ហោរាសាស្ត្រនិយាយថា គ្រួសារដែលមានប្តី ឬប្រពន្ធកើតក្នុងឆ្នាំណាមួយ ក្នុងចំណោមឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងមានជីវិតពេញលេញទាំងសុភមង្គល ទាំងលុយកាក់ ការងារ រកស៊ី កាន់តែកាក់កប អ្វីដែលសំខាន់ កាន់តែចាស់ កាន់តែសំណាង សោយសុខលើគំនរទ្រព្យ។
១. ឆ្នាំឆ្លូវ
មនុស្សឆ្នាំគោតែងតែមានចិត្តឧស្សាហ៍ព្យាយាម។ ពួកគេរស់នៅដោយភាពប្រាកដនិយម និងមានការស៊ូទ្រាំ ភាពក្លាហានគ្មានដែនកំណត់។ កាលណាមនុស្សឆ្នាំនេះកំណត់គោលដៅហើយ ពួកគេនឹងតាំងចិត្តត្រូវដេញចាប់ឱ្យដល់ទីបញ្ចប់ មិនងាយបោះបង់ចោលឡើយ។
ក្នុងវ័យកុមារភាព គោបានខិតខំកសាងអាជីពពីដៃទទេ ទីបំផុតទទួលបានលទ្ធផលល្អ។ អ្នកឆ្នាំគោ មិនមែនជាមនុស្សលោភលន់ទេ ប៉ុន្តែតែងតែពេញចិត្តនឹងអ្វីដែលខ្លួនគេបានសម្រេច។
ដោយមានអាកប្បកិរិយាទន់ភ្លន់ គោអាចទ្រាំទ្រនឹងអ្នកដទៃបាន។ បើប្ដី ឬប្រពន្ធជាអ្នកកើតឆ្នាំឆ្លូវ នោះជីវិតគ្រួសារនឹងមានភាពចម្រុងចម្រើន។ អ្នកដែលកើតឆ្នាំឆ្លូវ អាចចាប់ដៃគ្នាជម្នះរាល់ការលំបាក និងរួមគ្នាយកឈ្នះលើគោលដៅដែលអ្នកទាំងពីរបានកំណត់។ ឱ្យតែប្ដីប្រពន្ធចេះរួបរួម និងតាំងចិត្តក្នុងការរកស៊ី ថ្ងៃក្រោយជោគជ័យ គ្រួសារក៏កាន់តែរីកចម្រើន។
២. ឆ្នាំមមី
អ្នកកើតឆ្នាំមមី មិនថាប្រកបការងារអ្វីក៏អាចរីកចម្រើនទៅមុខបានយ៉ាងរលូន។ បើបានរៀបការជាមួយដៃគូដែលកើតឆ្នាំម្សាញ់ រាសីនឹងកាន់តែឡើងខ្ពស់ត្រដែត។
ប្រហែលជាពេលបច្ចុប្បន្ននេះ ជីវិតមិនទាន់រលូនទេ នៅមានការលំបាកជាច្រើន។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីនោះ អ្វីៗនឹងផ្លាស់ប្តូរបន្តិចម្តង ៗ ។ ឆ្នាំសេះអាចបង្វែរស្ថានការណ៍ជុំវិញដោយបង្កើតមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏ល្អ សម្រាប់គ្រួសារដែលមានជីវភាពធូរធារ។
សេះមានស្មារតីទទួលខុសត្រូវខ្ពស់។ បើអ្នកមើលសេះជាប្ដីគេនឹងធ្វើជាអ្នកចិញ្ចឹមគ្រួសារ តែងតែនៅមុខបង្គោលដោះស្រាយបញ្ហាលំបាកបានល្អ។ មិនយូរមិនឆាប់ គ្រួសារអ្នកនឹងរីកចម្រើន ប្តីប្រពន្ធមានសុភមង្គល កាន់តែចាស់ កាន់តែសម្បូរសប្បាយ។
៣. ឆ្នាំកុរ
អ្នកកើតឆ្នាំជ្រូក មានចរិតស្លូតបូត ពូកែអត់ធ្មត់។ ពួកគេអាចដោះស្រាយជាមួយមនុស្សជុំវិញខ្លួនដោយស្ងប់ស្ងាត់។ ពេលរៀបការហើយ ជីវិតរបស់អ្នកកើតឆ្នាំជ្រូកមានភាពរលូនចុះសម្រុងគ្នា ព្រោះចេះចុះចាញ់មិនចង់ចាញ់ឈ្នះដៃគូឡើយ។
ក្នុងជីវិតអ្នកកើតឆ្នាំជ្រូក ពេលខ្លះអាចឈ្លោះជាមួយដៃគូ ប៉ុន្តែការពិតពួកគេរស់នៅដោយគិតគូវែងឆ្ងាយ និងចេះរម្ងាប់ចិត្តបានល្អ។ អ្នកកើតឆ្នាំជ្រូកតែងដើរតួនាទីរក្សាតុល្យភាពក្នុងអាពាហ៍ពិពាហ៍ ជួយឱ្យជីវិតគូស្រករមានភាពពេញលេញ ។
ប្រសិនបើអ្នកបានរៀបការជាមួយអ្នកឆ្នាំជ្រូកអ្នកនឹងរីករាយ នឹងជីវិតអាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែម។ អ្នកកើតឆ្នាំជ្រូកអាចមើលការខុសត្រូវក្នុងផ្ទះបានគ្រប់យ៉ាង។ លើសពីនេះ ពួកគេក៏មានលទ្ធភាពរកលុយ បង្កើតជីវិតមានសេចក្តីសុខ និងចម្រើនខ្លាំងផងដែរ៕
* អត្ថបទសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!