ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ - ស្រាបៀរ Heineken® ជាម៉ាកយីហោស្រាបៀរលំដាប់ពិភពលោក ដ៏ល្បីមួយ កំពុងអបអរ ដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺខួប ១៥០ ឆ្នាំនៃការផ្ដល់នូវ បទពិសោធន៍ដែលមិនអាចបំភ្លេចបាន នៅទូទាំងពិភពលោក។
ស្ថាបនិករបស់យើងគឺលោក Freddy Heineken ធ្លាប់បានលើកឡើងថា៖ យើងមិនត្រឹមតែលក់ស្រាបៀរទេ យើងលក់ gezelligheid ជាឃ្លាមួយនៃភាសាហូឡង់ដែលប្រែមកថា «អារម្មណ៍នៃពេលវេលាដ៏រីករាយ»។ ទស្សនវិជ្ជានេះបានបង្កប់យ៉ាងជ្រៅក្នុងក្រអៅបេះដូងនៃម៉ាកយីហោស្រាបៀរ Heineken® ពោលគឺ ពេលវេលាដ៏រីករាយ និងបង្កើតទំនាក់ទំនងពិតប្រាកដ ពេលពិសាស្រាបៀរជុំគ្នា ទើបជាអ្វីដែលសំខាន់បំផុត។
ជាការពិត និយមន័យនៃពេលវេលាដ៏រីករាយ បានផ្លាស់ប្តូរក្នុងដំណើរ ១៥០ ឆ្នាំរបស់ស្រាបៀរ Heineken® ហើយនឹងបន្តដំណើរដូចនេះទៀត។ ប៉ុន្តែសារៈសំខាន់នៃពេលវេលាបែបនេះ នៅក្នុងជីវិតរបស់មនុស្សនៅតែរឹងមាំដដែល។ ដោយមានការទទួលស្គាល់ដូចនេះហើយ និងជាផ្នែកមួយនៃការអបអរការគម្រប់ខួប Heineken® បានធ្វើការជាមួយស្ថាប័នសិក្សា និងអ្នកវិទ្យាសាស្ត្រផ្នែកអាកប្បកិរិយា ដើម្បីបង្កើត 'សន្ទស្សន៍ពេលវេលាដ៏រីករាយ' ដែលជាគំរូនៃការវាស់វែងថ្មីរបស់ម៉ាកយីហោ ដែលផ្តល់ពិន្ទុដល់ការរួមចំណែករបស់ម៉ាកយីហោនោះ ក្នុងការបង្កើតលក្ខខណ្ឌឥតខ្ចោះសម្រាប់ពេលវេលាដ៏រីករាយ ចាប់ពីការបើកចំហចិត្ត និងការរួបរួមគ្នា ទៅដល់ការភ្ជាប់ទំនាក់ទំនងមនុស្សនិងមនុស្ស។
ជាមួយនឹងការបង្កើតសន្ទស្សន៍ពេលវេលាដ៏រីករាយនេះ វាជាចំណុចសំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តរបស់ម៉ាកយីហោនេះ៖ ស្រាបៀរHeineken® នឹងក្លាយជាម៉ាកយីហោស្រាបៀរដំបូងគេដែល «ផ្តល់ពេលវេលាដ៏រីករាយជាផ្លូវការ ដែលជាការវាស់វែងភាពជោគជ័យនៅកម្រិតសកល - តាមរយៈការផ្តោតមិនត្រឹមតែលើបរិមាណនៃស្រាបៀរដែលលក់នោះទេ ប៉ុន្តែក៏គិតដល់ពេលវេលាដ៏រីករាយ ដែលផ្តល់ជូនអតិថិជនរបស់ខ្លួន នៅជាង ១៩០ ប្រទេសជុំវិញពិភពលោកផងដែរ។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «Heineken® មិនមែនគ្រាន់តែជាភេសជ្ជៈមួយមុខប៉ុណ្ណោះទេ ស្រាបៀរនេះតំណាងឱ្យបែបបទជីវិត ដែលពោរពេញទៅដោយភាពសម្បូរបែបនៃការភ្ជាប់ទំនាក់ទំនងដ៏រីករាយ។ ទោះបីជាបែបបទជីវិតនៃ ពេលវេលារីករាយរបស់យើង ចេះតែប្រែប្រួល តម្រូវការសម្រាប់ពេលវេលាដ៏រីករាយនៅតែដដែល និងមិនប្រែប្រួលដូចនឹងស្រាបៀររបស់យើងដូច្នោះដែរ។ ពិតជាកិត្តិយសដ៏ធំធេងរបស់យើងខ្ញុំក្នុងការបន្តផ្តល់នូវស្មារតីនៃពេលវេលាដ៏រីករាយ ដល់អតិថិជនរបស់យើង អស់រយៈពេលដ៏ថ្លៃថ្លា ១៥០ ឆ្នាំពេញ របស់យើង។ យើងនឹងបន្តស្មារតីនេះ មិនថាតាមវិធីណាក្តី ឱ្យបានរយៈពេល ១៥០ ឆ្នាំបន្ទាប់ទៀត និងលើសពីនេះក៏ថាបាន។»
អបអរសាទរពេលវេលាដ៏រីករាយនៅកម្ពុជា នៅខែមិថុនា និងកក្កដានេះ!
នៅកម្ពុជា «ស្រាបៀរ Heineken បានសន្យាក្នុងការផ្តល់ជូននូវពេលវេលាដ៏រីករាយ ដែលថ្មីៗនេះត្រូវបាន លេចចេញជារូបរាង ក្នុងខែនេះនៅក្នុងព្រឹត្តិការណ៍ EDM Raveground ២០២៣ ដែលជា ព្រឹត្តិការណ៍តន្ត្រីរាំតាមភ្លេងអេឡិចត្រូនិចដ៏ធំបំផុតនៅកម្ពុជា។ អ្នកគាំទ្ររាប់ម៉ឺននាក់បានរីករាយជាមួយពេលរាត្រី ដ៏រស់រវើក ដោយ Heineken® បានផ្តល់នូវចំណីអារម្មណ៍ផ្តាច់មុខនៅក្នុងបទពិសោធន៍ខួប ១៥០ ឆ្នាំរបស់ខ្លួន ដើម្បីឱ្យអ្នកគាំទ្រទទួលយកបទពីសោធន៏ដ៏រីករាយជាមួយនឹងម៉ាកយីហោនេះ រួមជាមួយនឹងឌីជេ (DJs) អន្តរជាតិ និងតារាកិត្តិយសពិសេសក្នុងស្រុក។ ដើម្បីឱ្យសក្តិសមនឹងកម្រិតសាកលរបស់ខ្លួន ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីឈ្មោះហៅក្រៅ ជាច្រើនអនេកដែលត្រូវបានដាក់ឱ្យម៉ាកយីហោជាទីស្រលាញ់មួយនេះ ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ និងនៅទូទាំងពិភពលោកផង។
ដើម្បីបន្តផ្សព្វផ្សាយពីស្មារតីនៃពេលវេលាដ៏រីករាយ ម៉ាកយីហោ Heineken® នឹងបង្ហាញការអបអរពិធីគម្រប់ខួបជាច្រើនទៀត នៅទូទាំងប្រទេសកម្ពុជាចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ ២០២៣ នេះ ដើម្បីថ្លែងអំណគុណចំពោះអតិថិជនដែលបាន អមដំណើរជាមួយម៉ាកយីហោនេះក្នុងប្រវត្តិអស្ចារ្យរបស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបទទួលបានបទពិសោធន៍ ១៥០ឆ្នាំនៃពេលវេលាល្អជាមួយ Heineken® នៅកម្ពុជា សូមតាមដានបណ្ដាញសង្គមរបស់យើងខ្ញុំតាមរយៈ៖
អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោល បំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាពនិងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕