ក្តីស្រលាញ់ គ្រាន់តែជាវាក្យស័ព្ទមួយប៉ុណ្ណោះ។ប៉ុន្តែពេលដែលវាបានកើតឡើងនៅក្នុងចិត្តមនុស្សម្នាក់ហើយ បែរជាលេចឡើងទម្រង់ច្រើនយ៉ាងទៅវិញ។ក្តីស្រលាញ់មានដូចជា ការកំដរ ការយកចិត្តទុកដាក់ និងការផ្គាប់ចិត្តជាដើម។ដូច្នេះ ភាគច្រើនពាក់ព័ន្ធនៃក្តីស្រលាញ់គឺមានការលះបង់ និងប្រគល់អោយដោយគ្មានលក្ខខណ្ឌ។ជាពិសេសគឺមនុស្សស្រីអោយតែពួកគេបានស្រលាញ់នរណាម្នាក់ហើយ ដឹងតែចង់ប្រគល់អ្វីៗគ្រប់អោយទៅគេ។ប៉ុន្តែកុំភ្លេចឲ្យសោះ របស់ដែលទទួលមិនបានទើបកាន់តែធ្វើអោយគេចង់បានកាន់តែខ្លាំង។ប្រសិនបើផ្តល់អោយច្រើនពេក ក្តីស្រលាញ់លើសលុបពេក នឹងបណ្តាលឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងរណ្តៅដ៏ជ្រៅ។ដូចជារបស់ទាំង៣ដែលនៅក្រោមនេះ ព្រោះពេលដែលមនុស្សស្រីអោយទៅមនុស្សប្រុសច្រើនពេកគឺពួកគេមិនចេះស្តាយស្រណោះឡើយ។ផ្ទុយមកវិញ ពេលមនុស្សស្រីរៀនចេះបែងចែកច្បាស់អំពីក្តីស្រលាញ់ដែលខ្លួនគួរផ្តល់អោយមនុស្សប្រុសនោះ ពួកគេកាន់តែចេះថែរក្សា។
១.ពេលវេលា
ចង់អោយមនុស្សពីរនាក់ស្រលាញ់គ្នាបានយូរ មិនមែនបានន័យថាអ្នកទាំងជួបមុខគ្នារាល់ថ្ងៃនោះទេ។ទំនាក់ទំនងរវាងមនុស្សពីរនាក់ កើតឡើងដោយសារអារម្មណ៍ចម្លែក និងភាពនៅឆ្ងាយពីគ្នា បង្កើតបានជាភាពទទ្ទឹងរង់ចាំ និងការនឹកនា។ប្រសិនបើនៅជាមួយគ្នារាល់ថ្ងៃពេក ឆាប់យល់ពីគ្នាពេក អារម្មណ៍ចម្លែកនោះនឹងបាត់ទៅមួយរំពេច សល់តែភាពធុញទ្រាន់តែប៉ុណ្ណោះ។ទំនាក់ទំនងណាក៏ដោយ បើឋិតនៅជិតគ្នាពេក សុទ្ធតែមានគ្រោះថ្នាក់ដោយមិនដឹងខ្លួន។មានតែការទាញគន្លាតពីគ្នាបន្តិច ទុកពេលវេលាសម្រាប់ខ្លួនឯង ទើបមនោសញ្ចេនារបស់យើងកាន់តែមានភាពរឹងមាំតាមរយៈអារម្មណ៍នឹកនារមួយនេះ។ស្នេហាអមតៈ គឺជាស្នេហាដែលមិនបាត់បង់វិចារណញាណ ហើយមានភាពឯករាជ្យ។ដូច្នេះហើយ ស្រលាញ់នរណាម្នាក់ប៉ុណ្ណាក៏ដោយ ក៏ត្រូវចេះទុកក្តីស្រលាញ់ខ្លះសម្រាប់ខ្លួនឯងដែរ។
២.ពឹងផ្អែក
គ្រប់មនុស្សស្រីទាំងអស់ ឲ្យតែឋិតនៅក្នុងរឿងមនោសញ្ចេតនា សុទ្ធតែភ័យខ្លាចបាត់បង់របស់ជាទីស្រលាញ់របស់ខ្លួន។ខ្លាចមនុស្សប្រុសម្នាក់នោះចាកចេញពីខ្លួន ចេះតែចង់នៅក្បែរ ផ្គាប់ចិត្តគេ ពេលដែលមនុស្សប្រុសម្នាក់នោះមិនខ្វល់ពីខ្លួន បែរជាយល់ថាពិភពលោកនេះជិតបាក់ធ្លាក់មកហើយ។ប៉ុន្តែមិនបានដឹងថាតំណមនៅក្នុងរឿងស្នេហាគឺយកអ្នកម្ខាងទៀតធ្វើជាពិភពលោករបស់ខ្លួន។ការពឹងផ្អែកពេក លទ្ធផលចុងក្រោយមានតែធ្វើបាបខ្លួនឯងតែប៉ុណ្ណោះ ស្ទើរតែឲ្យគេកាន់តែឃ្លាតឆ្ងាយពីយើងក៏ថាបាន។ដូច្នេះ នៅក្នុងមនោសញ្ចេតនា មនុស្សស្រីក្រៅរៀនចេះការផ្តល់អោយ នៅរៀនចេះការគ្រប់គ្រងខ្លួនឯងមួយទៀត។ត្រូវអោយមនុស្សប្រុសយល់ថាអ្នកអាចរស់នៅដោយគ្មានគេបាន ហើយថែមទាំងរស់នៅដោយភាពលេចធ្លោទៀតផង។ស្នេហាដែលផ្អែមល្អែម និងឯករាជ្យ ទើបអោយមនុស្សប្រុសឈ្លក់វង្វេង។
៣.មានម្ចាស់ការ
សុភមង្គល មិនមែនរស់នៅអោយក្លាយទៅជាអ្វីដែលអ្នកដទៃចង់បាននោះទេ ប៉ុន្តែគឺអាចស្តាប់តាមសម្លេងនៅក្នុងដួងចិត្តយើង។មនុស្សស្រីឆ្លាតម្នាក់ សុទ្ធតែចេះកាច់ចង្កូតវានាជីវិតរបស់ខ្លួន។នាងមិនរស់នៅតាមពាក្យសំដីរបស់គេឡើយ គឺមានគំនិតទស្សនៈ និងម្ចាស់ការលើខ្លួនឯង។ទោះជានាងជួបឧបសគ្គរាប់មិនអស់ ក៏នាងនៅតែមិនបោះបង់អនាគតរបស់នាងដែរ។មនុស្សស្រីបែបនេះ គឺមិនចង់ស្វែងរកក្តីស្រលាញ់ពីមនុស្សប្រុសណាឡើយ នាងចង់បានតែភាពរីករាយសម្រាប់ខ្លួនតែប៉ុណ្ណោះ។
រៀបរាងដោយ៖MCB/ក្នុងស្រុក