ក្រុមហ៊ុន ញូ ថេក អាយស៊ីធី ឌីស្ទ្រីប្យ៊ូសិន សហការជាមួយ HPE Aruba រៀបចំពិធីជួបសំណេះសំណាលជាមួយបណ្តាញដៃគូសហការរបស់ខ្លួន និងធ្វើការបង្ហាញនូវផលិតផលសម្រាប់ឆ្នាំ២០២៣

[រាជធានីភ្នំពេញ] ញូ ថេក អាយស៊ីធី ឌីស្ទ្រីប្យ៊ូសិន (New Tech ICT Distribution Co., Ltd.) ដែលជាសាខារបស់ក្រុមហ៊ុន ICT Distribution PTY Ltd.  បានសហការជាមួយ HPE Aruba នៃសហរដ្ឋអាមេរិក ដែលជាដៃគូអាជីវកម្មដ៏ធំមួយរបស់ខ្លួន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានប្រារព្ធពិធីជួបសំណេះសំណាលជាមួយបណ្តាដៃគូដទៃទៀតក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើនទំនាក់ទំនង និងណែនាំនូវផលិតផលរបស់ខ្លួន នៅឯសណ្ឋាគារសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

លោក សម បូណាល់ ដែលជាប្រធានគ្រប់គ្រងនៃ New Tech ICT Distribution Co., Ltd. ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ សព្វថ្ងៃប្រទេសយើងពិតជាមានដោយសន្ទុះក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាយ៉ាងខ្លាំងក្លា ហើយវាគឺជាកត្តាជម្រុញអោយមានកំណើនតម្រូវការនៃជំនួយខាងសេវា និងផលិតផលដែលទាក់ទងទៅនឹងបច្ចេកវិទ្យានេះឯង។ លោកបានបន្ថែមទៀតថា៖ ពួកយើងពិតមានជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលផលិតផល និងសេវាកម្មរបស់ពួកយើងទទួលបានការគាំទ្រប្រើប្រាស់យ៉ាងទូលំទូលាយពីសំណាក់អតិថិជនជាច្រើននៅទូទាំងសកលលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ទាំងនេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃដៃគូពាក់ព័ន្ធទាំងឡាយក្នុងការផ្តល់សេវាកម្មប្រកបដោយជំនាញវិជ្ជាជិវៈ និងផលិតផលដែលមានគុណភាពល្អ រួមជាមួយតម្លៃប្រគួតប្រជែងដ៏សមរម្យនៅលើទីផ្សារជូនដល់អតិថិជនគោលដៅទាំងនោះ។

Photo_2023 02 24_17 30 43

ស្ថិតក្នុងឱកាសនៃពិធីនោះផងដែរ លោក Robert Lian ដែលជាវិស្វករទទួលខុសត្រូវក្នុងការផ្តល់ការប្រឹក្សាទៅលើផលិតផលនិងសេវាកម្ម តំណាងអោយ HPE Aruba បានធ្វើបទបង្ហាញពន្យល់ណែនាំយ៉ាងក្បោះក្បាយអំពីអត្ថប្រយោជន៍របស់ផលិតផល និងសេវាកម្មដែល New Tech ICT Distribution Co., Ltd. បាននឹងកំពុងផ្តល់ជូនទៅកាន់ដៃគូសហការរបស់ខ្លួន។

កម្មវិធីនេះទទួលបានការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនតំណាងចែកចាយ ដៃគូសហការនានាដែលមានទីស្នាក់ការតាំងនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Forval (Cambodia) Co., Ltd., Noventiq, Deam Computer, ERA Solutions Co., Ltd., SunFlex (Cambodia) Co., Ltd., , Proseth Solutions Co., Ltd., IT Hub Asia, eCam Solutions Co., Ltd., SmartCam Electronic Solution Co., Ltd., Branch of TNN (Thailand) Limited, Tranich Technology (Cambodia) Co., Ltd., Planec Co., Ltd., Biplan Global Co., Ltd., AWS (Cambodia) Ltd, SNS Network Solutions, VConnect, First Cambodia Co., Ltd., ICTech Solution, Technovage Solution Co., Ltd., Information Technology Agency, EPES Solutions Co., Ltd., Cyber Grow Solution Col., Ltd., និងក្រុមហ៊ុន NP Secure Co., Ltd ជាដើម។

Photo_2023 02 24_17 30 37

អំពីក្រុមហ៊ុន ញូ ថេក អាយស៊ីធី ឌីស្ទ្រីប្យ៊ូសិន (New Tech ICT Distribution Co., Ltd)

New Tech ICT Distribution Co., Ltd. គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណក្នុងការចែកចាយ និងលក់បន្តនូវសេវាកម្ម និងគ្រឿងបរិក្ខាដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាកុំព្យូទ័រ។ ក្រុមហ៊ុននេះជាសាខានៃ ICT Distribution PTY Ltd. ប្រចាំនៅកម្ពុជាហើយធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងដៃគូសហការដែលជាអ្នកលក់បន្ត (Dealers)។ ផលិតផល និងសេវាកម្មដែល New Tech ICT Distribution Co., Ltd ផ្តល់ជូនអ្នកលក់បន្ត (Dealers) របស់ខ្លួនមានដូចជា៖ Enterprise-Grade Products, Cloud Storage Provider, Expert Consultants, Infrastructure Solutions, Secure Network និង សេវាជំនួយបច្ចេកទេស24ម៉ោង។ បច្ចុប្បន្ន New Tech ICT Distribution Co., Ltd មានក្រុមហ៊ុនដៃគូសហការធំៗដូចជា៖ HPE Aruba និង Entrust ហើយមានទីតាំងស្ថិតនៅបណ្តាប្រទេសមួយចំនួនដូចជា៖ អូស្ត្រាលី សិង្ហបុរី ស្រីលង្ការ ម៉ាល់ឌីវ បង់ក្លាដេស នេប៉ាល់ កម្ពុជា និងមីយ៉ាន់ម៉ា។

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

ក្រុមហ៊ុន៖ ញូ ថេក អាយស៊ីធី ឌីស្ទ្រីប្យ៊ូសិន ឯ.ក

អាសយដ្ឋាន៖ អាគា Phnom Penh Centre បន្ទប់លេខ៦០៩ ជាន់ផ្ទាល់ដី Block “South Building” ផ្លូវសុធារស (៣) ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទូរស័ព្ទលេខ៖ ០២៣ ២៣៨ ៩៥៣

អ៊ីមែល៖ [email protected]

វែបសាយ៖ www.ictdistribution.net