ចង់ចាប់ប្ដីមានស្រី មិនបាច់សួរនាំច្រើន ឃ្លាំមើលតែទម្លាប់ ៣ នេះដឹងហើយ

មិនងាយនឹងមានស្វាមីណាដែលមិនចេះខូចខិល ឬពាក្យសាមញ្ញ "ទៅរកក្រៅ" ខ្លាំងណាស់ ហើយនារីជាប្រពន្ធក៏គួរតែចេះតាមដាននិងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ជៀសវាងទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ។

នារីៗគ្នាយើង ជឿថាខ្លះក៏មានភាពវៀងវៃទៅលើរឿងហ្នឹងស្រាប់ហើយ តែខ្លះទៀតក៏មិនសូវបានចាប់អារម្មណ៍ និងបានត្រឹមតែសួរនាំរង់ចាំចម្លើយពីស្វាមីខ្លួនតែប៉ុណ្ណោះ។ បុរសខ្លះពូកែខាងលាក់ទៅ ក៏បន្តលាក់បានរហូត អ៊ីចឹងយើងណែនាំរបៀបនៃការអង្កេតមើល ៣ ដែលនារីៗគួរតែដឹង៖

១) ពេលនៅជាមួយយើងតែងតែបិទទូរសព្ទចោល

5eca9d04acbf4511b4b69b5a8d4a8a34

ប្រសិនម្តងជាពីរដង ពេលនៅជាមួយយើងមិនថាតែបរិភោគអាហារខាងក្រៅ ឬទៅដំណើរកម្សាន្តណាមួយ ទូរសព្ទរបស់ស្វាមីយើងរលត់ នោះអាចថាមកពីអស់ថ្មមែន ប៉ុន្តែបើសឹងតែគ្រប់ពេល ក្លាយជាទម្លាប់ នោះរាប់ថាមានរឿងអ្វីដែលលាក់បាំងហើយ។ បែបនេះមិនបាច់សួរនាំច្រើនទេ នៅក្នុងទូរសព្ទនោះប្រាកដជាមានអ្វីដែលមិនចង់ឲ្យយើងដឹង។

២) ឧស្សាហ៍លុបប្រវត្តិនៃការហៅចេញចូល និងសារ

11c2c87e95324671a908b99a9acf2ac9

កុំទទួលយកលេសមួយរបស់មនុស្សប្រុស ដែលថា លុបសារឬលុបប្រវត្តិនៃការហៅចេញចូល ព្រោះខ្លាច Memory ទូរសព្ទពេញ ឬខ្លាចទូរសព្ទយឺតឲ្យសោះ។ ស្មាតហ្វូនឬទូរសព្ទឆ្លាតវៃបច្ចុប្បន្ន គ្រប់ម៉ូដែលទាំងអស់ វាមិនទៅជាបញ្ហាដោយសារទំហំផ្ទុកបន្តិចបន្តួចនៃសារ SMS ឬ Call History ទាំងនោះទេ។ អ៊ីចឹងបើស្វាមីអ្នកមានទម្លាប់ធ្វើបែបហ្នឹង ត្រូវប្រយ័ត្ននិងព្យាយាមសង្កេតឲ្យមែនទែន។

៣) មិនហ៊ាននិយាយទូរសព្ទនៅនឹងមុខប្រពន្ធ

E98ee251c77c4bd3b35312519bbf37a4

មិនថាតែទំនាក់ទំនងក្នុងការរកស៊ី ទំនាក់ទំនងមិត្តភក្តិ ឬសាច់ញាតិ ឈ្មោះជាប្តីប្រពន្ធគឺលែងមានអ្វីត្រូវលាក់បាំងហើយ បើជាបញ្ហាអ៊ីចឹងជួយរកវិធីគ្នាដោះស្រាយ ហើយបើជារឿងសប្បាយ អ៊ីចឹងចូលរួមសាទរជាមួយគ្នា ពោលមិនចាំបាច់ដើរចេញទៅនិយាយខ្សឹបៗនោះទេ។

ជាទូទៅអ្នកចាំអង្កេតមើលទៅពេលនៅក្បែរគ្នា ប្រសិនមានសំឡេងទូរសព្ទរោទ៍ ហើយគេដើរចេញទៅនិយាយនៅខាងក្រៅ ឬចុចបិទទូរសព្ទនោះបែបតក់ក្រហល់ ប្រាកដជាមានអ្វីលាក់បាំងក្នុងការហៅចូលនោះហើយ។

ប៉ុន្តែមិនសុទ្ធតែបុរសអ៊ីចឹងទាំងអស់នោះទេ ក៏មានបុរសខ្លះគេល្អ គេប្រើប្រាស់ហេតុផលខាងលើ ដើម្បីលាក់បាំងរឿងសោកសៅឬរឿងចាំបាច់ណាមួយ ដែលមិនចង់ឲ្យភរិយាទទួលរងសម្ពាធផ្លូវចិត្តក៏ថាបាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក