បើក្នុងរយៈពេលថ្មីៗកន្លងទៅ ឬពេលទៅមុខ អ្នកឧស្សាហ៍ជួបសញ្ញាទាំង ៥ នេះ បង្ហាញថាអ្នកហៀបនឹងរីកចម្រើន លុយចូលគ្រាក់ៗមកដល់ក្នុងជីវិតហើយ៖
១. ឧស្សាហ៍ឃើញលេខ ៨
នៅតំបន់ជាច្រើននៃពិភពលោក លេខ ៨ ត្រូវបានគេចាត់ទុកថាជាលេខសំណាង។ បស្ចិមប្រទេសចាប់អារម្មណ៍លើការធ្វើសកម្មភាព “អំណាចលេខ៨” តាមរបៀបផ្សេងៗគ្នា ដូចជាការពាក់គ្រឿងអលង្ការដែលមានលេខ ៨ ការប្រើស្លាកលេខដែលមានលេខ ៨ ជាដើម។
ប្រសិនបើអ្នកឃើញលេខ ៨ ជាច្រើនលេចឡើងដោយចៃដន្យ វាអាចជាសញ្ញាថាអ្នកហៀបនឹងក្លាយជាអ្នកមាន។
ជាឧទាហរណ៍ នៅពេលអ្នកធ្វើសកម្មភាពប្រចាំថ្ងៃរបស់អ្នក អ្នកអាចសម្គាល់ឃើញថា លេខ ៨៨៨ ឬ ៨៨៨៨ លេចឡើងញឹកញាប់។ ជាទូទៅ អ្នកប្រហែលបានឃើញពួកវានៅលើនាឡិកាឌីជីថល ផ្ទាំងស្លាកលេខរថយន្ត និងកន្លែងផ្សេងទៀត។
២. យល់សប្តិឃើញលុយ
ការសុបិនឃើញលុយជាញឹកញាប់ក៏ជាសញ្ញាច្បាស់មួយដែលបញ្ជាក់ថាភាពជោគជ័យផ្នែកហិរញ្ញវត្ថុកំពុងឈានមកដល់ហើយ។
តើអ្នកធ្លាប់ស្រមៃចង់ក្លាយជាអ្នកឈ្នះឆ្នោត ទទួលបានកាដូដ៏មានអត្ថន័យ ឬធ្វើដំណើរទៅទិញទំនិញដែលមានតម្លៃថ្លៃៗដែរឬទេ? នេះជាប្រផ្នូលដ៏ល្អខ្លាំង ដែលបង្ហាញថាពរជ័យប្រាក់កំពុងមាននៅពេលខាងមុខ។ ជាទូទៅមនុស្សដែលសុបិនអំពីប្រាក់ តែងចាប់អារម្មណ៍លើគំនិតនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។
៣. បានរកឃើញការផ្តល់ជូនពិសេស
ប្រហែលជាចៃដន្យ អ្នកបានធ្វើការលក់ដាច់អ្វីមួយដែលមិនបានរំពឹងទុក និងទទួលបានអ្វីមួយ ដោយឥតចំណាយប្រាក់ ដ្បិតធ្លាប់ប៉ងទុក គិតទុកចង់បានវាអស់កាលជាយូរ។ យ៉ាងណា សញ្ញាតិចតួចទាំងនេះជាអ្វីដែលបង្ហាញយើងថា សញ្ញានៃសំណាងកំពុង នឹងបោះជំហានមកបណ្តើរៗហើយ។
៤. ឧស្សាហ៍ឃើញអណ្ដើកមាសចូលផ្ទះ
អណ្ដើកមាស ត្រូវបានគេចាត់ទុកថាជាជម្រកនៃសំណាងល្អនៅថ្ងៃអនាគត បើទោះបីជាយើងភាគច្រើនមិនចង់មានវានៅក្នុងផ្ទះរបស់យើងក៏ដោយ។
ទាំងអណ្ដើកមាស និងទន្សាយ គឺជាប្រផ្នូលនៃការពិត ដែលបង្ហាញថាយើងមានអាហារហូបចុកគ្រប់គ្រាន់ របស់ស្លៀកពាក់ល្អ និងប្រាក់ចំណូលបន្ថែម។ ការឃើញ អណ្ដើកមាស នៅក្នុងផ្ទះជាធម្មតាត្រូវបានចាត់ទុកថាជាប្រផ្នូលដ៏ល្អបំផុត។
អណ្ដើកមាសត្រូវបានគេចាត់ទុក ថាមានសំណាងនៅក្នុងប្រទេសចិន ដែលជាហេតុផលមួយដែលមនុស្សមួយចំនួននៅក្នុងប្រទេសនេះទុកវានៅក្នុងទ្រុង និងរក្សាវាទុកជាសត្វចិញ្ចឹម។
ប្រសិនបើអ្នកឃើញអណ្ដើកមាសនៅក្នុងផ្ទះរបស់អ្នក វាគឺជាសញ្ញាមួយដែលអ្នកហៀបនឹងឈានចូលដំណាក់កាល ដែលពោរពេញទៅដោយភាពរីករាយ និងបរិបូរណ៍។
ដោយឡែកសម្រាប់មេអំបៅពណ៌ខ្មៅឯណោះ ក៏ត្រូវបានមនុស្សជាច្រើនជុំវិញពិភពលោកជឿថា ជាសញ្ញាមួយដែលអ្នកនឹងទទួលបានដំណឹងល្អអំពីអាជីពការងារ ការរកស៊ីរបស់អ្នកក្នុងពេលឆាប់ៗ ដែលនេះក៏មានន័យថា អ្នកនឹងទទួលបានប្រាក់ចំណូលបន្ថែម លើសពីអ្វីដែលរកបានសព្វថ្ងៃ។
៥. រកឃើញលុយដោយចៃដន្យ
បើអ្នកសុខៗលូកដៃចូលហោប៉ៅក៏ប៉ះលុយ ឬងាកទៅកន្លែងណាមួយ ក៏ឃើញលុយ ដែលសមាជិកក្នុងផ្ទះភ្លេច ឬទុកចោលដោយមិនចាប់អារម្មណ៍ នោះវាគឺជាលុយដែលមករកអ្នកដោយចៃដន្យ វាជាសញ្ញាពីចក្រវាឡ ថាអ្នកហៀបនឹងក្លាយជាអ្នកមាន រួចឆាប់ៗនេះនឹងទាក់ទាញប្រាក់យ៉ាងច្រើនចូលដល់ជីវិត។
នៅពេលអ្នកជួបលុយចៃដន្យដោយការរើសលុយ ឬក្រឡេកឃើញលុយ តាមរបៀបដូចរៀបរាប់ ចូរព្យាយាមរក្សាអាកប្បកិរិយាវិជ្ជមាន បង្ហាញការដឹងគុណ ទៅជនទាំងឡាយដែលធ្លាប់បានជួយយឺតយោងអ្នក នោះជោគវាសនាក៏នឹងកាន់តែឡើងទៅខ្ពស់៕
* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!