មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ ថ្វីដ្បិតតែមិនសូវមានចំណុចចាប់ផ្តើមល្អ នៅពីក្មេងរងទុក្ខវេទនាខ្លាំង ប៉ុន្តែដោយសារជាមនុស្សស្មោះត្រង់ មានការខិតខំ បូករួមទាំងការអាណិតស្រឡាញ់ពីទេវតា ទើបពួកគេស្មោះត្រង់ ពោលគឺក្រោយអាយុ៣៥ឆ្នាំ នឹងមានសំណាងខ្លាំងទាំងរឿងស្នេហា និងលុយកាក់។
១. ស្ត្រីឆ្នាំខាល
ស្ត្រីដែលកើតឆ្នាំខ្លា មានលេខរៀងជា«មេ»ក្នុងគ្រួសារ ។ ពួកគេមិនមានចំណុចចាប់ផ្តើមល្អទេ ប៉ុន្តែពួកគេមានការស៊ូទ្រាំខ្លាំង ពួកគេធ្វើការខ្លាំងជាងនរណាទាំងអស់។ តាមការពិត យើងអាចមើលឃើញថា ស្ត្រីឆ្នាំខ្លា ជាច្រើនមានជីវភាពធូរធារយ៉ាងខ្លាំងចំពោះប្រាក់។ វាមិនមែនថាពួកគេស្រាប់តែមានជីវិតល្អនោះទេ ប៉ុន្តែវាគឺជាញើស ឈាម និងទឹកភ្នែករបស់ពួកគេ។
នោះហើយជារបៀបដែលស្ត្រីខ្លាតែងបង្ហាញពីកិត្យានុភាពរបស់ពួកគេ ពីនិស្ស័យរបស់ពួកគេ រហូតដល់របៀបរស់នៅ និងការងារ។ ពួកគេធ្វើដំណើរដោយខ្លួនឯង មានសីលធម៌ខ្ពស់ មិនចេះឱនក្បាលអ្នកណាជាថ្នូរនឹងការគោរពខ្លួនឯង។ ពួកគេតែងតែដើរទៅមុខជានិច្ច ហ្វឹកហាត់ខ្លួនឯងឱ្យរឹងមាំ និងក្លាហាន។
បុរសដែលយកស្ត្រីខ្លាមកជាប្រពន្ធ ដូចយកបានអភិជនចូលផ្ទះ។ ពួកគេមិនត្រឹមតែជួយអ្នកក្នុងការងាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មើលថែគ្រួសារ និងកូនរបស់អ្នកផងដែរ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីរឿងជាច្រើននោះទេ។
យោងតាមហោរាសាស្ត្រ ស្ត្រីខ្លាភាគច្រើនបន្ទាប់ពីអាយុ ៤០ ឆ្នាំនឹងឈានដល់ដំណាក់កាលកំពូលទាក់ទងនឹងប្រាក់ កេរ្តិ៍ឈ្មោះ គ្រួសារ សន្តិភាពនិងភាពសុខដុមរមនាជាទូទៅ "សុភមង្គល" យ៉ាងខ្លាំង។
២. ស្ត្រីឆ្នាំឆ្លូវ
ក្នុងចំណោមឆ្នាំទាំង ១២ គេអាចនិយាយបានថា គោមានគុណវិបត្តិច្រើនក្នុងន័យចាប់ផ្តើម។ ប៉ុន្តែ ស្ត្រីឆ្នាំឆ្លូវបង្កើតវាដោយឧស្សាហ៍ព្យាយាម។ ពួកគេមានសមត្ថភាពដ៏អស្ចារ្យមួយ ដើម្បីទប់ទល់នឹងសម្ពាធ។ ពួកគេមិនឆេវឆាវទេ ប៉ុន្តែជាមនុស្សរឹងរូសបន្តិច។ ពួកគេតែងតែរក្សាស្មារតីរបស់ពួកគេ និងបន្តគោលដៅដែលបានកំណត់។
ជាងនេះទៅទៀត ស្ត្រីឆ្នាំគោក៏មានចិត្តសប្បុរស រស់នៅដោយស្មោះត្រង់ គោរពថ្នាក់លើ និងខាងក្រោម ប៉ុន្តែមិនមែនជាប្រភេទទន់ខ្សោយ ដែលអ្នកណាក៏អាចធ្វើអ្វីៗតាមចិត្តបានដែរ។ ដូច្នេះហើយ ពួកគេត្រូវបានមនុស្សជុំវិញខ្លួនស្រលាញ់ និងគួរឱ្យទុកចិត្ត។
ស្ត្រីឆ្នាំគោគួរកុំអាលរៀបការលឿនពេក ដូច្នេះវានឹងងាយស្រួលក្នុងការតាំងទីលំនៅ។ ក្រោយពេលរៀបការ មានកូន ធ្វើឱ្យអ្វីៗមានស្ថិរភាព ស្ត្រីឆ្នាំគោនឹងចាប់ផ្តើមឈានជើងមួយចូលមាត់ទ្វារ “សំណាង” ក្នុងជីវិត។ មួយផ្នែកដោយសារធនធាន ចេះធ្វើស្រែចំការ មួយផ្នែកដោយសារមានប្រពន្ធ "កើត" ច្រើន ស្ត្រីឆ្នាំឆ្លូវនឹងឡើងដូចខ្លែងក្នុងខ្យល់ក្រោយអាយុ ៣៥ ឆ្នាំ។
៣. ស្ត្រីឆ្នាំរកា
ស្ត្រីកើតក្នុងឆ្នាំរកា ពិសេសគឺសំណាងក្នុងរឿងកូន និងមុខជំនួញ។ រឿងអកុសលសម្រាប់ស្ត្រីឆ្នាំនេះជាច្រើន គឺកាលនៅក្មេង គ្រួសាររបស់ពួកគេមិនសូវសប្បាយចិត្ត ឪពុកម្តាយតែងតែឈ្លោះប្រកែកគ្នាមិនកក់ក្តៅ។ ដូច្នេះហើយពេលពួកគេមានគ្រួសារក្រោយមក ស្ត្រីឆ្នាំមាន់ ស្រឡាញ់កូនខ្លាំងណាស់។ យ៉ាងណាមិញ គ្រួសាររបស់ស្ត្រីទាំងនេះតែងតែមានភាពកក់ក្តៅ និងចុះសម្រុងគ្នា។
ស្ត្រីឆ្នាំរកា មានជំនាញក្នុងការប្រាស្រ័យទាក់ទងគ្នា ជាពិសេសគឺឧស្សាហ៍ព្យាយាម និងមានលាភចូលក្នុងការរកស៊ី។ នៅពេលកូនធំឡើងស្ត្រីឆ្នាំមាន់ នឹងចាប់ផ្តើមធ្វើជំនួញធំហើយ "ឈ្នះធំ" លុយគឺពោរពេញ សម្បូរសប្បាយ។ ពួកគេមានសំណាងជាពិសេសក្នុងការផ្លាស់ប្តូរសំណាងរបស់ពួកគេ នៅពេលពួកគេឈានចូលអាយុ ៣៥ ឆ្នាំ។
៤. ស្ត្រីឆ្នាំច
ស្ត្រីឆ្នាំច ជាស្ត្រីដែលមានរាសីល្អក្នុងមាត់ ដូច្នេះចូលចិត្តនិយាយ មានជំនាញនិយាយគួរឱ្យចាប់អារម្មណ៍។ គ្រប់ទីកន្លែងដែលគាត់ទៅ គាត់ត្រូវបានគេស្រឡាញ់ និងកត់សម្គាល់ដោយភាពរស់រវើក និងសង្គមរបស់គាត់។ ស្ត្រីដែលកើតឆ្នាំចត្រូវនិយាយថា «មាត់ ដៃ និងជើង» សកម្មព្រមគ្នា។
និយាយថា «មាត់ជួយអវយវៈ» ប៉ុន្តែស្ត្រីឆ្នាំចមិនអន់ទេក្នុងការងារសង្គម និងគ្រួសារ។ ប៉ុន្តែគេក៏ចេះគិតច្រើន និងប៉ិនប្រសប់ដែរ។ ពួកគេរៀនបានលឿន និងធ្វើការយ៉ាងល្អិតល្អន់។ ពួកគេក៏ដឹកនាំរបៀបរស់នៅប្រកបដោយសុទិដ្ឋិនិយម និងវិជ្ជមានផងដែរ ដោយធ្វើជាវីតាមីនដ៏រីករាយសម្រាប់អ្នកជុំវិញខ្លួន។
ក្នុងជីវិតរបស់ស្ត្រីកើតឆ្នាំច គេនឹងជួបមនុស្សថ្លៃថ្នូរ មិត្តភ័ក្តិ ដៃគូល្អ និងតែងតែជួយជ្រោមជ្រែងជានិច្ច។ ដូច្នេះ ស្ត្រីឆ្នាំនេះត្រូវខិតខំប្រឹងប្រែងទាំងក្មេង និងរឹងប៉ឹង ប៉ុន្តែក្រោយមក សំណាងរបស់ពួកគេនឹងធូរស្រាលបន្តិចម្តងៗ ហើយក្រោយអាយុ ៤០ ឆ្នាំ ពួកគេនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភ៕
ប្រភព ៖ Phunutoday / Knongsrok