ហោរាសាស្ត្រទស្សន៍ទាយថា ក្នុងខែកញ្ញាខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ នឹងមានការងាររលូន លុយកាក់ ទ្រព្យធំ សម្ងំកើបលុយទៅ។
១. ឆ្នាំខាល
អ្នកកើតឆ្នាំខ្លា គឺជាមនុស្សទៀងត្រង់ និងចិត្តល្អ។ នៅក្នុងជីវិតមនុស្សឆ្នាំនេះ មានច្បាប់ទម្លាប់តឹងរឹងសម្រាប់ខ្លួនគាត់ និងអ្នកដែលនៅជុំវិញគាត់។ ហោរាសាស្ត្រទស្សន៍ទាយថា ចូលដល់ខែកញ្ញា ឆ្នាំ២០២៣ អ្នកឆ្នាំនេះនឹងមានពន្លឺភ្លឺស្វាងដោយតារាសំណាង មានសំណាងច្រើនក្នុងការងារក៏ដូចជាក្នុងជីវិត ។ យ៉ាងណាមិញ ការងារបានល្អ ជោគវាសនារបស់អ្នកត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ និងផ្តល់ឱកាសបន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍។ អ្នកអាចឡើងកាន់តំណែងខ្ពស់ចំណូលក៏កើនឡើងផងដែរ។
២. ឆ្នាំរោង
អ្នកកើតឆ្នាំរោង ជាមនុស្សឆ្លាត ចេះគិត និងធ្វើអ្វីគ្រប់យ៉ាងដោយប្រយ័ត្នប្រយែង។ ពេលជួបនឹងការលំបាក អ្នកមិនបោះបង់ឡើយ ប៉ុន្តែតែងតែរកវិធីដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ហោរាសាស្ត្រទស្សន៍ទាយថា នៅខែកញ្ញានេះ ជោគជតារាសី នឹងជួយថែរក្សា រាល់ឧបសគ្គទាំងឡាយនឹងត្រូវដោះស្រាយដោយគាប់ចិត្ត ។
អ្នកឆ្នាំរោងនឹងជួបតារាសំណាង អ្វីក៏អាចប្រព្រឹត្តទៅដោយរលូន។ លើសពីនេះ អ្នកក៏បន្តមានសំណាងក្នុងការងារ និងស្នេហាផងដែរ។ នេះគឺជាពេលវេលាមាសសម្រាប់ អ្នក ដើម្បីធ្វើផែនការតូចធំទាំងពួង។
៣. ឆ្នាំមមែ
អ្នកកើតឆ្នាំពពែ ជាមនុស្សពូកែនិយាយមានតិចនិកពិសេស អាចបញ្ចុះបញ្ចូលអ្នកដទៃឱ្យធ្វើតាមអំណះអំណាងរបស់ខ្លួនបានយ៉ាងងាយ។ មនុស្សឆ្នាំនេះមិនទុកឱ្យខ្លួនឯងរងទុក្ខឡើយ។
ហោរាសាស្ត្រទស្សន៍ទាយថា នៅខែកញ្ញា ឆ្នាំ ២០២៣ រាសីនឹងជួបនឹងព្រះនៃលាភសំណាង ទទួលបានឱកាសល្អៗរាប់មិនអស់ក្នុងការងារក៏ដូចជានៅក្នុងជីវិត។ អ្នកឆ្នាំមមែ អាចទទួលបានប្រាក់ចំណូលដ៏អស្ចារ្យ ដោយការចូលរួមក្នុងការវិនិយោគ ឬមានការងារក្រៅបន្ថែមទៀតដើម្បីអភិវឌ្ឍ។
៤. ឆ្នាំច
អ្នកកើតឆ្នាំច តែងមានចិត្តស្ងប់ និងមានទំនុកចិត្តខ្ពស់។ ពួកគេជាមនុស្សស្មោះត្រង់ និងចិត្តល្អ ដូច្នេះតែងតែត្រូវបានគេស្រឡាញ់ និងគោរពពីមនុស្សគ្រប់គ្នា។ ហោរាសាស្ត្រទស្សន៍ទាយថា នៅខែកញ្ញា ឆ្នាំ២០២៣ ឆ្នាំច មានសំណាងចង់រកលុយតាមអ្វីដែលអ្នកធ្វើ ហើយអ្នកអាចរកបានប្រាក់ចំណេញច្រើន។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យជីវិតកាន់តែសុខស្រួល មិនបាច់ឈឺក្បាលដោយសារលុយទេ៕
ប្រភព ៖ បរទេស / Knongsrok