មុនេះបន្តិច សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅលើគេហទំព័រផ្លូវការអំពីការបាត់មុខតារាសម្ដែងស្រស់សង្ហា លោក បញ្ញា សិទ្ធ ពីសង្គមសិល្បៈមួយរយៈនេះ ដោយសារតែខំប្រឹងរកលុយដើម្បីព្យាបាលជំងឺម្ដាយ។ ដោយសេចក្ដីអាណិតមេត្តា ចំពោះភាពកត្តញ្ញូរបស់លោក បញ្ញា សិទ្ធ សម្ដេចពុកបានជួយជាថវិការចំនួន ៣ ម៉ឺនដុល្លារ ដើម្បីឱ្យរូបលោកយកទៅចាត់ចែងក្នុងការព្យាបាលជំងឺម្ដាយ។ បន្ថែមពីនេះ សម្ដេចក៏បានបញ្ជាក់ផងដែរថា ប្រសិនបើមានការខ្វះខាតអ្វីទៀតនោះ សម្ដេចនឹងត្រួតពិនិត្យតាមក្រោយទៀត។
នេះពិតជាដំណឹងដ៏ល្អបំផុតសម្រាប់លោក បញ្ញា សិទ្ធ នៅក្នុងស្ថានភាពបែបនេះ ដែលមានវត្តមានសម្ដេចពុកជួយទំនុកបម្រុង នេះក៏ជាភាពកក់ក្ដៅមួយផងដែរ ដែលសរបញ្ជាក់ឱ្យដឹងថា ទីណាមានទុក្ខលំបាក ទីនោះមានសម្ដេចពុក និងលោកជំទាវជានិច្ច។
ខាងក្រោមនេះ ជាប្រសាសន៍សម្ដេចពុក ដែលបានបង្ហោះនៅលើគេហទំព័រជាផ្លូវការ ៖
សន្តិភាពខ្ញុំទើបដឹងថាតារាសំដែងបញ្ញា សិទ្ធបាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាល
ជម្ងឺម្តាយ។
ពេលនេះកូនកតញ្ញូម្នាក់នេះកំពុង
ត្រូវការជំនួយដើម្បីជួយដល់ម្តាយ។
ខ្ញុំនិងភរិយាសូមចូលរួមចំនួន
៣មុឺនដុល្លារ(30,000$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យ
ទាន់ពេល។
សូមក្មួយបញ្ញា សិទ្ធទាក់ទងមក
លោកសេង ទៀងដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABA
របស់ក្មួយតាមលេខទូរស័ព្ទ
012 961971។
ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យ
តាមក្រោយទៀត។
ជូនពរដល់ម្តាយក្មួយឆាប់បានជា
សះស្បើយ។