សូមស្វាគមន៍មកកាន់ការបើកទំព័រត្រលប់ទៅទសវត្សរ៍ទី៦០ ជាមួយ « ក្រុមរថយន្តតន្ត្រីទិព្វខ្មែរ » ដែលរៀបចំឡើងនៅភោជនីយដ្ឋាន Color Cup-The Beach ដែលល្បីថាជាហាងដែលរៀបចំស្ទាយ៍បែបសមុទ្រពិតៗ មុខម្ហូបឆ្ងាញ់ៗ និងមានទេសភាពស្រស់ត្រកាល។
ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃវង់តន្ត្រីខ្ទង់ ទសវត្សរ៍ឆ្នាំ ៦០ សូមចូលរួមមកសណ្តាប់ និងទទួលយកការកម្សាន្តអារម្មណ៍ត្រលប់ទៅកាន់អតីកាល អមជាមួយនឹងការរាំកម្សាន្តជាមួយនឹងសំណៀងដ៏ស្រទន់ របស់ « ក្រុមរថយន្តតន្ត្រីទិព្វខ្មែរ » នៅថ្ងៃសៅរ៍ ទី19 ខែវិច្ឆិកា ឆ្នាំ2022 ខាងមុខនេះនៅ Color Cup-The Beach ឱ្យបានច្រើនកុះករ ។ តែកុំភ្លេចត្រៀមតុបតែងឈុតសំលៀកបំពាក់ឆ្នាំ ៦០ផងណា ពិសេសកុំភ្លេចកក់តុជាមុន ដើម្បីទទួលបានកន្លែងមុនគេ សម្រាប់ការកំសាន្តអារម្មណ៍ ដ៏ស្រស់ត្រកាលមួយនេះ ដោយកម្មវិធីនេះផងដែរ នាំមកជូនដោយ Hoegaarden ។
តោះ ណាត់គ្នាតែងខ្លួនទៅជុំគ្នាត្រលប់ទៅទសវត្សរ៍ទី៦០ ជាមួយក្រុមរថយន្តតន្ត្រីទិព្វខ្មែរនៅ Color Cup-The Beach ដែលមានទីតាំងនៅលើបណ្តោយផ្លូវធំ ផ្លូវលេខ ៣០៧ ខណ្ឌសែនសុខ ទល់មុខបញ្ឆិតនឹង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬអាចស្វែងរកបានតាមរយៈ Google Map: https://maps.app.goo.gl/U5LzaGavzAxjaiVK6 សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកមុន អាចសាកសួរព័ត៌មានបានតាមរយៈលេខទូរស័ព្ទ 076 2222 396 / 010 23 30 20 ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក