មនុស្សដែលក្បត់ប្រពន្ធ លទ្ធផលនៃជីវិតចុងក្រោយ គឺសុទ្ធតែបែបហ្នឹង

ទាំងនេះ គឺជាមេរៀន​ដ៏​ជ្រាលជ្រៅ​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ប្រុស​ស្រី​ជាច្រើន​គិត​ និង​ពិចារណា​ឡើងវិញ​នូវ​ទង្វើ​របស់​ខ្លួន មុននឹងចង់ក្បត់ផិតចិត្តដៃគូ។ ប្រសិនបើអ្នកក្បត់ដៃគូ ច្បាស់ណាស់ថា​ លទ្ធផលនៃជីវិតចុងក្រោយរបស់អ្ន​ក នឹងជួបរឿងទាំងអស់នេះ។

១. រស់នៅឯកាដល់ចាស់

ស្រីស្អាតវ័យក្មេង លែងនៅក្បែរអ្នកទៀតហើយ នៅពេលដែលអ្នកឈឺ។ មនុស្សសស្រីក្មេងៗទាំងនោះ ស្រឡាញ់តែលុយរបស់អ្នកតែប៉ុណ្ណោះ ប៉ុន្តែគ្មាននរណាម្នាក់ល្ងង់នៅទ្រាំមើលថែអ្នកឈឺដេកលើគ្រែនោះឡើយ។

ដល់​ពេល​នេះ អ្នកនឹងនឹកឃើញដល់គ្រួសារ ចង់​ញុំា​អាហារ​ជា​លក្ខណៈ​គ្រួសារ។ ពេលឈឺយប់ព្រលប់ គ្មានអ្នកណានៅមើលអ្នកឡើយ។ ពេល​ចាស់​ទៅ អ្នក​ចង់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ប៉ុន្តែ​វា​ហួស​ពេល​ហើយ។ អ្នកមិន​អាច​ទិញ​ដោយ​លុយ ​ក៏​មិន​អាច​រក​ម្ចាស់​ស្រី​ដែលល្អបាន​ដែរ។ របស់​ទាំង​នោះ​គឺ​មាន​តែ​ប្រពន្ធ​របស់អ្នកប៉ុណ្ណោះដែល​អាចផ្ដល់ឱ្យអ្នកបាន។

នៅពេលយើងនៅក្មេង យើងគិតថាគ្រួសារមិនមែនជារឿងសំខាន់បំផុតនោះទេ។ ព្រោះ​កាល​នៅ​ក្មេង អ្នក​អាច​ជួប​មនុស្ស​ច្រើន​ ហើយ​នៅ​តែ​មាន​សុខភាពល្អ មាំទាំធម្មតា។ ពេលចាស់ទៅ អ្នកនឹងយល់ សុភមង្គលគ្រួសារមានតម្លៃជាងលុយ និងកេរ្តិ៍ឈ្មោះឆ្ងាយណាស់។

១

២. មិនទទួលបានការគោរព និងស្រឡាញ់ពីកូនៗ

តាំង​ពី​ចាក​ចេញ​ពីផ្ទះ អ្នក​មិន​សូវ​បាន​ចំណាយ​ពេល​ច្រើន​ជាមួយ​កូន​ទេ។ អ្នកទុកកូនឱ្យប្រពន្ធចិញ្ចឹម និងមើលថែតែម្នាក់ឯង។ ប្រាកដ​ណាស់ ពេល​ដែល​អ្នក​មិន​ខ្វល់ ឬ​ស្រលាញ់ កូន​ៗ​ក៏​អត់ គ្មានចិត្តតបស្នងអ្នកវិញដែរ។ អ្នកនឹងដឹងថា អ្នកមិនដែលស្រឡាញ់កូនអស់ពីចិត្តទេ ដូច្នេះ អ្នកក៏មិនសមនឹងទទួលបានការស្រឡាញ់ និងការគោរពពីកូនៗវិញនោះដែរ។

៣. គ្មានមិត្តល្អ

ពេល​គេ​ដឹង​ថា​ អ្នក​ជា​អ្នក​ផិត​ក្បត់ មិត្ត​ភក្តិ​របស់​អ្នកក៏​លែង​ចង់​សេពគប់​ជាមួយ​អ្នក​ទៀត​ដែរ។ ព្រោះ​គេ​មិន​ចង់​នៅ​ក្បែរ​អ្នក​ដែល​មាន​សីលធម៌​អាក្រក់ អ្នក​ដែល​បោះបង់​គ្រួសារ​ខ្លួន​ឯងនោះឡើយ។ វ័យ​ចាស់​របស់​អ្នក ​មិន​ត្រឹម​តែ​ខ្វះ​ភាព​កក់​ក្ដៅ​ក្នុង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ខ្វះ​មិត្ត​ស្មោះត្រង់​ម្នាក់​ដែរ។

៣

៤. បាត់បង់តម្លៃ និងសេចក្ដីថ្លៃថ្នូរ

ក្នុង​វ័យ​ក្មេង​ អ្នកនៅ​តែ​មាន​កម្លាំង​ក្នុង​ការ​ធ្វើ​ ដើម្បី​យក​ឈ្នះ​លើ​អ្នក​ដទៃ។ ពេល​នោះ​អ្នក​គិត​ថា ​បើ​អ្នកមានលុយ ​និង​ឋានៈ ​ក៏​គ្មាន​អ្នក​ណា​មើល​ងាយ​អ្នក​ដែរ ទោះ​បី​អ្នកមានស្រីប៉ុន្មាននាក់ក៏ដោយ។

ប៉ុន្តែ​ពេល​អ្នក​មាន​បញ្ហា អ្នក​មិន​អាច​រក​ជំនួយ​ពី​អ្នក​ដទៃ​បាន​ទេ។ ពួកគេជឿថា បុរសដែលខ្វះទំនួលខុសត្រូវក្នុងគ្រួសារ គឺមិនអាចទុកចិត្តបាននោះឡើយ។ ដូច្នេះហើយ ពេលចាស់ទៅ អ្នកយល់ថា ការវាស់វែងនៃសេចក្តីថ្លៃថ្នូររបស់មនុស្សប្រុស មិនមែនត្រឹមតែជាលុយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រវត្តិគ្រួសារផងដែរ។

បុរស​នឹង​មិន​ត្រូវ​បាន​គេ​វិនិច្ឆ័យ​ថា​ជា​អ្នក​ជោគជ័យ​ទេ​ ប្រសិន​បើ​ពួកគេ​បាត់បង់​គ្រួសារ។ នៅពេលដែលអ្នកធ្វើឱ្យបាត់បង់ទៅ អ្នកមិនអាចទទួលបានមកវិញនូវអ្វីដែលអ្នកបានបាត់បង់នោះឡើយ មិនថាតិច ឬច្រើន ក៏មិនអាចជួសជុលកំហុសរបស់អ្នកបានដែរ។ អ្នក​គ្រាន់​តែ​សង្ឃឹម​ថា ​អ្នក​ដែល​មាន​គ្រួសារ​មិន​ធ្វើ​រឿង​ល្ងង់​ជាមួយ​ប្រពន្ធ​កូននោះឡើយ៕

ប្រភព ៖ បរទេស / Knongsrok