សម្រាប់អ្នកដែលមានអារម្មណ៍ថាខ្លួនជួបតែរឿងសំណាងមិនល្អ ការងារ និងការរកស៊ីជាប់គាំងមិនរីកចម្រើនសោះ អ្នកត្រូវសង្កេតខ្លួនឯងមើលមានបានធ្វើរឿងណាខុសឆ្គងដែរឬក៏អត់។ ព្រោះបើតាមជំនឿ មានរឿង៣យ៉ាង ប្រសិនជាអ្នកធញវើឱ្យចេតនាក្តី មិនចេតនាក្តី អាចនាំឱ្យអ្នកជួបរឿងមិនល្អក្នុងជីវិតបាន។
ដូច្នេះមកមើលរឿងទាំង ៣ ដែលធ្វើឱ្យរាសីអ្នកស្រុតចុះ និងរបៀបកែខៃវាដូចខាងក្រោម ៖
១. ជេរប្រមាថ បង្កាច់បង្ខូច កេងប្រវ័ញ្ជ និងរមិលគុណឪពុកម្តាយ ឬអ្នកមានគុណ
អ្នកធ្លាប់ធ្វើខុស ចេតនាក្តី ឬមិនមានចេតនាក្តី នៅក្នុងការស្តីបន្ទោស ឬធ្វើមិនល្អជាមួយឪពុកម្តាយ ឬអ្នកមានគុណណាមួយ។ អ្វីដែលអ្នកអាចកែសម្រួលបាននោះ គឺការសុំការអភ័យទោស។ ក្រៅពីការសុំទោស ត្រូវឱ្យអ្នកដែលអ្នកធ្វើខុសគេ គេអភ័យទោសឱ្យអ្នកផងទើបបាន។
២. ជេរប្រមាថបែបដាក់បណ្តាសារអ្នកដទៃរហូតដល់ស្លាប់
ករណីនេះ គឺនៅពេលអ្នកធ្លាប់ដាក់បណ្តាសានរណាម្នាក់ឱ្យស្លាប់ ហើយគេក៏ស្លាប់ដោយចៃដន្យ។ ទោះដោយចេតនា ឬអចេតនាក៏ដោយ ចូរអុជធូប ១៦សរសៃនៅខាងក្រៅផ្ទះ ហើយនិយាយថា « ខ្ញុំឈ្មោះ.. កើតនៅថ្ងៃទី... ថ្ងៃនេះ ខ្ញុំសុំវត្ថុពិសិដ្ឋទាំងអស់ធ្វើជាសាក្សី។ ខ្ញុំសូមដកពាក្យអាក្រក់ និងបណ្តាសាទាំងអស់ចេញ ហើយខ្ញុំក៏សុំខមាទោសពីអ្នកទាំងអស់គ្នាផង »។
៣. ប្រមាថព្រះដ៏ពិសិដ្ឋ មិនថាជាវត្ថុស័ក្តិសិទ្ធិ រូបសំណាក រូបព្រះនៃសាសនាណាមួយ
បើអ្នកចាំថាអ្នកធ្លាប់ប្រមាថរបស់ពិសិដ្ឋទៅកន្លែងនោះ ឬមិនចាំក៏ដោយ អ្នកត្រូវអុជធូប១៦សសៃ ហើយបួងសួងថា « វត្ថុណាដែលពិសិដ្ឋ ដែលខ្ញុំបានបង្អាប់ និងមើលងាយ ដោយចេតនាក្តី ដោយអចេតនាក្តី ខ្ញុំសូមអភ័យទោស។ សូមលើកលែងទោសឱ្យខ្ញុំផង ហើយសុំឱ្យអ្នកជួយដោះស្រាយរាល់បញ្ហា និងឧបសគ្គទាំងឡើយ ហើយផ្តល់ឱ្យខ្ញុំនូវជីវិតប្រសើរជាងមុនផង។ ហើយពេលណាត្រូវធ្វើបុណ្យ ខ្ញុំនឹងបួងសួងអធិស្ឋានដោយចិត្តស្មោះបរិសុទ្ធ»៕