សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បើកវគ្គបណ្ដុះបណ្ដាល «Basic Suture» លើកទី១

ចាប់តាំងពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃអាទិត្យទី ២៨ ខែឧសភា ឆ្នាំ២០២៣ រយៈពេល៥សប្ដាហ៍ ដែលសមគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាល «Basic Suture» លើកទី១ ក្នុងគោលបំណងបំពេញបន្ថែមនូវមូលដ្ឋានគ្រឹះវះកាត់តូច និងដេររបួសជូនដល់សិក្ខាកាមមកពីសាកលវិទ្យាល័យនាៗ ចំនួន២៤ នាក់។

IMG_2171

វគ្គបណ្ដុះបណ្ដាលនេះទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសិក្ខាកាម និងអ្នកផ្សេងៗផងដែរ។

ក្នុងវគ្គសិក្សាបានផ្ដោតសំខាន់លើការអនុវត្តន៍ផ្ទាល់នូវបច្ចេកទេសដេររបួស និងទ្រឹស្ដីមានដូចជា៖

- របៀបពាក់ស្រោមដៃស្តេរីល

- យល់ដឹងពីម្ជុល ចេស និងរចនាសម្ព័ន្ធរបស់វា

- យល់ដឹងពីសម្ភារៈវះកាត់តូច និងដេររបួស

- បច្ចេកទេសដេររបួស

- បច្ចេកទេសចងមុខរបួស និងការថ្នេរ -ល-។

IMG_3409

នៅសប្ដាហ៍បញ្ចប់ សិក្ខាកាមទាំងអស់តម្រូវអោយប្រលងបញ្ចប់វគ្គដើម្បីបានវិញ្ញាបនបត្រ និងជ្រើសរើសសិក្ខាកាមម្នាក់ដែលមានស្នាដៃល្អក្នុងការសិក្សា និងធ្វើបានល្អជាងគេផងដែរ។

គួរបញ្ជាក់ផងដែរថា វគ្គសិក្សានេះទទួលបានការឧបត្ថម្ភជាបន្ទប់រៀនដ៏ល្អប្រណិតពីមន្ទីរសម្រាកព្យាបាល និងសម្ភពហេមេតផងដែរ។

សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា សន្យាថានឹងមានវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀតក្នុងពេលខាងមុខនេះ។

IMG_2207

IMG_3396

IMG_3416

IMG_3996

IMG_3997

IMG_4211

IMG_2171

1

IMG_4213

IMG_4213

IMG_4207 Copy

IMG_2215 Copy

IMG_2215 Copy

IMG_2215

IMG_2224 Copy

IMG_2224

IMG_2225 Copy

IMG_3416 Copy

IMG_3996

IMG_3997