ជ្រើសរើសផ្កាយមួយ ដែលអ្នកស្រឡាញ់ជាងគេ ដើម្បីធ្វើតេស្តតាមបែបចិត្តសាស្ត្រ ចង់ដឹងថា រាល់បំណងប្រាថ្នា ការងារ និងអ្វីដែលអ្នកចង់បាន តើនឹងអាចបានក្លាយជាការពិតដែរទេ?
អាវុធសំខាន់របស់អ្នកគឺជំនឿ។ ប្រសិនបើអ្នកពិតជាចង់បានអ្វីមួយ នោះអ្នកនឹងមិនថយក្រោយឡើយ។ នោះហើយជាមូលហេតុដែលបំណងប្រាថ្នារបស់អ្នក នឹងក្លាយជាការពិតឆាប់ៗនេះ ប៉ុន្តែនៅក្នុងទម្រង់ដែលមិននឹកស្មានដល់។
អ្នកដឹងច្បាស់ថា ដើម្បីទទួលបានអ្វីមួយ អ្នកត្រូវប្រឹងប្រែងបន្តិច។ កុំបោះបង់ការព្យាយាម នោះអ្នកទទួលបានអ្វីដែលអ្នកចង់បាន។ វាពិតជាសំខាន់ណាស់ តែយ៉ាងណា វាក៏ទាមទារឱ្យអ្នក ត្រូវអត់ធ្មត់រង់ចាំបន្តិច ហើយអំណោយនៃជោគវាសនានឹងលើសពីការរំពឹងទុករបស់អ្នក។
សួរចិត្តខ្លួនឯងឱ្យបានច្បាស់ ពិចារណាឱ្យល្អិតល្អន់ ថាតើអ្នកពិតជាត្រូវការវានៅពេលនេះឬអត់។ យ៉ាងណាមិញ វាសនាមិនទាន់ត្រៀមផ្តល់ជូនអ្នកនៅឡើយទេ។ ប៉ុន្តែប្រសិនបើអ្នកមានទំនុកចិត្តលើជម្រើសរបស់អ្នក នោះអ្នកនឹងត្រូវខិតខំធ្វើឱ្យបំណងប្រាថ្នារបស់អ្នកក្លាយជាការពិត។
ចាំថាមិត្តម្នាក់តែងតែត្រៀមខ្លួនជួយអ្នកដែរទេ? យ៉ាងណាមិញ អ្នកគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះមិត្តភាពចាស់។ វាគឺជាមិត្តភ័ក្តិចាស់ ឬអ្នកស្គាល់គ្នា ដែលនឹងជួយអ្នកធ្វើឱ្យសុបិនរបស់អ្នកក្លាយជាការពិត។
ចាប់ពីពេលនេះតទៅ សេចក្តីសប្បុរសរបស់អ្នកនឹងនាំអ្នកទៅរកភាពជោគជ័យ។ បំណងប្រាថ្នារបស់អ្នកប្រាកដជានឹងក្លាយជាការពិត ក្នុងពេលដ៏ខ្លីខាងមុខ។
ថ្មរំកិលមិនដុះស្លែ! ដល់ពេលធ្វើសកម្មភាពហើយ! យ៉ាងណាមិញ ដូចដែលពួកគេនិយាយថា «ប្រសិនបើអ្នកចង់ឈ្នះឆ្នោត នោះត្រូវទិញឆ្នោតជាមុនសិន»។ កុំខ្លាច! អ្នកនឹងជោគជ័យជាក់ជាមិនខាន។
ដើម្បីធ្វើឱ្យបំណងប្រាថ្នារបស់អ្នកក្លាយជាការពិត អ្នកត្រូវប្រឹងប្រែងឱ្យខ្លាំង។ ជោគវាសនាចង់សាកល្បងអ្នក ថាតើអ្នកសមនឹងអំណោយនោះដែរឬទេ? ប៉ុន្តែប្រសិនបើអ្នកអាចស៊ូទ្រាំបានបន្តិចនោះ អ្នកប្រាកដជាសម្រេចបាននូវអ្វីដែលអ្នកចង់បាន៕
ប្រែសម្រួលដោយ៖ Knongsrok