ទស្សន៍ទាយជោគវាសនា អ្នកកើតឆ្នាំ ច បន្ទាប់ពីអាយុ ៣០ ឆ្នាំឡើងទៅ

មនុស្សឆ្នាំច ត្រូវបានគេដឹងថា ជាមនុស្សដែលមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងយកចិត្តទុកដាក់ខ្លាំង ចំពោះកិច្ចការងារដែលខ្លួនបានធ្វើ ហើយក៏ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះតួនាទី និងកាតព្វកិច្ចរបស់ខ្លួនផងដែរ។ លើសពីនេះ មនុស្សឆ្នាំច ក៏ជាមនុស្សដែលមានក្រិត្យក្រម ច្បាប់វិន័យខ្លាំង ស្រឡាញ់យុត្តិធម៌។

យ៉ាងណាមិញ មនុស្សនេះ ក៏ងាយនឹងប្រតិកម្មចំពោះរឿងដែលកើតឡើងផងដែរ ឆាប់ខឹង ក៏ឆាប់បាត់ ប៉ុន្តែបើស្អប់ហើយនោះ មិនងាយបំភ្លេច ក៏មិនងាយនឹងលើកលែងដែរ។ បន្ថែមពីលើ មនុស្សឆ្នាំច ក៏មានចរិតរឹងរូសមានះ ប្រកាន់ខ្ជាប់នូវគំនិតខ្លួន មិនងាយជឿអ្នកណាផ្ដេសផ្ដាសឡើយ តែបើគេទុកចិត្តអ្នកណាហើយ គឺស្មោះត្រង់ ​មិនលាក់បាំងអ្វីទាំងអស់។

317719953_1267848427339896_1103210452031076909_n

យោងតាមក្បួនទស្សន៍ទាយរបស់ចិនសែ បានឱ្យដឹងថា មនុស្សឆ្នាំច នឹងមានរាសីល្អប្រសើរ យីអ៊ុនឡើង ក៏អាចនឹងក្លាយជាអ្នកមានចាប់ពីអាយុ ៣៥ ឆ្នាំឡើងទៅ។

១. ស្នេហា

ពួកគេជាមនុស្សមានទំនាក់ទំនងជាប់លាប់ ​ស្រឡាញ់អ្នកណាហើយ គឺស្រឡាញ់ស្មោះ មិនបោះបង់ ក៏​មិនកល្បត់ចិត្តដៃគូជាដាច់ខាត តែបើត្រូវបរាជ័យក្នុងរឿងជីវិតគូ ឈានដល់ការ​បែកបាក់ ឬលះលែង គឺមានតែនៅម្នាក់ឯងតែប៉ុណ្ណោះ មិនយកជាថ្មីដោយងាយៗឡើយ។

320743471_687598806158377_4308663709849159604_n

២. ទ្រព្យសម្បត្តិ

សំណាងលុយកាក់​សម្រាប់អ្នកឆ្នាំ ច ផ្លាស់ប្តូរពីអាក្រក់ទៅល្អនៅវ័យកណ្តាលឡើង។ កាលពីក្មេង​គេមានមហិច្ឆិតា តែមិនមានបានងាយទេ លុះដល់ក្រោយវ័យ ​៥០ ប្លាយ ទ្រព្យដែលគេមាន ផ្ទះសម្បែង ដីធ្លីនឹងត្រូវប៉ាន់ ឬសម្ភារៈដែលមិនធ្លាប់ឱបក្រសោបឱ្យតម្លៃ​ ក៏ចាប់ផ្តើម​ហុចជាផល ផ្តល់ជាកេរ៍្តមរតស្ដុកស្ដម្ភ។

៣. សុខភាព

ពួកគេអាចទទួលរងជំងឺពីការគេងមិនលក់ ឬការគេងមិនបានគ្រប់គ្រាន់តាំងពីក្មេងៗ និងរ៉ាំរ៉ៃអស់រយៈពេលជាយូរ ដែលនឹងមិនត្រឹមតែពន្យារវឌ្ឍនភាពការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចសុខភាពទៀតផង។ ពួកគេត្រូវបានគេណែនាំឱ្យងូតទឹកក្តៅមុនពេលចូលគេង ហើយបិទកុំព្យូទ័រ និងទូរសព្ទផងដែរ។

11

៤. អាជីព

មនុស្សកើតនៅឆ្នាំ ច នឹង​ដើរដោយរលូននៅក្នុងអាជីពរបស់ពួកគេក្រោយវ័យ ៤០ ឆ្នាំ។ ពួកគេព្យាយាមអស់ពីសមត្ថភាព ដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើមិនថាពួកគេជួបប្រទះការលំបាកប៉ុន្មានទេ។ ប្រសិនបើពួកគេត្រូវបានចូលរួមនៅក្នុងការងារដែលទាមទារការអត់ធ្មត់ អាចនាំសក្តានុពលរបស់ពួកគេទទួលបានការជឿទុកចិត្តពីអ្នកដឹកនាំ។ លើសពីនេះទៀត ពួកគេសក្តិសមបំផុត សម្រាប់ការចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ព្រោះពួកគេអាចឆ្លងកាត់បាននូវដំណាក់កាលលំបាកៗដោយងាយ។

៥. ហុងស៊ុយ

ឆ្នាំ ច នៅក្នុងប្រតិទិនចន្ទគតិ មានលេខសំណាង ២, ៣, ៧, ៨ ចំណែកពណ៌នាំលាភសក្ការគឺ ក្រហម ខ្មៅ និងខៀវ។ គួររករូបទន្សាយ ឬកណ្តុរមកដាក់តាំងបង្កើនថាមពលវិជ្ជមាន​នៅទីដំណេក​ ជាការល្អ ចៀសបាននូវជំងឺថ្កាត់នានា៕

ប្រភព ៖ បរទេស / Knongsrok