គ្រាន់តែចូលដល់ខែថ្មីភ្លាម អ្នកឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងមានលាភសំណាង ទទួលបានពរជ័យជាច្រើនពីឋានសួគ៌ ថែមទាំងទទួលបានការការពារ ពីទេវតាទ្រព្យ ទេវតាសំណាងថែមទៀតផង។
១. ឆ្នាំឆ្លូវ
តាមអ្នកជំនាញហុងស៊ុយ ឆ្នាំនេះ ជាឆ្នាំរបស់អ្នកកើតឆ្នាំឆ្លូវ ដូច្នេះហើយ ពួកគេនឹងមានការរាំងផ្លូវការងារ ក៏ដូចជាជីវិតឯកជនរបស់ពួកគេ នឹងជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ទាមទារតម្រូវការខ្ពស់។ ឆ្នាំឆ្លូវត្រូវមានចិត្តរឹងប៉ឹង និងព្យាយាមជម្នះដើម្បីទទួលបានជោគជ័យ។
ខែកញ្ញានេះជាពេលដែលគោត្រូវបានព្រះនៃទ្រព្យគាប់ចិត្តជួយសម្រាលការលំបាក ដែលពួកគេជួបនៅពាក់កណ្តាលឆ្នាំនេះ។ ហោរាសាស្ត្រនិយាយថា បន្ទាប់ពីដាច់ខែនេះទៅ ឆ្លងចូលដល់ខែថ្មី ឆ្នាំឆ្លូវនឹងមានឱកាសអំណោយផលក្នុងការងារ ដូច្នេះបើចង់បានជីវិតរុងរឿងសម្បូរបែបដែលមនុស្សច្រើនប្រាថ្នា នោះឆ្នាំឆ្លូវត្រូវចេះចាប់ឱ្យបានច្បាស់។
២. ឆ្នាំមមែ
តាមហោរាទាំង ១២ រាសី អ្នកកើតឆ្នាំពពែ ជាមនុស្សឧស្សាហ៍ព្យាយាម ។ ដរាបណាពួកគេមានផ្លូវកំណត់ ពួកគេមិនងាយផ្លាស់ប្តូរទេ ហើយថែមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងមនុស្សក្បែរផងដែរ។
អ្នករាល់គ្នាអាចមើលឃើញថាអ្នកកើតឆ្នាំពពែ ច្រើនតែវក់នឹងការងារ ភ្លេចបាយទឹក។ ជាពិសេសអ្នកដឹកនាំនឹងកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេ។ ដូច្នេះហើយការរង់ចាំអ្នកកើតឆ្នាំពពែក្នុងខែ ១០ ទើបមានលាភសំណាងឡើង។
អ្នកឆ្នាំនេះអាចផ្លាស់ប្តូររាសីឡើងក្នុងផ្លូវល្អ ការងារប្រព្រឹត្តទៅដោយរលូន រកស៊ីមានបានល្អ លុយកាក់កើនឡើងយ៉ាងឆាប់រហ័ស។ អាចនិយាយបានថារាល់បញ្ហារបស់អ្នកកើតឆ្នាំពពែងាយដោះស្រាយ ហើយជំនួញកាន់តែរីកចម្រើនក្នុងខែ៩ ។
៣. ឆ្នាំកុរ
អ្នកកើតឆ្នាំជ្រូក ចេះប្រយ័ត្នរឿងច្រើន។ ពួកគេមិនធ្វើអ្វីដោយអន្ទះអន្ទែង និងរាក់ៗឡើយ ព្រោះពួកគេដឹងថាការរំជើបរំជួលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង។ ដូច្នេះហើយ ទើបអ្នកកើតឆ្នាំជ្រូក តែងតែរស់នៅប្រកបដោយហេតុផល ចេះទប់ខ្លួន គ្រប់គ្រងអារម្មណ៍ ដើម្បីកុំឱ្យខ្លួនធ្លាក់ក្នុងស្ថានភាពខុសឆ្គង។
ដាច់ខែ ៩ នេះទៅ ក៏ជាពេលដែលពួកគេគ្រប់គ្រងច្បាប់មួយចំនួននៅកន្លែងធ្វើការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូ បង្កើតទំនុកចិត្តជាមួយមិត្តរួមការងារ។ ដោយសារពួកគេមិនត្រឹមតែមានមិត្តភ័ក្តិច្រើននៅក្នុងទូកតែមួយ លែងមានសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះទេ ថែមទាំងមានឱកាសជួបមនុស្សថ្លៃថ្នូរទៀតផង។
នៅក្នុងខែ ១០ ខាងមុខនេះ អ្នកឆ្នាំជ្រូកនឹងមានការប្រមូលផលច្រើន ឆ្លៀតយកឱកាសច្រើនក្នុងការអភិវឌ្ឍទ្រព្យសម្បត្តិ និងចិញ្ចឹមគ្រួសារ។ សម្រាប់ពួកគេ ផ្លូវគឺបើកចំហរគ្រប់ទិសទី ឱ្យតែពួកគេហ៊ានដើរទៅមុខមួយជំហាន ក៏មិនពិបាករកលុយដែរ។
៤. ឆ្នាំមមី
មនុស្សដែលកើតឆ្នាំសេះ មានចិត្តទូលាយក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។ ពួកគេក៏រស់នៅដោយសមហេតុផល ដូច្នេះពួកគេប្រព្រឹត្តយ៉ាងប៉ិនប្រសប់ មិនងាយធ្វើបាបអ្នកណាឡើយ។ សេះអាចចាប់យកឱកាសក្នុងស្ថានភាពជាច្រើន ដោយសារប្រតិកម្មរហ័ស និងមុះមុតរបស់ពួកគេ។ ពួកគេមានការចាប់ផ្តើមល្អ អាជីវកម្មកំពុងរីកចម្រើនឥតឈប់ឈរ។
ថ្វីដ្បិតតែកាលពីមុន មនុស្សឆ្នាំសេះចាញ់ដោយវិធីជាច្រើន ប៉ុន្តែឥឡូវនេះពួកគេបានរកឃើញវិធីសាស្រ្តដ៏សមស្របជាងនេះ ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព។ ឆ្នាំសេះ អាចផ្លាស់ប្តូរការបរាជ័យទាំងស្រុង រកប្រាក់ត្រឡប់មកវិញ និងរស់នៅបានល្អប្រសើរ។ នៅពេលអនាគត ពួកគេនឹងធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍ថា ភាពជោគជ័យបានមករកពួកគេដោយងាយ ហើយគ្មាននរណាម្នាក់អាចយកឈ្នះពួកគេបានឡើយ៕
*អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!