ភាពវៃឆ្លាតជាអំណោយ ចំណែកសេចក្តីសប្បុរសជាជម្រើស ពាក្យនេះក្រើនរំឭកថា គប្បីមានចិត្តសប្បុរសចំពោះបុគ្គលម្នាក់ៗ ក្នុងគ្រប់ការងារ តែក៏ត្រូវមើលកាលៈទេសៈផងដែរ។
១. ទទួលជំនួយច្រើនពេក
កុំព្យាយាមធ្វើអ្វីដែលហួសពីសមត្ថភាព។ នៅពេលអ្នកមានអារម្មណ៍ថា ការសុំជំនួយ មិនលើសពីសមត្ថភាពអ្នក អ្នកធ្វើវាចុះ។ តែប្រសិនបើវាច្រើនពេក វាជាការល្អបំផុតក្នុងការបដិសេធ។
អ្នកចង់បានជំនួយ ដើម្បីបញ្ជាក់ថា អ្នកជាមនុស្សល្អ អ្នកពិតជាចង់រក្សាទំនាក់ទំនង ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីដែលអ្នកមិនពូកែ វានឹងដាក់សម្ពាធលើអ្នក។ មានលទ្ធភាពអាក្រក់ពីរ ដែលអាចកើតឡើងចំពោះសេចក្តីសប្បុរសរបស់អ្នក។ ស្ថានភាពដំបូងគឺថាអ្នកបានខិតខំប្រឹងប្រែងជាច្រើនដើម្បីជួយ ប៉ុន្តែអ្នកដទៃគិតថា វាច្បាស់ណាស់ដែលអ្នកស្ម័គ្រចិត្តពួកគេនឹងមិនដឹងគុណអ្នកទេ។
ស្ថានភាពទីពីរ អ្នកព្យាយាមជួយ ប៉ុន្តែសមត្ថភាពរបស់អ្នកមានកម្រិត អ្នកធ្វើមិនបានល្អ ហើយធ្វើឱ្យអ្នកដ៏ទៃបាត់បង់ទំនុកចិត្តលើអ្នក។ ការបដិសេធមិនជួយក្នុងរឿងដែលលើសពីសមត្ថភាពអ្នក គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ខ្លួនអ្នក និងអ្នកដទៃ។
២. ជួយអ្វីដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ
ប្រសិនបើនរណាម្នាក់សុំជំនួយពីអ្នក ដើម្បីធ្វើឱ្យអ្នកដទៃឈឺចាប់ វាជាការល្អបំផុតដែលមិនត្រូវជួយឡើយ។ ហេតុផល គឺប្រសិនបើអ្នកមិនដែលដឹងពីរបៀបដែលទង្វើរបស់អ្នក សូម្បីតែចេញពីចិត្តល្អក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ភាគីទីបីដែរ។ ក្នុងករណីនេះ សេចក្តីសប្បុរសរបស់អ្នកនឹងប្រែទៅជាអាក្រក់។
៣. ជួយធ្វើការសម្រេចចិត្តសំខាន់ៗ
ការសោកស្ដាយដ៏ធំបំផុតក្នុងជីវិតគឺ “ប្រសិនបើអ្នកអាចធ្វើបាន…”។ នៅចំណុចខ្លះ ខណៈពេលដែលអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង ពួកគេស្តាប់ការជ្រើសរើសរបស់អ្នកដទៃ ហើយផ្លាស់ប្តូរនៅនាទីចុងក្រោយ។ កុំជួយធ្វើការសម្រេចចិត្តសម្រាប់នរណាម្នាក់។ ភាពរីករាយរបស់អ្នកអាចបំភាន់អ្នកដទៃ ដែនកំណត់របស់អ្នក អាចប៉ះពាល់ដល់ពួកគេ។ ការសម្រេចចិត្តខុសគ្នា អាចមានលទ្ធផលខុសគ្នាយ៉ាងខ្លាំង។
ដូច្នេះហើយ កុំជួយធ្វើការសម្រេចចិត្តធំដុំ ទោះបីជាអ្នកមានបទពិសោធន៍ច្រើន ឬមិនថាអ្នកជិតស្និទ្ធប៉ុនណាក៏ដោយ។ ហេតុផល គឺដោយសារតែមនុស្សគ្រប់រូបមានជីវិត អ្នកមិនមែនជាមនុស្សម្នាក់នោះ អ្នកមិនអាចយល់ច្បាស់ពីបុគ្គលនោះ ហើយក៏មិនអាចពិចារណាឱ្យបានពេញលេញនូវកត្តាពីទស្សនៈរបស់មនុស្សនោះ។
៤. ជួយជាមួយលុយ
អ្នកកាន់តែមានចិត្តល្អ អ្នកទំនងជាមិនសូវចាប់អារម្មណ៍ពីចេតនាអាក្រក់របស់អ្នកដទៃ។ ពេលខ្លះភាពសប្បុរសត្រូវបានទាញយកប្រយោជន៍ពីអ្នកដែលមានចេតនាទុច្ចរិត។ ក្នុងជីវិតនេះ មនុស្សជាច្រើនត្រូវបានបោកបញ្ឆោតរឿងលុយកាក់ សូម្បីតែសាច់ញាតិ និងមិត្តភ័ក្តិក៏ដោយ។
មនុស្សគ្រប់រូបមានភាពទន់ខ្សោយ ហើយជាមួយនឹងមនុស្សដែលមានចិត្តល្អ IQ និងហេតុផលរបស់ពួកគេ នឹងត្រូវបានកាត់បន្ថយដោយសារភាពសប្បុរស និងការជឿទុកចិត្តរបស់ពួកគេ។ ជាលទ្ធផល កាលដែលខំប្រឹងជួយអ្នកដទៃ បែរជាជួបទុក្ខ ជំពាក់បំណុលគេ និងរងទុក្ខទៅវិញ។
៥. ជួយអ្នកដែលមិនចេះគ្រប់គ្រាន់
ពេលអ្នកឱ្យអង្ករមួយបាវតូច គេឃើញអ្នកជាអ្នកមានគុណ។ ប៉ុន្តែប្រសិនបើអ្នកឱ្យអង្ករមួយបាវដល់ពួកគេ ពួកគេប្រហែលជាភ្លេចថាវាជាជំនួយ។ ប្រសិនបើអ្នកមានទម្លាប់ជួយអ្នកដទៃ នោះអ្នកដទៃនឹងស៊ាំនឹងវា។ ពេលអ្នកឈប់ជួយ គេនឹងងាកមកអន់ចិត្តអ្នកវិញ ហើយគិតថាអ្នកអាក្រក់មិនខាន៕
ប្រភព ៖ Phunutoday / Knongsrok