មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ នេះ មើលទៅហាក់ដូចជាពិបាកយល់ណាស់ តែជាក់ស្ដែងពួកគេជាមនុស្សដែលមានចរិតល្អ ចិត្តទូលាយ ទៀងត្រង់ខ្លាំងណាស់ ដោយហេតុនេះហើយ ទើបធ្វើឱ្យពួកគេរមែងទទួលបានជីវិតដែលល្អឥតខ្ចោះ។
១. ឆ្នាំថោះ
អ្នកកើតឆ្នាំទន្សាយ ពេលខ្លះសាងរឿងខុសឆ្គងបន្តិច ប៉ុន្តែក្នុងចិត្តពួកគេពោរពេញដោយភាពយុត្តិធម៌ តស៊ូដើម្បីភាពអយុត្តិធម៌។ មនុស្សឆ្នាំនេះបើកចិត្តទូលាយ មានចរិតមិនសូវខ្វល់ខ្វាយ តែងាយនឹងរង្គោះរង្គើចិត្តបន្តិច។ ចិត្តអ្នកកើតឆ្នាំទន្សាយក៏ល្អដែរ ហើយវាសនាធ្វើឱ្យគេបិទបាំងការគិតមិនបាន។ បើមានអ្វីមិនសប្បាយចិត្ត មនុស្សទាំងនេះនឹងនិយាយចេញអស់ៗ ដើម្បីឱ្យអ្នកផ្សេងបានដឹង។
ក្នុងជីវិតរបស់អ្នកកើតឆ្នាំទន្សាយ ថ្វីដ្បិតតែទ្រព្យសម្បត្តិមិនតិចក្តី ប៉ុន្តែការចំណាយមានច្រើន។ មនុស្សភាគច្រើនចូលចិត្តសេពគប់ជាមួយមនុស្សកើតឆ្នាំ ទន្សាយ ហើយប្រជាប្រិយភាពនៃជោគវាសនាក៏ខ្ពស់គួរសមដែរ។ អ្នកកើតឆ្នាំទន្សាយ មិនលោភលន់នឹងលុយកាក់ទេ តែចូលចិត្តលេងសម្ភារៈនិយម។ មនុស្សទាំងនេះនឹងសុខចិត្តចំណាយប្រាក់សម្រាប់គ្រួសារ និងមនុស្សជាទីស្រឡាញ់។
២. ឆ្នាំជូត
អ្នកកើតឆ្នាំជូត ច្រើនតែជាអ្នកមាន។ មនុស្សឆ្នាំនេះ មិនខ្លាចក្នុងការចំណាយឡើយ។ ពួកគេចូលចិត្តចាយលុយ មិនថាមនុស្សប្រុស ឬមនុស្សស្រីនោះឡើយ។ អ្នកកើតឆ្នាំជូត មានចិត្តទូលាយ មានចរិតល្អ ឧស្សាហ៍មានសំណាងល្អក្នុងរឿងលុយកាក់។ មនុស្សឆ្នាំនេះកម្រព្រួយបារម្ភរឿងខ្វះខាតលុយកាក់ណាស់។
ក្នុងការរស់នៅប្រចាំថ្ងៃ អ្នកដែលកើតក្នុងឆ្នាំជូត ប្រាកដជារីករាយនឹងទីកន្លែងដែលខ្លួនគួរទៅកម្សាន្ត មិនថាចំណាយលុយច្រើនប៉ុណ្ណានោះទេ ឱ្យតែបានសេចក្តីសុខ គឺត្រូវចំណាយអ្វីទាំងអស់។ មនុស្សទាំងនេះ មានសំណាងពេញមួយជីវិត សន្សំគុណធម៌ សុភមង្គល មានអត្តចរិកស្ថិរភាព ប៉ុន្តែនៅតែមើលមនុស្ស ចេះគិតគូរ និងមានទំនួលខុសត្រូវក្នុងការងារ មិនធ្វើបាបអ្នកដទៃ ក្នុងជីវិតជានិច្ច។ ខ្វល់ពីអ្នកដទៃ។
មនុស្សឆ្នាំជូតសុខចិត្តលំបាកដោយខ្លួនឯង ជាជាងប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ។ មនុស្សទាំងនេះចូលចិត្តជួយមនុស្ស ប៉ុន្តែក៏ទទួលបានការអនុគ្រោះច្រើនពីអ្នកដទៃ។ ដោយសារតែចិត្តល្អ មានមនុស្សខ្ពង់ខ្ពស់ច្រើននៅជុំវិញ ជីវិតមនុស្សឆ្នាំជូតតែងជួបលាភសំណាង និងស្ដុកស្ដម្ភក្នុងជីវិត។
៣. ឆ្នាំមមែ
អ្នកកើតឆ្នាំពពែ ជាមនុស្សដែលមានភាពឆ្លាតវៃ មានទេពកោសល្យខ្ពស់ និងមានចិត្តទូលាយ។ ថ្វីដ្បិតតែពួកគេមិនចេះខ្វល់ខ្វាយអ្វីច្រើនក៨ដោយ ប៉ុន្តែអ្នកដែលកើតក្នុងឆ្នាំពពែ តែងយកចិត្តទុកដាក់ចំពោះមិត្តភាព កើតជាអ្នកមាន និងរស់នៅប្រកបដោយគុណធម៌។ ក្នុងជីវិតគ្រួសារ អ្នកកើតឆ្នាំពពែ មានស្មារតីទទួលខុសត្រូវខ្ពស់ ទទួលខុសត្រូវគ្រប់រឿងដែលកើតឡើង និងរកវិធីដោះស្រាយបានយ៉ាងល្អប្រសើរ។
មិនត្រឹមតែប៉ុណ្ណោះអ្នកកើតឆ្នាំពពែក៏មានសមត្ថភាពរកលុយបានច្រើនដែរ រាសីឡើងខ្ពស់ត្រដែត។ មនុស្សទាំងនេះអាចរស់នៅក្នុងជីវិតដ៏សម្បូរបែប ដោយមិនពឹងផ្អែកលើនរណាម្នាក់នោះឡើយ។ អ្នកកើតឆ្នាំពពែ មានចិត្តសប្បុរស និងចូលចិត្តជួយមិត្តភ័ក្តិជុំវិញខ្លួន។ តែងតែឱ្យអ្នកដទៃខ្ចីលុយ បើទោះជាដឹងថាលុយរកមកយ៉ាងលំបាក ហើយគេមិនសងក៏ដោយ។
ទោះបីជាយ៉ាងណា លុយនឹងត្រឡប់មកវិញ បើរស់នៅដោយគុណធម៌ អ្នកមិនបាច់ភ័យថា ខ្លួនត្រូវរស់នៅវេទនានោះទេ។ សំណាងល្អនឹងចូលមកក្នុងជីវិតអ្នកកើតឆ្នាំពពែ ដោយសារការឧស្សាហ៍ព្យាយាម ជោគវាសនាដែលសត្វនេះ និងកូនចៅមានមិនតិចទេ៕
ប្រភព ៖ បរទេស / Knongsrok