ខេត្តត្បូងឃ្មុំ គឺជាទឹកដីមួយដែលបំបែកចេញពីខេត្តកំពង់ចាម ដែលមានអំណោយផលសម្រាប់ដំណាំកសិកម្ម និងដំណាំហូបផ្លែជាច្រើនប្រភេទ ពិសេសខេត្តនេះក៏សម្បូរទៅដោយធម្មជាតិស្រស់ស្អាតសម្រាប់លំហែរអារម្មណ៍ផងដែរ។
ថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំ កន្លែងកម្សាន្តប្លែកថ្មីមួយទៀតហើយនៅក្នុងខេត្តត្បូងឃ្មុំ នោះគឺ «រមណីយដ្ឋាន តាសែដូងក្រអូប» ដែលល្បីថាមានកន្លែងកម្សាន្តប្លែកថ្មីសម្បូរទៅដោយកន្លែងថតរូបស្អាតៗ។
រមណីយដ្ឋាននេះ មានបំរើអាហារឆ្ងាញ់ៗ ពិសេសមានកញ្ចុះសម្រាប់អង្គុយ មានកន្លែងតុបតែងស្រស់ស្អាតអាចថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍បានទៀត គ្រាន់តែឃើញក៏មានអារម្មណ៍ស្រស់ស្រាយដែរ។
គួរឱ្យដឹងផងដែរថា «រមណីយដ្ឋាន តាសែដូងក្រអូប» មានទីតាំង ស្ថិតនៅ ខេត្តត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ឃុំជីរោរិ៍ពីរ ភូមិឯកភាព
ផ្លូវចូលតាមការដ្ឋានកិនថ្មស្រែសៀម៕
អត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ ហង់ថៃ លីអ័រ