ការគេងជាមួយដៃគូ គឺជាបទពិសោធមួយដ៏គួរឱ្យរំភើបបំផុតនៃជីវិត ហើយវាជាអ្វីដែលអ្នកចង់បាន។ ប៉ុន្តែតើវាតែងតែដូចជាអ្នកគិតដែរឬទេ? ជាមួយនឹងពេលវេលាដ៏ល្អទាំងអស់ដែលអ្នកចំណាយ មានពេលវាមួយចំនួយគឺមិនល្អផងដែរ។
លោកយ៉ាកុបអាស្ទីនស៍ដែលជាអ្នកគំនូរខាងរឿងកំប្លែងបានរៀបរាប់ថា ការគេងជាមួយដៃគូរបស់អ្នកមាន 6ដំណាក់កាលដែលជារឿងគួរអោយរំភើប ប៉ុន្តែអ្នកក៏អាចរកឃើញរឿងចំឡែកក៏កើតឡើងក្នុងពេលនោះផងដែរ។
១. ដំណាក់កាលមាស
ដំណាក់កាលមាសគឺជាដំណាក់កាលដំបូងបំផុតដែលមានភាពងាយស្រួលបំផុត ហើយអ្នកកំពុងស្រលាញ់នូវឱកាសនេះហើយចង់បានជានិច្ច។
២. អ្វីគ្រប់យ៉ាងគឺផ្អែមល្ហែម
គេងនៅលើដៃរបស់ដៃគូអ្នកដោយគិតពីរឿងល្អៗ ទាំងអស់នៅពេលនេះ។ អ្វីដែលមានតែអ្នកអាចមានអារម្មណ៍ថាគ្រាន់តែសេចក្តីផ្អែមល្ហែមប៉ុណ្ណោះ។ រាល់ការលួងលោមរបស់អ្នកត្រូវបានបាត់បង់។
៣. អាចនៅជិតគ្នា ឬនៅឆ្ងាយគ្នា
ព្យាយាមកែតម្រូវស្ថានភាពប៉ុន្តែអ្នកមិនអាចទៅកន្លែងដែលត្រឹមត្រូវបានទេ។ ការឱ្យខ្លួនអ្នកនិងដៃគូរបស់អ្នកមានភាពកក់ក្ដៅ អ្នកស្ថិតក្នុងភាពស្និទ្ធស្នាលជាមួយគ្នា ឬឆ្ងាយពីគ្នាទៅវិញទៅមកដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល។
៤. គេងក្នុងទិសដៅចំឡែក
សូម្បីតែអ្នកលៃតម្រូវខ្លួនឯងទៅទីសដៅល្អប្រសើរក៏ដោយ ក៏អាចគេងនៅមុំខុសៗគ្នាដែលធ្វើឱ្យវាចម្លែកជាងមុន។
៥. ទំលាប់គេងពីកំណើត
វាជាដំណាក់កាលដែលអ្នកត្រូវស្គាល់ទម្លាប់គេងរបស់គ្នាទៅវិញទៅមក, ការគេងស្រមុកគឺជារឿងដែលអាក្រក់បំផុត។
៦. វាពិតជាធ្វើឱ្យអ្នកពេញចិត្តក្នុងការគេងតែម្នាក់ឯង
ដំណាក់កាលចុងក្រោយនេះ គឺការគេងតែម្នាក់ឯង។ វាពិតជាធ្វើឱ្យអ្នកពេញចិត្តក្នុងការគេងតែម្នាក់ឯង។ តើមែនទេ? អាចមានប៉ុន្តែមិនយូរទេ។ នៅទីបំផុតអ្នកនឹងមានអារម្មណ៍មិនល្អ។
ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ