ភាពធាត់គឺជាបញ្ហាចម្បងមួយសំរាប់មនុស្សនៅសព្វថ្ងៃនេះ។ មនុស្សមួយចំនួនទទួលរងផលវិបាកអវិជ្ជមានពីភាពធាត់ ហើមិនមែនតែផលវិបាកសំរាប់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សតិអារម្មណ៍ផងដែរ។ យើងធ្លាប់បានលឺករណីខ្លះដែលមនុស្សបាក់បែកដៃគូរជីវិតដោយសារតែជំងឺធាត់។
ប្ដីប្រពន្ធពីរនាក់គឺ Lexi Reed និង Danny Reed មកពី Terre Haute រដ្ឋ Indiana។ ពួកគេទាំងពីរនាក់បានចាប់ផ្តើមសម្រកទម្ងន់ ហើយវាជាដំណោះស្រាយសំរាប់ឆ្នាំថ្មី ហើយសម្រក់បាន៤០០ផោនរួមគ្នា។ សព្វថ្ងៃនេះវាជាដំណើរដ៏គួរអោយចាប់អារម្មណ៍របស់ពួកគេ បានក្លាយជាចំណាប់អារម្មណ៍ក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិតជាពិសេសអ្នកគាំទ្ររបស់ពួកគេតាម Instagram។
នៅពេលដែលពួកគេបានចាប់ផ្តើមសម្រក់ទម្ងន់ Lexi Reed មានទម្ងន់ ៤៨៥ផោន ហើយ Danny Reedមានទម្ងន់ ២៨០ផោន។
វាមិនមែនគ្រាន់តែរឿងសម្រកទម្ងន់តែមួយមុខទេ តែភាពតែមួយគត់របស់ពួកគេស្ថិតក្នុងភាពជាដៃគូរជាយូរអង្វែង។
លើសពីនេះទៀតពួកគេបានបង្ហាញថាពួកគេចាប់ផ្តើមយករបៀបរស់នៅបុរាណវិញ។ ដូច្នេះស្វាមីភរិយានេះបានសន្យាផ្លាស់ប្តូររូបរាងកាយរបស់ពួកគេឱ្យបាន។ ចាប់តាំងពីពេលនោះមកពួកគេចាប់ផ្តើមហាត់ប្រាណ បរិភោគអាហារផ្តល់សុខភាពល្អ។