រឿងមួយដែលក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ធ្វើចំពោះម្តាយ គឺគួរឲ្យស្ញប់ស្ញែងបំផុត

ក្នុងនាមជាម្តាយគឺត្រូវទទួបន្ទុកការងារដ៏ពិបាកបំផុត។ សេចក្ដីស្រឡាញ់របស់ម្ដាយគឺគ្មានអ្វីប្រៀបបាននោះទេ។ ម្តាយមើលថែកូនៗ ដោយមិនរំពឹងចង់បានអ្វីមួយពីកូនៗវិញទេ។ ប៉ុន្តែកាតព្វកិច្ចរបស់កូនៗទាំងអស់ គឺត្រូវតបស្នងនូវគុណបំណាច់ដ៏ធំធេងនេះចំពោះគាត់វិញ។ ទោះបីជាក្តីស្រឡាញ់ និងការថែទាំដែលម្តាយផ្តល់ឱ្យ មិនអាចតបស្នងគ្រប់ តាមមធ្យោបាយណាក៏ដោយ ប៉ុន្តែមានរឿងតិចតួចដែលអាចធ្វើឱ្យបេះដូងរបស់ម្ដាយអ្នក ពោរពេញដោយក្ដីអំណរ។

រឿងតូចតាចក៏ដែលកូនអាចធ្វើឱ្យគាត់ដែលជាម្តាយសប្បាយចិត្តដែរ។ ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ បានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ម្ដាយ ដែលពិតជាគួរឱ្យស្ញប់ស្ញែងមែនទែន។

1

មនុស្សភាគច្រើនបានភ្លេចស្ទើរគ្រប់អ្វីៗ ដែលម្ដាយបានធ្វើចំពោះពួកគេកាលនៅពីក្មេងៗ។ ប៉ុន្តែក្មេងប្រុសអាយុ ១០ឆ្នាំរូបនេះធ្វើ ពិតជាគួរឲ្យកោតសរសើរណាស់។ គាត់បានសន្សំលុយដែលគាត់ទទួអំណោយរបស់គាត់ដែកបានទទួលនៅកំឡុងឆ្នាំថ្មីរបស់ប្រទេសចិន ហើយបានសន្សំលុយទិញរបស់ពិសេសសម្រាប់ម្តាយរបស់គាត់។

3

ក្មេងប្រុសនេះបាននាំម្តាយចូលហាងគ្រឿងអលង្ការមួយកន្លែង ខណៈពេលកំពុងដើរក្នុងផ្សារទំនើបមួយនៅ Tiananmen នៅខេត្ត Hubei ភាគកណ្តាលប្រទេសចិន ដើម្បីទិញចិញ្ចៀនពេជ្រ។ ដំបូងនាងគិតថាវាជារឿងកំប្លែងមួយ ប៉ុន្តែក្រោយមកបានដឹងថាកូនប្រុសរបស់នាងពិតជាចង់ទិញឲ្យនាងមែន។

2

ក្មេងប្រុសរូបនេះឃើញមិត្តរួមថ្នាក់ ពាក់ចិញ្ចៀនពេជ្រ ក៏នឹងឃើញចង់អោយម្ដាយមានចិញ្ចៀនពាក់ដូចមិត្តរួមថ្នាក់ដែរ។ តែម្តាយម្តាយរបស់គាត់ឲ្យគាត់ទិញរបស់ថ្លៃៗនោះទេ ដោយនាងចង់ឲ្យកូនទិញចិញ្ចៀនពេជ្រមួយទៀតដែលមានតម្លៃ ថោកជាងគេ។

កូនប្រុសនេះបានយល់ស្របជាមួយនាងនៅពេលដែលនាងចង់ទិញចិញ្ចៀនដែលថោកជាងគេ។ នាងបានឱបកូនយ៉ាងតឹង ហើយបាននិយាយថា នាងស្រឡាញ់គំនិតកូន ក្នុងការទិញចិញ្ចៀនពេជ្រសម្រាប់ម៉ែ។ ទោះបីជានាងមិនបានយកចិញ្ចៀនពេជ្រថ្លៃក៏ដោយ តែវាមានតម្លៃធំធេងណាស់ ហើយបានធ្វើឱ្យនាងសប្បាយរីករាយយ៉ាងខ្លាំង។