ជ្រើសរើសកាតមួយសន្លឹក ដើម្បីដឹងថា តើឈានដល់វ័យណា ឬអាយុប៉ុន្មាន ទើបជីវិតអ្នកបានធូរស្រាល ស្បើយផុតទុក្ខ ជីវិតបានស្រស់ត្រកាលឡើងវិញ។
១. ចាប់ពីអាយុ ២៥ឆ្នាំ ដល់ ៣០ឆ្នាំ
នេះគឺជារយៈពេលដ៏សំណាងបំផុតនៃជីវិតរបស់អ្នក។ តាមរយៈការតស៊ូក្នុងការងារ និងឆ្កួតនឹងស្នេហា អ្នកសម្រេចបាននូវវត្ថុមានតម្លៃជាច្រើន ដែលលុយមិនអាចទិញបាន។ ហើយប្រហែលជាពេលក្រោយ នៅពេលដែលអ្នកអាឡោះអាល័យ អ្នកនឹងដឹងថា ក្នុងអំឡុងវ័យ ២៥ - ៣៧ ឆ្នាំរបស់អ្នក ពិតជាស្រស់ស្អាត និងរីករាយប៉ុនណា។ ដូច្នេះហើយ ប្រសិនបើអ្នកកំពុងឆ្លងកាត់ ឬស្ថិតក្នុងវ័យនេះ សូមព្យាយាមឱ្យតម្លៃលើអ្វីគ្រប់យ៉ាងដែលកើតឡើងដោយចិត្តស្មោះបំផុត។
២. ចាប់ពីអាយុ ១៦ឆ្នាំ ដល់ ២៥ឆ្នាំ
នេះត្រូវបានចាត់ទុកថា ជាពេលវេលាសំណាងបំផុត និងសំខាន់បំផុតក្នុងជីវិតរបស់អ្នក។ នោះហើយជាពេលដែលអ្នកចាកចេញពីភាពជាក្មេងខ្ចី ដែលមិនចេះឆ្អែតឆ្អន់ និងមិនទាន់ពេញវ័យ ទៅជាយុវជនម្នាក់ដែលបានឆ្លងកាត់ការឡើងចុះជាច្រើន ដើម្បីស្វែងរកឧត្តមគតិរបស់អ្នក។
អ្នករាល់គ្នាដែលលេចមុខក្នុងដំណាក់កាលនេះ គឺជាគ្រូបង្រៀន ដែលណែនាំអ្នកឱ្យក្លាយជាមនុស្សចាស់ទុំ និងល្អឥតខ្ចោះ។ លើសពីនេះទៅទៀត ពួកគេក៏ផ្តល់ឱ្យអ្នកនូវឱកាសពិសេសៗផងដែរ។ ដូច្នេះ សូមសរសើរយ៉ាងខ្លាំង ប្រសិនបើអ្នកស្ថិតក្នុងក្រុមអាយុខាងលើ។
៣. ចាប់ពីអាយុ ៣០ ឆ្នាំដល់ ៤០ ឆ្នាំ
នៅដំណាក់កាលនេះ អាជីពរបស់អ្នកនឹងឈានដល់កម្រិតកំពូល។ គុណភាពជីវិតនឹងប្រែប្រួលច្រើន ដែលការស្រលាញ់គ្រួសារតូចរបស់អ្នក ក៏នឹងកើនឡើងដែរ។ វាហាក់បីដូចជាព្រះកំពុងអនុគ្រោះអ្នកយ៉ាងខ្លាំង នៅពេលដែលអ្នកមានសំណាងស្ទើរតែគ្រប់មធ្យោបាយ។
ថ្វីដ្បិតតែក្នុងដំណាក់កាលនេះ អ្នកមានវ័យចំណាស់បន្តិច ប៉ុន្តែអ្នកមានភាពស្វាហាប់ខ្លាំង អ្នកមានថាមពលគ្រប់គ្រាន់ដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន។ ឱកាសនេះមិនដែលបានមកដល់ពីរដងទេ ដូច្នេះសាកល្បងមើល៕
ប្រភព ៖ ngoisao / Knongsrok