ឆ្នាំកំពូលទាំង ៤ ផ្កាយសំណាងរះឡើង ត្រឹមរយៈពេល ២ សប្ដាហ៍ចុងខែនេះ

ក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយនេះ សម្រាប់អ្នកឆ្នាំទាំង ៤ នឹងជួបផ្កាយសំណាងរះឡើង ជួយឱ្យអ្នកទទួលបានជោគជ័យ និងសម្រេចគ្រប់កិច្ចការតូចធំ ពុំមានអ្វីជាបញ្ហាគួរឱ្យព្រួយបារម្ភនោះឡើយ។

១. ឆ្នាំឆ្លូវ

ថ្វីបើមានការចាប់ផ្តើមមិនល្អក៏ដោយ ក៏មនុស្សឆ្នាំឆ្លូវ កម្រនឹងបាក់ទឹកចិត្តណាស់។ នៅពេលចាប់ផ្តើមធ្វើការ អ្នកឆ្នាំគោតែងតែព្យាយាមអស់ពីសមត្ថភាព ដើម្បីផ្លាស់ប្តូរជោគវាសនា និងធ្វើឱ្យជីវិតរបស់គាត់កាន់តែប្រសើរឡើង។ បន្ទាប់ពីអាយុ ២៥ ឆ្នាំ ការខិតខំប្រឹងប្រែងរបស់អ្នកឆ្នាំគោនឹងទទួលបានរង្វាន់ នៅពេលដែលអាជីវកម្មការងារនិងប្រាក់ចំណូលក៏រីកចម្រើន។

ជាពិសេស​ត្រូវ​បាន​ថ្នាក់លើ​ឃើញ​ហើយ​ប្រគល់​លាភ​សំណាង និង​ការងាររកលុយបានកាន់តែធំច្រើនរាប់មិនអស់​។ ជាពិសេស ក្នុងរយៈពេល ២អាទិត្យក្រោយនេះ អ្នក​ឆ្នាំ​ឆ្លូវ​នឹង​ក្លាយជា​ឆ្នាំរដែលមាន​លាភ​ក្រហម​ភ្លឺ​ចែងចាំង​ ទៅណា​មកណា​ធ្វើ​អ្វី​ក៏​រលូន​ល្អ​។ ដោយសារ​សំណាង​ល្អ​ អ្នកឆ្នាំ​ឆ្លូវ​នឹង​ស័ក្តិសម​ក្នុង​ការ​ចូលរួម​ក្នុង​គម្រោង​វិនិយោគ​ដែល​មាន​ផល​ចំណេញធំ។

528f25060e3808fac0f31596ff00c210

២. ឆ្នាំម្សាញ់

អ្នកឆ្នាំពស់ ជា​មនុស្ស​មាត់ត្រង់ សម្ដីត្រង់ ចូលចិត្តនិយាយអ្វីដោយមិនបានខ្វល់គិតច្រើនទេ ជួន​កាល​សម្ដី​ពួកគេក៏ធ្វើ​ឱ្យ​អ្នក​ដទៃ​កើត​ទុក្ខ ឈឺចាប់ក៏មានដែរ។ ដូច្នេះហើយ អ្នកត្រូវរៀនធ្វើខ្លួនឱ្យកាន់តែឈ្លាសវៃ និងប៉ិនប្រសប់ ដើម្បីកុំឱ្យមានការខឹងសម្បារដោយសារតែមាត់។

ម្យ៉ាងទៀត ឆ្នាំម្សាញ់ ជាឆ្នាំមួយក្នុងចំណោមឆ្នាំដែលទទួលបានការជួយជ្រោមជ្រែងពីគ្រួសារ ដូច្នេះហើយ ផ្លូវនៃលាភសំណាង តែងតែរលូនល្អ មិនខ្វល់ខ្វាយរឿងលុយកាក់ច្រើនឡើយ។

ក្នុងរយៈពេល ២ សប្ដាហ៍បន្ទាប់នៃខែនេះ គឺជាឱកាសមាសសម្រាប់អ្នកកើតឆ្នាំម្សាញ់ ដើម្បីធ្វើផែនការរកលុយ។ ជាមួយនឹងភាពវៃឆ្លាត រហ័សរហួន និងឧស្សាហ៍ព្យាយាម ទើបឆ្នាំម្សាញ់ នឹងមានលុយកាក់ហូរចូលច្រើន បន្ថែមពីលើលុយកាក់។ លើសពីនេះ អ្នកឆ្នាំនេះក៏តែងតែចំណាយបានយ៉ាងបរិបូរណ៍ មិនចាំបាច់ព្រួយបារម្ភអំពីអាហារ និងការស្លៀក លុយកាក់នោះឡើយ។

1f88f6ebaee55d6ea892539b6cbfba44

៣. ឆ្នាំមមី

ល្បីថាជាអ្នកឆ្នាំសេះ ជាមនុស្សដ៏ប៉ិនប្រសប់ និងជាអ្នកជំនាញល្អ មនុស្សឆ្នាំសេះគឺស័ក្តិសមក្នុងការប្រកបរបរលក់ដូរ ឬធ្វើជំនួញ។ នៅពេលគាត់នៅ មនុស្សឆ្នាំនេះមានពេល "លេងច្រើនពេក" ប៉ុន្តែនៅពេលដែលគាត់បានរៀបការជីវិតអ្នកឆ្នាំសេះចាប់ផ្តើមប្រែក្លាយទៅជាមនុស្សដែលមានទំនួលខុសត្រូវ។ ប្រហែលជានោះហើយជាមូលហេតុដែលសំណាងអ្នកទើបតែចាប់ផ្តើមរីកចម្រើន នៅពេលចូលក្នុងជីវិតអាពាហ៍ពិពាហ៍។

ក្នុងឱកាសខាងមុខនេះ ឆ្នាំមមីនឹងជួបទេវតាទ្រព្យ ជួយឱ្យអ្នកអាចឈានទៅដល់កំពូលនៃទ្រព្យសម្បត្តិ និងភាពរុងរឿងកាន់តែខ្លាំង។ គម្រោងមួយចំនួនដែលហាក់ដូចជានឹងបរាជ័យភ្លាមៗ នោះបាននាំមកនូវប្រាក់ចំណូលដ៏អស្ចារ្យ ដោយជួយអ្នកឱ្យទទួលបានប្រាក់ចំណេញយ៉ាងច្រើន។

609a4281790881b56ff2a0af7c4002fe

៤. ឆ្នាំកុរ

អ្នក​កើត​ឆ្នាំ​ជ្រូក ជា​មនុស្ស​មាន​ចរិត​ស្លូតបូត និង​ស្វាហាប់ ប៉ុន្តែ​ពេលខ្លះ​ក៏​ចូលចិត្ត​សប្បាយ និង​ខ្វះ​ការគិតខ្វល់​សម្រាប់​អនាគតដែរ​។ ដោយសារតែមិនអាចគ្រប់គ្រងប្រាក់ចំណូល និងលំហូរសាច់ប្រាក់បានល្អ មនុស្សឆ្នាំជ្រូកតែងតែធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងខ្វះខាត។

ទោះជាយ៉ាងណាក៏ដោយ អ្នកមានសុទិដ្ឋិនិយម រីករាយ និងមានសំណាងខ្លាំង អ្នកដែលកើតក្នុងឆ្នាំជ្រូក តែងតែដោះស្រាយបញ្ហាដោយភាពងាយស្រួល។ ក្នុងរយៈពេល ២ អាទិត្យខាង​មុខ​នេះ រាសី​របស់​អ្នក​កើត​ឆ្នាំ​ជ្រូក​នឹង​ឡើង​ដូចផ្នំភ្លើងផ្ទុះ ទ្រព្យ​សម្បត្តិក៏កើនឡើងទ្វេដង។ នេះគឺជាពេលវេលាសម្រាប់អ្នក ដើម្បីរីករាយនឹងផ្លែផ្កាបន្តិចម្តង ៗ បន្ទាប់ពីធ្វើការយ៉ាងលំបាក។

ប្រសិនបើអ្នកចង់ផ្តល់រង្វាន់ដល់ខ្លួនអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នក ជាមួយនឹងអំណោយថ្លៃៗ អ្នកដែលកើតក្នុងឆ្នាំជ្រូកអាច "ចេញពីកាបូបរបស់ពួកគេ" យ៉ាងសុខស្រួលដោយគ្មានការព្រួយបារម្ភអ្វីឡើយ៕

*អត្ថបទគឺសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!