សម្ពាធឈាមខ្ពស់ ដែលត្រូវបានគេស្គាល់ថាជាជំងឺលើសឈាម ច្រើនតែគ្មានរោគសញ្ញាហើយវាគឺមិនអាចព្យាបាលជានោះទេ។ តែប្រសិនបើអ្នកបណ្តែតបណ្តោយ វាក៏អាចនាំឱ្យមានការបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺបេះដូង គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលផងដែរ។
ខាងក្រោមនេះ អ្នកនឹងឃើញគន្លឹះដ៏មានប្រយោជន៍ចំនួន ៧ ដើម្បីបន្ថយកម្រិតសម្ពាធឈាមរបស់អ្នកតាមធម្មជាតិ។
១.រក្សាទម្ងន់ដែលមានសុខភាពល្អ
ប្រសិនបើអ្នកមានជម្ងឺលើសសម្ពាធឈាម ការស្រកទម្ងន់សូម្បីតែបន្តិចក៏អាចមានឥទ្ធិពលយ៉ាងខ្លាំងលើការបញ្ចុះសម្ពាធឈាមរបស់អ្នកបានដែរ។
២.ធ្វើលំហាត់ប្រាណឱ្យបានច្រើន
មធ្យោបាយសំខាន់មួយដើម្បីរក្សាទម្ងន់ឱ្យមានសុខភាពល្អគឺការធ្វើសកម្មភាពរាងកាយ។ ដោយការធ្វើលំហាត់ប្រាណទៀងទាត់ នឹងបង្ហាត់បេះដូងឱ្យពង្រីក និងកន្ត្រាក់រយៈពេលវែង ដែលជួយឱ្យសម្ពាធឈាមធ្លាក់ចុះ។
៣.ញុំារបបអាហារដែលមានតុល្យភាព
របបអាហារដែលមានតុល្យភាព និងស្ថិរភាពអាចមានឥទ្ធិពលទៅលើសម្ពាធឈាមរបស់អ្នក ។
ដូច្នេះអ្នកគួរតែព្យយាមញុំាអាហារណាដែលមានផ្ទុកនូវសារធាតុចាំបាច់សម្រាប់រាងកាយរបស់អ្នកដែលដូចជា៖ បន្លែ ផ្លែឈើ សណ្តែក គ្រាប់ធញ្ញជាតិ និងត្រី។
៤.កំណត់ការទទួលទានគ្រឿងស្រវឹង
ការផឹកស្រាច្រើនពេកអាចបង្កើនសម្ពាធឈាមរបស់អ្នក ដូច្នេះសូមកាត់បន្ថយការផឹកស្រាដើម្បីសុខភាព និងកាត់បន្ថយសម្ពាធឈាមរបស់អ្នក ។
៥.ឈប់ជក់បារី
យោងតាមសមាគមបេះដូងអាមេរិក ជាតិនីកូទីនដែលបានមកពីការជក់បារីអាចបង្កើនហានិភ័យនៃការបង្កើតបន្ទះនៅក្នុងសរសៃឈាម ដែលកើតឡើងចំពោះអ្នកដែលមានជំងឺលើសឈាម ដែលអាចបង្កអោយសម្ពាធឈាមឡើងកាន់តែខ្ពស់។
៦.គ្រប់គ្រងភាពតានតឹង
ភាពតានតឹងខ្លាំងពេកត្រូវបានគេដឹងថាអាចរួមចំណែកដល់ការលើសសម្ពាធឈាម។ លើសពីនេះ ភាពតានតឹងរ៉ាំរ៉ៃត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃជំងឺបេះដូងជាច្រើនប្រភេទដូចជា៖ ជំងឺសរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង និងជំងឺចង្វាក់បេះដូងដូចជា tachycardia ថែមទៀតផង។ ហើយអ្នកអាចកាត់បន្ថយភាពតានតឹងបានដោយធ្វើលំហាត់ប្រាណ ឬ អនុវត្តសកម្មភាពដូចខាងក្រោមនេះ៖
- ការធ្វើសមាធិ
- ការដកដង្ហើមវែងៗ
- ហាត់យូហ្គា
- បង្កើនការគេងអោយបានគ្រប់គ្រាន់៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖បរទេស