យុទ្ធនាការ «បុគ្គលល្អឯក» របស់ស្រាបៀរ ABC ដែលទន្ទឹងរង់ចាំយូរមកហើយនោះ បានកៀកមក ដល់ទីបញ្ចប់ហើយ បន្ទាប់ពីការអបអរស្នាដៃល្អឯកនានារបស់បុគ្គលល្អឯកនៅកម្ពុជាចំនួន១០រូប មកពីវិស័យ៥ ផ្សេងៗគ្នា។ បន្ទាប់ពីការពិភាក្សាជាច្រើនដោយគណៈមេប្រយោគទាំង ៥រូប រួចមក យុទ្ធនាការ ដែលដំណើរការដោយ ក្រុមហ៊ុនស្រាបៀរដ៏ល្បីរបស់កម្ពុជា បានរកឃើញបេក្ខភាព “បុគ្គលល្អឯក” ជាចុងភៅដ៏ល្បីល្បាញទទួលស្គាល់ជាអន្ដរជាតិគឺ កំពូលចុងភៅ លោក លូ ម៉េង។ គាត់នឹងទទួលបានថវិកាចំនួន ២ម៉ឺនដុល្លារ ជានិមិត្តសញ្ញា សម្រាប់ការរួមចំណែកដ៏ល្អឯករបស់គាត់ ចំពោះសង្គមកម្ពុជា។
លោក លូ ម៉េង ដែលជាចុងភៅល្បីឈ្មោះបានមានប្រសាសន៍ថា៖ «រូបខ្ញុំមានក្តីសោមនស្សជាខ្លាំង ដែលមានឱកាស ចូលរួមក្នុងយុទ្ធនាការ «បុគ្គលល្អឯក» របស់ស្រាបៀរ ABC អមជាមួយនឹងបុគ្គលឆ្នើម ៩រូបផ្សេងទៀត។ ដោយបានឮនូវរឿងរ៉ាវរបស់បុគ្គលល្អឯកឯទៀតៗរបស់កម្ពុជារួចហើយ ធ្វើឱ្យខ្ញុំក្តុកក្តួល ដោយសារពួកគាត់សុទ្ធតែបានតស៊ូនឹងភាពលំបាក និងជម្នះបញ្ហាប្រឈមនានា ដោយការតាំងចិត្តឈានមកដល់ជំហរដូចសព្វថ្ងៃ។ ពួកគាត់ពិតជាបំផុសទឹកចិត្តដល់រូបខ្ញុំខ្លាំងមែន ហើយខ្ញុំប្រាកដថាពួកគេនឹងជំរុញទឹកចិត្តដល់យុវជនកម្ពុជាជាច្រើន ឲ្យបន្តក្តីសុបិន្ដរបស់ខ្លួន និងជំនះនូវរាល់ឧបសគ្គ ដើម្បីសហការគ្នាបង្កើតប្រទេសកម្ពុជាមួយឱ្យកាន់តែប្រសើរជាមួយគ្នា។»
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនស្រាបៀរ ABC តែងតែឈរសម្រាប់ការនាំមុខគេ និងសម្រាប់ការអបអរសាទរដល់បុគ្គល ដែលមានភាពក្លាហាន និងរឹងមាំ ដូចជានិមិត្តសញ្ញា ABC Lion របស់យើង។ ក្នុងនាមជាម៉ាកយីហោដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនស្រាបៀរ ABC មានការពេញចិត្តជាខ្លាំងក្នុងការផ្តល់ការលើកទឹកចិត្ត ដល់យុវជនកម្ពុជាជំនាន់ថ្មី ដើម្បីកំណត់ភាពជោគជ័យរបស់ខ្លួន តាមលក្ខខណ្ឌ ក៏ដូចជាអ្វីដែលពួកគេចង់ធ្វើ និងមានភាពល្អឯកនៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ។ វាពិតជាមិនគួរឱ្យជឿក្នុងការស្វែងយល់ អំពីរឿងរ៉ាវរបស់បុគ្គលល្អឯកកម្ពុជា និងការធ្វើដំណើររបស់ពួកគេ ដើម្បីឈានមកដល់ទីកន្លែង ដែលពួកគេកំពុងស្ថិតនៅដូចសព្វថ្ងៃនេះ ហើយវាជាកិត្តិយសរបស់យើង ក្នុងការអបអរសាទរពួកគេក្នុងរដូវកាលនេះ។»
ដើម្បីអបអរឱកាសដ៏សំខាន់នេះ លោក លូ ម៉េង បានបង្ហាញជំនាញចម្អិនអាហារដ៏ល្អឯករបស់លោក នៅក្នុងកម្មវិធីរាត្រីដ៏ល្អឯក របស់ក្រុមហ៊ុនស្រាបៀរ ABC តាមរយៈការច្នៃ ឈុតម្ហូបជាច្រើនមុខលាយជាមួយស្រាបៀរ ABC គួរឱ្យចង់ពិសា សម្រាប់ពិធីលាងសាយភោជន៍ល្ងាច បែបសមោសរ។
លោក លូ ម៉េង មានជោគជតាជាចុងភៅស្រាប់។ ជីដូនរបស់លោកបានដុសខាត់ជំនាញរបស់គាត់ខាងចម្អិនអាហារ ថ្វាយរាជវង្ស នៅដំណាក់ក្រយារបស់ព្រះបរមរាជវាំង រីឯម្តាយរបស់លោកក៏មានចំណង់ចំណូលចិត្ត ចំពោះការធ្វើម្ហូបផងដែរ។ លោកបានចាប់ផ្តើមការងារដំបូងនៅសណ្ឋាគារ Cambodiana ដ៏ល្បីល្បាញ មុនពេលពង្រីកបទពិសោធន៍ធ្វើម្ហូបលំដាប់ផ្កាយប្រាំរបស់លោកទៅកាន់សណ្ឋាគារ Sofitel និង សម្ព័ន្ធក្រុមហ៊ុន Sunway Group។ នៅឆ្នាំ២០០៥ លោកក៏បានសហស្ថាបនាភោជនីយដ្ឋាន «ម្លិះ» ដោយមានគោលបំណងបញ្ចូលទម្រង់សហសម័យ ដល់រូបមន្តម្ហូបខ្មែរដែលមានអាយុកាលយូរមកហើយ។ ភោជនីយដ្ឋាននេះបានវិវត្តខ្លួន ក្លាយជាកន្លែងផ្តល់បរិយាកាសទទួលទានអាហារបែបថ្លៃថ្នូរបំផុតមួយ នៅកម្ពុជាដូចសព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះ លោក លូ ម៉េង ក៏បានឆ្លាប់ភ្ជាប់រសជាតិអាហារប្លែកមាត់របស់កម្ពុជា លើផែនទីអន្តរជាតិដែរ តាមរយៈការងារជាមួយ ចុងភៅល្បីថ្នាក់អន្តរជាតិគឺលោក Anthony Bourdain និងបង្ហាញខ្លួនជាមួយ Gordon Ramsay ក្នុងកម្មវិធីទូរទស្សន៍ "Great Escape" របស់គាត់ផងដែរ។
អមជាមួយលោក លូ ម៉េង ក្រុមហ៊ុនស្រាបៀរ ABC ក៏បានអបអរសាទរដល់បុគ្គលល្អឯកកម្ពុជាចំនួន ៩រូបផ្សេងទៀតដូចជា៖
១. លោក នាង កាវិច៖ ជាផលិតករ និងសមិទ្ធករ ល្បីល្បាញតាមរយៈភាពយន្តខ្នាតវែងរឿង «ប៊ូឌីញស»
២. លោក ជុំ សុធា៖ ជាអ្នកដឹកនាំភាពយន្តឯកសារ ភាពយន្តខ្លី កម្មវិធីល្បែងតាមទូរទស្សន៍ និងស្ពតពាណិជ្ជកម្ម
៣. អ្នកនាង ប៉ុល គឹមសាន៖ជាចុងភៅត្រួសត្រាយផ្លូវ នៅពីក្រោយភោជនីយដ្ឋាន Embassy គួរឱ្យស្ញប់ស្ញែង នៅសៀមរាប
៤. លោក ស៊ឹម ចាន់គិរីរ័ត្ន៖ ជាសហគ្រិន អគ្គនាយកប្រតិបត្តិ និងស្ថាបនិកជ័យលាភី នៃធុរកិច្ចបង្កើតថ្មីបែបបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺ BanhJi (បញ្ជី)
៥. លោក ជា ឡង់ដា៖ ជាស្ថាបនិក ត្រួសត្រាយផ្លូវខាងបច្ចេកវិទ្យា របស់ប្រព័ន្ធកក់ការធ្វើដំណើរអនឡាញគឺ BookMeBus
៦. កញ្ញា ឃុន វឌ្ឍានិត (DJ ម៉ៃលី)៖ ជា DJ បែបតន្រ្ដីអេឡិចត្រូនិច (EDM) រហ័សនាមថា «Cambodia’s Queen of Clubbing»
៧. កញ្ញា រិទ្ធី លំអរកេសរ៖ ជាសកម្មជនក្នុងវិស័យតន្ត្រីសហសម័យ និងជាសហស្ថាបនិកនៃក្រុមច្នៃប្រឌិត «ភ្លើង គប់» និងមហោស្រពវប្បធម៌ប្រចាំឆ្នាំ ឈ្មោះថា «បុណ្យភូមិ»
៨. លោក ណាត សុខណាន៖ ជាអ្នករចនាម៉ូដ និងជាស្ថាបនិកហាងសម្លៀកបំពាក់ Soknan’s Boutique
៩. អ្នកនាង វ៉ាន់ ណាតាសា៖ អ្នករចនាម៉ូដ និងជាស្ថាបនិកហាងម៉ូដ Natacha Van ។
ចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែវិច្ឆិកា កន្លងទៅ គណៈមេប្រយោគដ៏គួរឱ្យគោរពរបស់យើងរួមមាន ជ័យលាភីបុគ្គលល្អឯក កាលពីឆ្នាំមុន លោក សាយ; ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ; ជើងខ្លាំងវិស័យកម្សាន្តបែបឌីជីថល លោក ជី សិលា; ស្ថាបត្យករឈានមុខរបស់កម្ពុជា លោក ហ៊ុន ចាន់សាន; និងសហគ្រិនស្រ្ដី និងជាស្ថាបនិក Lyly Foods គឺលោកជំទាវឧកញ៉ា កែវ មុំ ពិតជាមានការងារដ៏លំបាក និងសម្រេចចិត្តក្នុងការជ្រើសរើសបុគ្គលល្អឯក ១រូប ក្នុងចំណោម បុគ្គលល្អឯកទាំង ១០រូប ដែលនឹងទទួលបាននូវថវិការង្វាន់ចំនួន ២ម៉ឺនដុល្លារ។ ថ្វីបើបេក្ខភាពនៅឆ្នាំនេះសុទ្ធតែមានភាពល្អឯក នៅក្នុងវិស័យរបស់ពួគគេរៀងៗខ្លួន ប៉ុន្ដែមានតែបុគ្គលល្អឯក ១រូបប៉ុណ្ណោះដែលក្លាយជាបុគ្គលល្អឯករបស់ ស្រាបៀរ ABC ប្រចាំឆ្នាំ ២០២២ ហើយនោះគឺ លោក លូ ម៉េង។
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីយុទ្ធនាការ «បុគ្គលល្អឯក» របស់ក្រុមហ៊ុនស្រាបៀរ ABC ឬដើម្បីទស្សនាភាពយន្តខ្លីរបស់បុគ្គលល្អឯក សូមចូលទៅកាន់៖
អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមបើក ប្រតិបត្តិការ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៩៤។ យោងទៅតាមបំណងក្នុងការបង្កើតនូវក្តីរីករាយក្នុងការជួបជុំគ្នាពិតប្រាកដ ដើម្បីបំផុស ឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុន បង្កើតនូវបទពិសោធន៍អស្ចារ្យនានា សម្រាប់អ្នកពិសា និងអតិថិជន ជាមួយនឹងផលបត្រស្រាបៀរអន្ដរជាតិ ព្រមទាំង ស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម។ តាមរយៈការបោះទីតាំង និងរោងចក្រ ទំនើបសម្បូរបែបរបស់ខ្លួន ក្រុមហ៊ុន ផ្តល់ការងារឱ្យបុគ្គលិកសរុបប្រមាណ ៧០០នាក់ ហើយទ្រទ្រង់ដល់ការងារដោយប្រយោល ឱ្យមនុស្សជាង ១២០ ០០០នាក់ តាមរយៈសង្វាក់ផលិតកម្មរបស់ខ្លួន។ ដោយប្រកាន់គោលការណ៍អភិវឌ្ឍ ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានគោលបំណង «កសាងកម្ពុជាឱ្យប្រសើរ» ដោយផ្តោតលើផ្នែកបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយទំនួលខុសត្រូវ ឆ្ពោះទៅរកពិភពលោក ដែលគ្មានការបំពុល មានតុល្យភាព និងសុខភាពល្អជាងមុន។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនចំណុះឱ្យ HEINEKEN Company ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរ កម្រិតអន្តរជាតិជាងគេលើពិភពលោក។
កញ្ញា កេសរ បានធ្វើការថតវិដេអូជាមួយកាមេរ៉ា Glambot របស់យើង។
បុគ្គលល្អឯករបស់យើងដែលមកពីវិស័យ ភាពយន្ត និង សហគ្រិន។
បុគ្គលល្អឯករបស់យើងដែលមកពីវិស័យ រចនាម៉ូដ តន្ត្រី និង ម្ហូមអាហារ។
បុគ្គលល្អឯកឆ្នាំ 2021 លោក សាយ រួមទាំងភ្ញៀវកិត្តិយសរបស់យើង។
ការប្រគុំតន្ត្រីពិសេសពី កញ្ញា កេសរ ជាមួយបទចម្រៀងថ្មី 2 បទ។
ពិតជាការប្រគុំតន្ត្រីដ៏អស្ចារ្យពី កញ្ញា កេសរ។
ការមកដល់ដ៏ល្អឯករបស់ភ្ញៀវកិត្តិយសរបស់យើង។
ទិដ្ឋភាពរបស់ភ្ញៀងកិត្តិយសទាំងអស់ចូលរួមកម្មវិធីដ៏អស្ចារ្យរបស់យើង។
រាត្រីនេះកាន់តែល្អឯកជាមួយពិធីការនីដ៏ល្អឯកគឺ កញ្ញា សារីតា។
មុខម្ហូបដ៏ពិសេសលាយបញ្ចូលនូវស្រាបៀរ ABC ដែលបានចម្អិនឡើងដោយចុងភៅដ៏ល្អឯករបស់យើងទាំង 2 រូប។
ការប្រគុំតន្ត្រីសម្រាប់អបអរពី លោក សាយ។
ក្នុងនោះផងដែរ លោក Summer ក៏ជាដៃគូរពិធីករដ៏ពិសេសសម្រាប់រាត្រីដ៏ល្អឯកនេះ។
សូមអបអរទៅកាន់ លោក លូ ម៉េង ដែលបានក្លាយជាបុគ្គលដ៏ល្អឯកសម្រាប់ឆ្នាំ 2022។
ABC ពិតជាមានកិត្តិយសណាស់ដែលមាន លោក លូ ម៉េង ជាបុគ្គលដ៏ល្អឯកសម្រាប់ឆ្នាំ 2022។
ការលើកកែវអបអរពីបុគ្គលល្អឯកទាំង 10 រូប។