សង្ក្រាន្តឆ្នាំថ្មី កាន់តែខិតជិតចូលមកដល់ប្រជាជនថៃ បានត្រៀមខ្លួន ជាពិសេសតារាៗ បានតុបតែងខ្លួនយ៉ាងស្អាត ថតរូបគូស្នេហ៍ មិត្តភក្តិ ឬគ្រួសារ ដើម្បីស្វាគមន៍ឆ្នាំថ្មី យ៉ាងណាមិញ តារាស្រីដ៏ល្បីគឺ Chompoo Ariya ក៏បាននាំគ្រួសារស្លៀកពាក់យ៉ាងស្រស់ស្អាតផងដែរ។
តារាស្រីដ៏មានសំណាង Chompoo Ariya ដែលបានស្វាមីជាសេដ្ឋីវ័យក្មេងរូបសង្ហា ថែមទាំងមានកូនភ្លោះដ៏គួរឱ្យស្រឡាញ់ បានបង្ហាញឈុតបែបសម័យមុនទាំងគ្រួសារ ពិតជាស្រស់ស្អាតណាស់ គេអាចថែរក្សាប្រពៃណីបានយ៉ាងល្អ។
ក្នុងឈុតសម្លៀកបំពាក់បែបសម័យដើម ដែលគ្រួសាររបស់Chompooបានស្លៀកពាក់ ឃើញហើយពិតជារំឭកដល់សម័យទស្សវត្សនោះណាស់៕