ចូរអ្នកលើកដៃប្រណម្យរួចសង្កេតទៅលើគំនូរមួយផ្ទាំងនេះ! អ្វីដែលអ្នកឃើញប្រទះមុនគេគឺជាអ្វីដែលអ្នកត្រូវការបំផុតក្នុងជីវិតអ្នកនៅពេលនេះ

87

ព្រះពុទ្ធ

ប្រសិនអ្នកឃើញព្រះពុទ្ធដំបូងគេ នោះមានន័យថាអ្នកជាមនុស្សសុទិដ្ឋិនិយម ហើយមានភាពជឿជាក់ទៅលើអ្វីៗដែលអ្នកសាង។ អ្នក​ខំ​ប្រឹងប្រែង​ធ្វើ​​អ្វីៗឱ្យ​ដំណើរការរលូន មិន​ថា​ជា​រឿង​ស្នេហា ការងារ ឬជីវិត​ប្រចាំ​ថ្ងៃ​នោះទេ។ ប្រសិនបើមានអ្វីមួយខុស ឬមិនដំណើរការតាមដែលអ្នកបានគ្រោងទុក ចូរអ្នកកុំកើតទុក្ខឈឺចាប់ថ្វី ហើយក៏មិនត្រូវបាត់បង់ជំនឿទុកចិត្តលើខ្លួនឯងដែរ តែផ្ទុយទៅវិញ អ្នកគួរសម្របខ្លួនទៅនឹងស្ថានភាពថ្មីនោះ។

សត្វកំប្រុក

ប្រសិនបើអ្នកឃើញលើសត្វកំប្រុកមុនគេ នេះសបញ្ចាស់ឱ្យឃើញថា អ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តភាពស្រណុកសុខស្រួល។ អ្នកមិនចូលចិត្តមើលពិភពលោកខុសពីទស្សនៈរបស់អ្នកទេ។ អ្នកប្រកាន់នូវភាពអត្តនោម័តខ្លាំងពេកដែលតែងគិតថាការយល់ឃើញរបស់អ្នកត្រូវគ្រប់ពេល។ ចូរអ្នករៀនបើកចិត្តឱ្យទូលាយក្នុងការទទួលយកអ្វីដែលថ្មី ទស្សនៈថ្មីៗនិងរៀនអធ្យាស្រ័យ អត់ឱនឱ្យបានច្រើន។

ឫសឈើ

ប្រសិនបើអ្នកឃើញឬសឈើមុនគេ នោះអ្នកកំពុងតែមិនបានយកចិត្តទុកដាក់ត្រឹមត្រូវទៅលើស្ថានភាពផ្លូវចិត្តរបស់អ្នក។ តាមពិតទៅ អ្នកតែងតែធ្វេសប្រហែសនិងមិនយកចិត្តទុកដាក់លើអារម្មណ៍ពិតរបស់អ្នក។ ថ្មីៗនេះ អ្នកមានអារម្មណ៍ថាឯកោ និងសោកសៅ ប៉ុន្តែអ្នកមិនបានខ្វាយខ្វល់ពីខ្លួនឯងឱ្យសម្រាកចិត្តនោះទេ ថែ​មទាំងដាក់សម្ពាធលើខ្លួនឯងទៀតផង។ ការធ្វេសប្រហែសទៅលើអារម្មណ៍របស់អ្នក គឺជាអ្វីដែលអ្នកត្រូវដោះស្រាយឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

ផ្កាឈូក

ប្រសិនបើអ្នកឃើញផ្កាឈូកមុនគេ សរបញ្ជាក់ថាអ្នកមានភាពច្នៃប្រឌិតខ្ពស់ឥតឧបមា។ ក្នុងជីវិត អ្នកតែងតែមានភាពជោគជ័យ ហើយក៏នឹងបន្តភាពជោគជ័យនោះទៅជានិរន្តន៍។ អ្នកដឹងច្បាស់អំពីគុណសម្បត្តិរបស់អ្នក ហើយអ្នកក៏ដឹងទៀតថាអ្នកអាចពឹងផ្អែកលើទេពកោសល្យក្នុងខ្លួនរបស់អ្នកបាន។ យ៉ាងណាមិញ អ្នកត្រូវចាំថា ទោះបីជាអ្នកមានសមត្ថភាពប៉ុណ្ណា អ្នកត្រូវតែចេះឱនលំទោននិងគោរពអ្នកដ៏ទៃដែលតូចទាបជាងខ្លួន៕

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: