យោងតាមតាមហោរាសាស្រ្ត បានឱ្យដឹងថា បើអ្នកណាកើតនៅក្នុងថ្ងៃណាមួយ ក្នុងចំណោមថ្ងៃទាំង ៧ ខាងក្រោមនេះ នឹងមានជីវិតរុងរឿងខ្លាំងទៅថ្ងៃមុខ ថែមទៀតមានគ្រួសារល្អ កូនៗចេះស្ដាប់បង្គាប់ថែមទៀតផង។
១. ថ្ងៃទី ៨ និងទី ១៩ តាមច័ន្ទគតិ
រាសីស្ថិតនៅក្នុងជោគវាសនា គឺស្ថិតនៅក្នុង«កំណប់» ។ សម្រាប់អ្នកកើតក្នុងថ្ងៃទាំង ២ នេះ នឹងបានលាភសំណាងមិនខាន។ ពួកគេក៏ជាអ្នកថែរក្សាកូនចៅជំនាន់ក្រោយបានល្អផងដែរ។
អ្នកដែលកើតនៅថ្ងៃទាំង ២ នេះ ជាមនុស្សមិនចេះខ្លាចរអា មិនខ្លាចភាពក្រីក្រទេ។ កាលណាពួកគេកើតមកកាន់តែក្រីក្រ ពួកគេកាន់តែមានកម្លាំងចិត្តក្នុងការខិតខំ។ ប្រសិនបើពួកគេកើតមកក្នុងជីវភាពខ្វះខាត ឬមធ្យមក្តី ពួកគេនឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការសិក្សា។ ចំណែកឯ បុត្រាបុត្រីរបស់ពួកគេ ក៏នឹងអាចអាចបន្តពរជ័យនៅពេលក្រោយ ពោលអនាគតនឹងកាន់តែរុងរឿងជាងជំនាន់មុនៗ។
២. កើតនៅថ្ងៃទី ១១ និង ១៦ តាមច័ន្ទគតិ
មនុស្សដែលកើតនៅថ្ងៃទី ១១ និងទី ១៦ តាមច័ន្ទគតិ ជាធម្មតាត្រូវបានប្រទានពរ។ តាំងពីក្មេងមកពួកគេមានភាពឆ្លាតវៃ ប្រុងប្រយ័ត្ន កាយសម្បទាមាំមួន ពួកគេតែងមានជោគវាសនារុងរឿង។
ក្រៅពីនេះ ពួកគេជាមនុស្សស្លូតបូត មានចិត្តកក់ក្ដៅ រាប់អានដោយស្មោះ ទើបពួកគេមានមិត្តភ័ក្ដិច្រើន។ ពួកគេតែងតែត្រូវបានជួយដោយមនុស្សថ្លៃថ្នូរ ជីវិតអាចនិយាយបានថាជួបពរជ័យច្រើន គ្រោះមហន្តរាយតិចតួចអាចសម្រេចបានសមិទ្ធិផលមិនធម្មតា។ កូនរបស់ពួកគេគឺជាកូនល្អ ហើយប្រាកដជាក្លាយជាមោទនភាពរបស់ឪពុកម្តាយ។
៣. ថ្ងៃទី ១០ និង ២៧ តាមច័ន្ទគតិ
អ្នកដែលកើតក្នុងថ្ងៃទាំង ២ នេះ មានចិត្តសប្បុរស ឧស្សាហ៍ព្យាយាម និងមានទេពកោសល្យពីកំណើត។ ពួកគេមានភាពឆ្លាតវៃល្អជាងមនុស្សធម្មតា ហើយចេះប្រព្រឹត្តអំពើល្អ គួរឲ្យគោរព ចំពោះអ្នកដទៃ។
រីឯសមត្ថភាពគួរឱ្យកត់សម្គាល់ គឺពួកគេតែងតែបង្ហាញចេញ តាំងពីវ័យក្មេងយ៉ាងខ្លាំខ្លា។ ក្រៅពីនេះ ពួកគេអាចរស់នៅយ៉ាងល្អក្នុងវ័យកណ្តាល និងវ័យចំណាស់ រីករាយនឹងជីវិតដ៏សម្បូរបែប និងរុងរឿង។ កូនៗក៏រីករាយនឹងចំណែករបស់ខ្លួន តទៅមុខ ប្រៀបដូចជានាគដែលគេគោរព ខ្លាចរអា និងឲ្យតម្លៃខ្ពស់ជាទីបំផុត។
៤. ថ្ងៃទី ១២ តាមច័ន្ទគតិ
អ្នកដែលកើតនៅថ្ងៃទី ១២ តាមច័ន្ទគតិ គឺជាអ្នកដែលមានវាសនានាំសំណាង និងលាភសំណាងដល់គ្រួសារ។ ពួកគេមានការតាំងចិត្ត និងប្រព្រឹត្តចំពោះមនុស្សខាងក្រៅដោយស្មោះត្រង់។
ពេលនៅផ្ទះគេរក្សាទំនៀមទម្លាប់គ្រួសារ ហើយកូនចៅក៏ទទួលបានការអប់រំច្រើនដែរ។ កូនរបស់ពួកគេមិនត្រឹមតែទទួលបានពរទេ ប៉ុន្តែក៏មានការអប់រំយ៉ាងល្អ រាប់ជាសសរទ្រូងដ៏មាំរបស់ប្រទេសជាតិពេលទៅមុខ។ នៅពេលអនាគតពួកគេនឹងក្លាយជាចៅហ្វាយនាយ។ ចំពោះឪពុកម្តាយ និងអ្នកចាស់ទុំ ពួកគេតែងតែគួរសម និងស្តាប់បង្គាប់ជានិច្ច៕
* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!