប្រភព៖ Sov Buntry