មនុស្ស​ប្រុស​កាន់​តែ​ជោគជ័យ កាន់​តែ​មាន​បាន កាន់​តែ​សម្លឹង​រក​មើល​មនុស្ស​ស្រី ៤ ប្រភេទ​នេះ

ចំណង់ចំណូលចិត្ត​របស់​មនុស្ស​ប្រុស​ទៅ​លើ​គូ​ស្រករ ឬ​ការ​ជ្រើសរើស​នារី​ណា​ម្នាក់​មក​ធ្វើ​ជា​គូ​ជីវិត គឺ​មាន​ភាព​ខុស​ប្លែក​គ្នា ដោយ​ផ្អែក​ទៅ​តាម​កម្រិត​នៃ​ការ​យល់​ដឹង និង​ចំណូល​ចិត្ត។ ដោយឡែក​បើ​តាម​ការ​ស្រាវជ្រាវ ភាគ​ច្រើន​នៃ​បុរស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​ជា​មនុស្ស​ដែល​ជោគជ័យ គឺ​ពួក​គេ​រមែង​សម្លឹង​ចង់​បាន​នារី ៤ ប្រភេទ​នេះ៖

៤) មនុស្ស​ស្រី​ដែល​ពោរពេញ​ដោយ​ទំនុក​ចិត្ត

11(1)

នារី​ខ្លះ​សម្រស់​មិន​សូវ​បាន​នោះ​ទេ តែ​ភាព​មាន​ជំនឿ​ជឿជាក់​និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង គឺ​ជា​ភាព​លេចធ្លោ​ដ៏​ទាក់ទាញ យក​ឈ្នះ​អស់​បេះដូង​បុរស​ជា​ច្រើន ជា​ពិសេស​គឺ​បុរស​ដែល​ជោគជ័យ​ហ្នឹង​តែ​ម្តង។

៣) មនុស្ស​ស្រី​ឯករាជ្យ

11

​ស្រ្តី​ដែល​មាន​ការ​រស់នៅ​បែប​ឯករាជ្យ​ភាគ​ច្រើន​គឺ​រមែង​ទទួល​បាន​ការ​ឲ្យ​តម្លៃ​ខ្ពស់​ពី​បុរស ដែល​វា​ខុស​ពី​នារី​ដែល​ខ្ជិល​ច្រអូស ហើយ​ពឹងផ្អែក​លើ​បន្ទុក​គ្រួសារ ឬ​នរណា​ម្នាក់ នោះ​គឺ​បុរស​មិន​សូវ​ជា​ចូលចិត្ត​ប៉ុន្មាន​ទេ។

បុរស​ជោគជ័យ​គេ​មាន​ទំនោរ​ទៅ​លើ​នារី​ដែល​អាច​មើល​ថែ​ខ្លួន​ឯង ឯករាជ្យ​លើ​ការ​គិត​លើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ដែល​នាំ​ឲ្យ​ពួក​នាង​ហាក់​មាន​តម្លៃ​ជា​ខ្លាំង​ក្នុង​ក្រសែ​ភ្នែក​របស់​បុរស។

២) អត្តចរិត​ល្អ

33

វា​ជា​រឿង​ទូទៅ​ហើយ តែ​ក៏​ជឿ​ថា មនុស្ស​ប្រុស​ខ្លះ​សម្លឹង​មើល​ស្អាត​ជា​ធំ មិន​សូវ​ទាន់​មើល​ចរិត​ទេ។ ខុស​ពី​មនុស្ស​ប្រុស​ជោគជ័យ គឺ​ពួក​គេ​មើល​ចរិត​មុន​នឹង​មើល​សម្រស់ ដោយ​សម្រស់​អាច​ស្អាត​តាម​ក្រោយ​បាន សំខាន់​ឲ្យ​តែ​មាន​ចរិត​ចាស់​ទុំ មិន​ឆ្មើងឆ្មៃ នោះ​ហើយ​ជា​គុណសម្បត្តិ​របស់​នារី​ដែល​ធំ​ជាង​សម្រស់​របស់​ពួក​នាង​ទៅ​ទៀត។

១) ជីវិត​បែប​សុទិដ្ឋិនិយម

Ice_screenshot_20210315 212309

ជា​នារី​ដែល​តែងតែ​គិត​វិជ្ជមាន មិន​មាន​គំនិត​អវិជ្ជមាន​ក្នុង​ខ្លួន​នោះ​ទេ។ បុរស​ដែល​ពូកែ​ផ្នែក​ហិរញ្ញវត្ថុ គឺ​ពួក​គេ​តែង​មាន​អារម្មណ៍​សប្បាយ​រីករាយ​និង​ចង់​នៅ​ក្បែរ​មនុស្ស​ស្រី​ប្រភេទ​ហ្នឹង ពោល​មិន​ចង់​នៅ​ក្បែរ​មនុស្ស​ស្រី​ដែល​តែងតែ​គិត​ខុស គិត​សង្ស័យ​នេះ​នោះ​ច្រើន​នោះ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក