អ្នកច្នៃម៉ូតសម្លៀកបំពាក់ កូនកាត់ខ្មែរហុងកុង វ៉ាន់ ណាតាសា បន្តនាំវិស័យ Fashion របស់ខ្លួន ទៅកាន់ឆាកអន្តរជាតិ

អ្នកនាង វ៉ាន់ ណាតាសា គឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ កូនកាត់ខ្មែរហុងកុងវ័យក្មេងដ៏មានសមត្ថភាពមួយរូប ដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ London College of Fashion និងមានបទពិសោធន៍ក្នុងវិស័យ fashion នៅទីក្រុងឡុងដ៍រយៈពេលជាង ១៥ឆ្នាំ។ ​ហើយនាពេលបច្ចុប្បន្ននេះ អ្នកនាងក៏បានបើកហាងសម្លៀកបំពាក់ដេរដោយដៃរបស់ខ្លួនមួយកន្លែងនៅកម្ពុជាដែរ ដែលមានឈ្មោះថា Natacha Van Collection ។ ម្យ៉ាងទៀត ក្រៅពីអាជីពជាអ្នកច្នៃម៉ូត អ្នកនាងក៏បានវិវឌ្ឍន៍ខ្លួនក្លាយអ្នកថតរូប អ្នកដឹកនាំការតុបតែង ធុរជន និងតារាទូរទស្សន៍ មួយរូបផងដែរ។

VAN NATACHA KH

VAN NATACHA

និយាយពីអាជីពជាអ្នកច្នៃម៉ូតវិញ អ្នកនាង ណាតាសា តែងតែចាត់ទុកការច្នៃម៉ូតសម្លៀកបំពាក់ គឺជាការចែករំលែកភាពច្នៃប្រឌិតរបស់អ្នកនាង ទៅកាន់ពិភពលោក។ ហើយភាពច្នៃប្រឌិតទាំងនេះ បានទាមទារអោយអ្នកនាងត្រូវចំណាយពេលជាច្រើនក្នុងការសិក្សាបន្ថែម ក៏ដូចជាធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងគ្នាជុំវិញពិភពលោក ដើម្បីទទួលបានបទពិសោធន៍ និងផ្នត់គំនិតថ្មីៗ ដើម្បីយកមក

អភិវឌ្ឍន៍ខ្លួនទៅកម្រិតមួយផ្សេងទៀត ដែលល្អប្រសើរជាងមុន។

គួរបញ្ជាក់ផងដែរថា កត្តាដែលធ្វើអោយអ្នកនាង ណាតាសា កាន់តែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងក្នុង និងក្រៅប្រទេសបែបនេះ គឺដោយសារតែសម្លៀកបំពាក់នីមួយៗ ដែលអ្នកនាងផលិតឡើង គឺសុទ្ធតែត្រូវបានដេរដោយដៃ អមជាមួយនឹងការជ្រើសរើសសម្ភារៈល្អបំផុត និងការច្នៃម៉ូតលម្អដោយភាពរស់រវើក ដែលបំផុសចេញពីគំនិតរបស់អ្នកនាងផ្ទាល់តែម្តង។ ជាហេតុធ្វើអោយសម្លៀកបំពាក់ដែលត្រូវបានច្នៃដោយអ្នកនាង តែងតែមានវត្តមាននៅលើឆាកអន្តរជាតិ ក្នុងការតាំងពិពណ៌ធំៗ និងដើរម៉ូតលំដាប់ពិភពលោកជាច្រើន រួមមានដូចជា ការដើរបង្ហាញម៉ូត នៅទីក្រុងញូវយ៉ក  ទីក្រុងឡុងដ៍ និងនៅទីក្រុងប៉ារីសជាដើម។

NEF_9461 (1)

ឆ្លៀតក្នុងឳកាសនេះដែរ អ្នកនាងក៏ចង់ចែករំលែកគន្លឹះជោគជ័យមួយចំនួន ទៅកាន់ប្អូនៗដែលមានបំណងចង់ក្លាយជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ថា៖ ត្រូវធ្វើអ្វីដែលខ្លួនស្រឡាញ់ ព្រោះវាគឺជាសោរតែមួយគត់នាំអ្នកទៅរកភាពជោគជ័យ ជាពិសេសគឺត្រូវមានក្រុមការងារដ៏ល្អមួយ ដែលអាចនៅចាំជួយពីក្រោយអ្នកបាន។ មួយវិញទៀត សូមកុំខ្លាចភាពបរាជ័យអោយសោះ ព្រោះភាពបរាជ័យនេះហើយ ដែលជាដំណើរឆ្ពោះទៅកាន់ភាពជោគជ័យបាន

ព្រោះតែអ្នកនាង វ៉ាន់ ណាតាសា ជាបុគ្គលគំរូបែបនេះហើយ ទើបបានជាក្រុមហ៊ុន ABC ជ្រើសរើសអ្នកនាង ជាបេក្ខភាពម្នាក់ក្នុងចំណោម បុគ្គលល្អឯក១០រូប ផ្សេងទៀត ដែលមានវត្តមានក្នុងយុទ្ធនាការ បុគ្គលល្អឯក រដូវកាលទី២ ដែលនេះជាយុទ្ធនាការមួយផលិតឡើង ដើម្បីបំផុសឆន្ទៈរបស់យុវជនជំនាន់ក្រោយ តាមរយៈការបង្ហាញពីភាពប៉ិនប្រសប់ ក្លាហាន និងអង់អាច របស់បុគ្គលដែលអាចសម្រេចក្តីស្រមៃនៅក្នុងវិស័យដែលខ្លួនស្រឡាញ់៕

សម្រាប់ព័ត៌មានលម្អិតអំពី យុទ្ធនាការ «បុគ្គលល្អឯក» លោកអ្នកអាចតាមដានតាមរយៈ៖

ABC’s website: https://abcbeerkh.com

Facebook: https://www.facebook.com/abcbeer.cambodia

Instagram: https://www.instagram.com/abcbeer.cambodia/?hl=en