ឪពុកម្តាយគ្រប់រូបតែងតែលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់កូនៗ ហើយនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផ្តល់ឱ្យកូនៗ នូវជីវិតប្រកបដោយផាសុកភាព និងការបំពេញសេចក្តីត្រូវការ។ ឪពុកម្តាយគិតថាការអប់រំកូនៗ ជារឿងអាទិភាពទីមួយ។ ឪពុកដែលជាជនជាតិហ្វីលីពីនរូបនេះ គាត់មិនដែលចាត់ទុកឱ្យស្ថានភាពហិរញ្ញវត្ថុរបស់គាត់ក្លាយជាបញ្ហាក្នុងការអប់រំកូនស្រីរបស់គាត់ឡើយ។ គាត់ក៏ទទួលបានការកោតសរសើរពីមនុស្សជាច្រើន ពីព្រោះគាត់បានដើរដោយជើងទទេរនៅក្នុងកម្មវិធីបញ្ចប់ការសិក្សារបស់កូនស្រី ព្រោះគាត់មិនមានលទ្ធភាពទិញស្បែកជើងពាក់ឡើយ។
បុរសម្នាក់ដែលបានចូលរួមក្នុងកម្មវិធីបញ្ចប់ការសិក្សារបស់កូន គឺពាក់អាវយឺត Superman ពិតជាបានបង្ហាញពីភាពអស្ចារ្យរបស់កូនស្រីគាត់។ គាត់មិនមានលុយទិញស្បែកជើងសម្រាប់ខ្លួនគាត់ទេ ប៉ុន្តែគាត់មានលុយគ្រប់គ្រាន់ដើម្បីអនាគតរបស់កូនស្រីគាត់។ គាត់គឺជាកម្មករសំណង់នៅ La Fortuna Oriental Mindoro។ ថ្វីបើក្រីក្រខ្លាំងក៏ដោយ គាត់នៅតែបញ្ជូនកូនស្រីរបស់គាត់ទៅរៀននៅសាលាមត្តេយ្យ។
បុរសនេះបានចូលរួមក្នុងពិធីបញ្ចប់ការសិក្សានៅថ្នាក់មត្តេយ្យ។ ហើយគាត់ពាក់អាវយឺត និងខោខ្លីដោយគ្មានពាក់ស្បែកជើង ហើយប្រហែលខោអាវដែលគាត់ពាក់ជាសម្លៀកបំពាក់ដ៏ល្អបំផុត សម្រាប់ថ្ងៃពិសេសរបស់កូនស្រីគាត់។ ប៉ុន្តែកូនស្រីតូចរបស់ទៅវិញទេដែលស្លៀកពាក់ស្អាតបាទ ហើយកំពុងដើរក្បែរឪពុកនាង ដោយនាងក៏ជើងទទេរដែរ។
រូបភាពរបស់គាត់ត្រូវបានគេចែករំលែកនៅទូទាំងពិភពលោក នៅលើទំព័រហ្វេសប៊ុក ដើម្បីឱ្យពិភពលោកដឹងពីការយកចិត្តទុកដាក់ និងចិត្តបរិសុទ្ធរបស់បុរសរូបនេះ ចំពោះកូនស្រីតូច។ វានេះបានបន្សល់ទុកនូវអារម្មណ៍នៃភាពសោកសៅ និងសុភមង្គល។ សោកសង្រេងដោយសារតែស្ថានភាពក្រីក្ររបស់ឪពុកនេះ ហើយក៏សប្បាយរីករាយក្នុងការឃើញអំពើលះបង់ក្នុងការផ្តល់ឱ្យកូនស្រីនូវការអប់រំដ៏ត្រឹមត្រូវ។