៣ យ៉ាង អាចលះបង់បាន ជីវិតអ្នកនឹងពោរពេញដោយលាភសំណាង និងសេចក្ដីសុខ

ប្រសិនបើអ្នកអាចប្រើជីវិត រស់នៅដោយអាចលះបង់នូវរឿងទាំង ៣ យ៉ាងខាក្រោមនេះ អ្នកនឹងមានលាភសំណាងគ្រប់គ្រាន់ ជីវិតលែងទូលទុក្ខ រែកពន់នូវទម្ងន់បញ្ហា ការលំបាកទៀតហើយ។

១. ភាពអាត្មានិយម

មនុស្ស​ឆ្លាត​តែង​តែ​បង្ហាញ​ចិត្ត​សុភាពរាបសារ​ក្នុង​ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត។ មនុស្សប្រភេទនេះជាធម្មតាទទួលបានពរជ័យជាច្រើន។ ពេល​ជួប​បញ្ហា​ គេ​តែង​មាន​មនុស្ស​ថ្លៃថ្នូរ​មក​ជួយ។ ហើយ​អ្នក​ដែល​ក្រអឺតក្រទម និង​អួតអាង​នឹង​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​ប៉ុណ្ណោះ។

៣

ហេតុអ្វី? ព្រោះ​ពេល​ក្លាយ​ជា​មនុស្ស​ក្រអឺតក្រទម ចេះ​សុចរិត​ខ្លួនឯង មនុស្ស​ស្គាល់​តែ​ខ្លួន​ឯង ប៉ុន្តែ​មិន​អាច​មើល​ឃើញ​ពី​អត្ថិភាព​របស់​អ្នក​ដទៃ។ មនុស្ស​ដែល​រស់​នៅ​ដោយ​អំនួត​តែង​គិត​ថា​ ខ្លួន​ឯង​ជា​លេខ​១ មិន​ព្រម​ស្រូប​យក ​និង​រៀន​អ្វី​ថ្មី។ នេះធ្វើឱ្យពួកគេងាយនឹងធ្លាក់ពីក្រោយ។

លុះត្រាតែយើងបោះបង់ចោលនូវភាពក្រអឺតក្រទម និងភាពអាត្មានិយមរបស់ខ្លួន ទើបយើងអាចធ្វើអ្វីៗដោយប្រុងប្រយ័ត្ន។ នេះ​ជា​អាថ៌កំបាំង​ដើម្បី​នាំ​អ្នក​ឡើង​ដល់​កំពូល​ជីវិត​របស់​អ្នក។

១

២. សត្រូវ

អ្នក​ដែល​ស្រឡាញ់​សន្តិភាព​ នឹង​មិន​មាន​អរិភាព​ឡើយ។ មនុស្សស្មោះស្ម័គ្រមិនប្រកាន់។ អ្នក​ដែល​ចេះ​អធ្យាស្រ័យ​នឹង​ប្រាកដ​ជា​មាន​លាភ​សំណាង​ច្រើន​។

៣. លោភលន់

សត្វ​ស្លាប​ហើរ​ខ្ពស់​ស្លាប់​ដោយសារ​អាហារ​ឆ្ងាញ់ ត្រី​មុជ​ចូល​រន្ធ​ជ្រៅ​ងាប់​ព្រោះតែ​នុយ។ ក្នុងជីវិតនេះ ការលោភលន់នឹងបំផ្លាញជីវិតមនុស្ស។ ភាពលោភលន់អាចបង្វែរមនុស្សឆ្លាតទៅជាមនុស្សល្ងង់។ នៅពេលដែលលោភលន់ធំឡើង បុគ្គលនោះនឹងក្លាយជាមនុស្សអាក្រក់ និងអាត្មានិយម។

ក្នុង​ជីវិត​មិន​ថា​អ្នក​ជា​អ្នក​មាន​ ឬ​អ្នក​ក្រ អ្នក​គួរ​តែ​លះបង់​ភាព​លោភលន់។ អ្នកកាន់តែលោភលន់ចំពោះរបស់ដែលមិនមែនជារបស់អ្នក នោះជីវិតកាន់តែគ្មានន័យ។ ពេញចិត្តនឹងអ្វីដែលអ្នកមាន មេឃពណ៌ខៀវនឹងរៀបចំជីវិតដ៏សុខសាន្ត៕

ប្រភព ៖ Phunutoday / Knongsrok