ផ្លូវ​ជីវិត​ ២ ឆ្នាំ​ទៅ​មុខ គួរ​ធ្វើ​បែប​ណា​ល្អ? ជ្រើស​បៀរមួយសន្លឹក ដើម្បី​ទទួល​យក​ចម្លើយ​ដ៏​សមប្រកប

ចាប់​ពី​ចុងឆ្នាំ ២០២៣ ដល់ ២០២៥អ្នក​អាច​នឹង​ជួប​រឿងរ៉ាវ​ជា​ច្រើន ខ្លះ​ជា​បទពិសោធន៍​ធ្លាប់​ឆ្លង​កាត់​ហើយ ខ្លះ​ជា​រឿង​ថ្មី ដែល​មិន​ធ្លាប់​ប៉ះ​ទាល់​តែ​សោះ។ តាម​រយៈ​អត្ថបទ​នេះ Knongsrok សុំ​ឲ្យ​បងប្អូន​ជ្រើសរើស​បៀរមួយសន្លឹក ដើម្បី​ទទួល​យក​សារ​ដ៏​សមប្រកប​សម្រាប់​ជីវិត៖

សន្លឹកបៀរទី ១

1

អ្នក​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ខ្លាំង​ពេក មួយ​រយៈ​នេះ អ្នក​ទាមទារ​ឲ្យ​គ្រប់​យ៉ាង​អាច​សម្រេច​ទៅ​បាន​ត្រឹម​រយៈ​ពេល​ខ្លី។ ត្រូវ​ចាំ​ថា ក្រៅ​ពី​ការ​ខិតខំ​អស់​ពី​ខ្លួន​ហើយ ផល​ខ្លះ​ក៏​ត្រូវ​ការ​ពេលវេលា​បន្តិច​ដែរ។ ចូរ​សម្រាក​បន្តិច​ទៅ ដ្បិត​បើ​បន្ត​អត់ធ្មត់ បន្ត​ខិតខំ កំឡុង ២ ឆ្នាំ​ទៅ​មុខ​នេះ អ្នក​នឹង​ទទួល​បាន​ផ្លែផ្កា​ធំ​មក​ហើយ។

សន្លឹកបៀរទី ២

2

អ្នក​ហាក់​មើល​មនុស្ស​ខុស​ច្រើន​ណាស់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដោយ​មនុស្ស​ល្អ​ពិត អ្នក​មើល​រំលង រី​ឯ​មនុស្ស​ដែល​មក​គិត​ចង់​បាន​ប្រយោជន៍ អ្នក​បែរ​ជា​គិត​ថា​ គេ​ល្អ។ ពីរ​ឆ្នាំ​ទៅ​មុខ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ក្នុង​ការ​រាប់​អាន ឬ​យក​នរណា​ជា​មិត្ត រឿង​ខ្លះ​បើ​លាក់​បាន ចូរ​កុំ​ចែករំលែក​អី ព្រោះ​អាច​មាន​មនុស្ស​ថ្មី​ច្រើន​ចូល​មក​ក្រវែល​ក្នុង​ជីវិត។

មាន​មនុស្ស​មួយ​ចំនួន​នៅ​ជុំវិញ​អ្នក​ពេល​សព្វថ្ងៃ​នេះ គេ​មិន​សាទរ​នឹង​រឿង​សប្បាយ​របស់​អ្នក តែ​បែរ​ជា​ច្រណែន ឈ្នានីស​ទាំង​ដែល​ពួក​គេ​មិន​បាន​ខិតខំ​អ្វី​សោះ។ អ្នក​ខ្លះ​ទៀត គេ​ស្ងាត់​គេ​ស្ងៀម តែ​គេ​ជា​មនុស្ស​ល្អ​ពិត ដែល​រីករាយ​ជំនួស​អ្វី​ដែល​អ្នក​សម្រេច​បាន។

សន្លឹកបៀរទី ៣

3

កុំ​គិត​ថា ចាប់ផ្តើម​វា​តែ​ម្នាក់​ឯង​អី! អ្នក​ប្រហែល​ជា​កំពុង​មាន​ផែនការណ៍​មួយ​ក្នុង​ជីវិត តែ​អ្នក​យល់​ឃើញ​ថា អ្នក​អាច​ធ្វើ​វា​តែ​ម្នាក់​ឯង​បាន។

ចូរ​កុំ​ចចេស​ពេក​អី បើក​ចិត្ត​ឲ្យ​ទូលាយ រៀន​បើក​បេះដូង​ទទួល​យក គ្មាន​អ្វី​ដែល​អាច​ចាប់ផ្តើម​តែ​ឯកឯង​បាន​ទេ ជា​ពិសេស​គឺ​គម្រោងការ​ធំ​ណា​មួយ អ្នក​គួរ​សាកល្បង​ទទួល​យក​ដៃ​គូ​សហការ បើ​ត្រូវ​ការ​ជំនួយ​ក៏​ស្រែក កុំ​ខ្មាស​កុំ​អៀន ព្រោះ​មិន​ប្រាកដ​ថា គេ​មិន​ចង់​ចូលរួម​ជាមួយ​អ្នក​ទេ គ្រាន់​ពេល​ខ្លះ អ្នក​បិទ​ផ្លូវ​ជិត​ពេក។ បើ​អ្នក​បើក​បេះដូង ទទួល​យក​ដៃ​គូ ឬ​មនុស្ស​មួយ​ចំនួន​មក​ជួយ ពេលវេលា ២ ឆ្នាំ​ទៅ​មុខ អ្នក​នឹង​កាន់​តែ​រីកសាយ​ធំ​ផ្នែក​ទ្រព្យ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក