អ្នកឆ្នាំទាំង ៣ ខាងក្រោមនេះ ត្រូវបានគេដឹងថា ជាមនុស្សដែលពូកែរកលុយ ចេះគ្រប់គ្រងហិរញ្ញវត្ថុ ដូច្នេះពួកគេនឹងមានជីវភាពធូរធារ ពេលចាស់ ថែមទាំងចេះជួយប្តី និងកូនបង្កើតទ្រព្យសម្បត្តិបានច្រើនផងដែរ។
១. ឆ្នាំមមែ
តាមហោរាសាស្ត្រ ឆ្នាំទាំង ១២ អ្នកកើតឆ្នាំពពែ មានចរិតស្លូតបូត មានចិត្តសប្បុរស។ នៅកន្លែងធ្វើការ ពួកគេមានភាពវៃឆ្លាត មុះមុត ចេះត្រិះរិះវិភាគ និងមានភ្នែកមើលឃើញស៊ីជម្រៅ បុគ្គលនេះស៊ូនឹងការងារលំបាក ហើយពូកែរកលុយណាស់។
ពេលដែលគេកំណត់គោលដៅហើយ គេតែងតាំងចិត្តថានឹងសម្រេចបានគោលដៅនោះឱ្យបាន។ មនុស្សឆ្នាំពពែមិនចំណាយច្រើនហួសហេតុទេ ប៉ុន្តែតែងតែគិតមុននឹងចំណាយលើអ្វីមួយ។ មនុស្សឆ្នាំនេះ ពេលខ្លះត្រូវបានគេនិយាយថាជាមនុស្សគម្រិះ។ ពួកគេប្រកាន់ខ្ជាប់នឹងខ្លួនឯង ប៉ុន្តែមានចិត្តទូលាយចំពោះគ្រួសាររបស់ពួកគេ។ ពួកគេមើលថែគ្រួសារតាមមធ្យោបាយជាច្រើន តាមដែលពួកគេអាចធ្វើបាន។
ហេតុនេះចូលដល់វ័យកណ្តាល អ្នកកើតឆ្នាំពពែតែងមានមុខរបរមានស្ថិរភាព និងមានលុយកាក់ហូរហៀរ។ នៅពេលនេះការវិនិយោគរបស់ពួកគេនឹងមានទំហំធំល្មមដើម្បីឱ្យអ្នកមានជីវភាពធូរធារគ្មានកង្វល់ខ្វះខាតអ្វីឡើយ។
២. ឆ្នាំរកា
តាមហោរាសាស្ត្រឆ្នាំទាំង ១២ បុគ្គលឆ្នាំមាន់ ច្រើនតែជាមនុស្សឧស្សាហ៍ព្យាយាម និងម៉ឺងម៉ាត់ ។ ពួកគេជាមនុស្សឧស្សាហ៍ ចូលចិត្តរៀបចំផែនការ និងមានភាពរសើបចំពោះលុយ។ បើធ្វើជំនួញ អ្នកឆ្នាំមាន់ច្រើនតែរកស៊ីជាមួយអតិថិជន ហើយមានចំណូលច្រើន។
អ្នកកើតឆ្នាំរកា ពូកែរកលុយ ក៏ពូកែទុកដាក់ លុយកាក់ផងដែរ។ បន្ទាប់ពីរៀបការ អាជីពរបស់ពួកគេបានបោះជំហានថ្មីជាច្រើន។ មនុស្សនេះពូកែមើលថែគ្រួសារណាស់។
មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏មានភាពឆ្លាតវៃ និងរហ័សរហួនខ្លាំងផងដែរ។ ឆ្នាំមាន់ដឹងពីរបៀបស្វែងរកឱកាសការងារសម្រាប់ខ្លួនឯង។ យ៉ាងណាមិញ ប្រាក់ដែលបានសន្សំ មនុស្សនេះអាចទិញទ្រព្យសម្បត្តិដ៏មានតម្លៃបានច្រើន។ ពេលចាស់ទៅ ពួកគេមានអាហារហូបចុក និងរស់នៅយ៉ាងសុខស្រួល និងមានសុភមង្គល។
៣. ឆ្នាំម្សាញ់
យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំម្សាញ់ មានភាពរហ័សរហួន និងមានទំនាក់ទំនងស្នេហាជាមួយលុយកាក់។ ក្នុងជីវិត ពួកគេក៏ជាមនុស្សឆ្លាត ដែលចេះទាញយកប្រយោជន៍ពីទំនាក់ទំនង ដើម្បីពង្រឹងខ្លួនឯង។ អ្នករកចំណូលបានច្រើន ប៉ុន្តែមិនចំណាយច្រើនទេ ប៉ុន្តែជាថ្នូរនឹងការសន្សំសំចៃខ្លាំង។
ជាការពិត មុននឹងចំណាយលើអ្វីទាំងអស់ អ្នកតែងតែគិតពិចារណា និងគណនាជាមុនសិន។ សូម្បីតែពេលវិនិយោគលើមុខជំនួញក៏មានការប្រុងប្រយ័ត្នខ្ពស់ដែរ។ ដូច្នេះហើយ អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការចាប់ផ្តើមអាជីវកម្ម ប៉ុន្តែដល់វ័យកណ្តាល ការងាររបស់ពួកគេមានស្ថិរភាពបន្តិចម្តងៗ។
ឆ្នាំម្សាញ់រកលុយបានច្រើន ហើយចេះសន្សំលុយកាក់ ទើបឆាប់មានបានធូរធារ។ ក្នុងវ័យចាស់ ពួកគេមានជីវភាពធូរធារ និងពេញលេញ ដោយមិនចាំបាច់ខ្វល់ខ្វាយអំពីអាហារ និងលុយកាក់ឡើយ៕
*អត្ថបទគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!