​សៅរ៍-អាទិត្យ ៧/៨ មករា ​ទេវតា​ទ្រព្យ​ប្រោស​ឆ្នាំ​ទាំង ៣ ​ផុត​អស់​ទុក្ខ​ភិតភ័យ​ទាំង​ឡាយ

រឿងរ៉ាវ​លុយកាក់ ជំពាក់ជំពិន ទាំង​អំបាលម៉ាន​ដូច​បាន​សញ្ញា​បើកភ្លើង​ខៀវ ឲ្យ​កើត​ជា​ចំណូល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល កាត់​បន្ថយ​សម្ពាធ​មួយ​ផ្នែក​ធំ ជួយ​ដល់​ម្ចាស់​ឆ្នាំ ៣ ឲ្យ​សម្រាល​ទុក្ខ​ភិតភ័យ​ទាំង​ឡាយ នា​កំឡុង​ចុង​សប្តាហ៍​នេះ៖

អ្នក​កើត​ឆ្នាំ​រកា - មាន់

Ice_screenshot_20220902 165630

អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ លាភ​សំណាង​នា​ចុង​សប្តាហ៍​នេះ ចំថ្ងៃ ០៧/០៨ មករា ដោយ​វា​បាន​ហែលកាត់​ការ​ខិតខំ​អស់​រយៈ​ពេល​ជា​យូរ ទម្រាំ​ឈាន​មក​ដល់​សេចក្តី​អំណរ​មិន​អាច​កាត់​ថ្លៃ​បាន​ខាង​មុខ។ វា​ជា​ពេលវេលា​ដែល​មិន​អាច​បំភ្លេច​បាន ព្រោះ​ដូច​មាន​គេ​មក​ជួយ គេ​មក​សម្រាល​ទុក្ខ​របស់​អ្នក​មួយ​ផ្នែក​ធំ ជា​ពិសេស​លើ​ផ្នែក​ហិរញ្ញវត្ថុ។

ច្រក​ទ្វារ​ទ្រព្យ​បើក​ទ្វារ នាំ​ឲ្យ​ចំណូល​ហូល​ចូល​ទាំង​ដុំ រី​ឯ​ទុក្ខ​ធំ ក៏​រសាត់​បាត់ សល់​តែ​បញ្ហា​តូចតាច​សឹង​មិន​នាំ​ឲ្យ​អ្នក​ព្រួយបារម្ភ​អ្វី​ឡើយ។ ត្រូវ​ចាំ​ថា បើ​ចង់​បាន​លាភ​ធំ ត្រូវ​ព្យាយាម​ចូល​កៀក​មនុស្ស​ដែល​មាន​គំនិត​ដូច​គ្នា ឆាប់​យល់​អារម្មណ៍​ចុះ​សម្រុង​ទៅ​មក អ្នក​នឹង​កាន់​តែ​បាន​សំណាង។

អ្នក​កើត​ឆ្នាំ​មមី - សេះ

ជោគវាសនា​ម្ចាស់​ឆ្នាំ​សេះ ប្រកប​ដោយ​ជោគជ័យ សេចក្តី​សុខ ទាក់ទាញ​សំណាង ដូច​បាន​ផ្កាយ​លើក​យីអ៊ុន​ហូរ​ចូល​មក​សារ​ជា​ថ្មី។ ក៏​អរគុណ​នូវ​ម្ចាស់​ឆ្នាំ​សេះ ពោរពេញ​ដោយ​ការ​គិត​សុទិដ្ឋិនិយម​តាំង​ពី​ដើម​ផង។

នា​ចុង​សប្តាហ៍​ខាង​មុខ មនុស្ស​កើត​ឆ្នណាំ​សេះ អាច​មាន​ការ​គិត​ឃើញ​ថ្មី បន្ថែម​ការ​ជឿជាក់​ដែល​គេ​មាន​ផង នោះ​អាច​ជា​អំណោយ​ថ្មី​មួយ​សម្រាប់​ខ្លួន​ឯង ឲ្យ​ត្រៀម​លក្ខណៈ​ដើម្បី​ចាប់​យក​ឱកាស​កើប​មាស​កើប​ប្រាក់ នៅ​ពេល​ដ៏​ខ្លី​បន្ទាប់។ ចូរ​ថែ​រក្សា​ឲ្យ​បាន​ល្អ​នូវ​តុល្យភាព​នៅ​កន្លែង​ការងារ ការ​រកស៊ី ជៀសវាង​ឲ្យ​ផុត​នូវ​ជម្លោះ​ធំ​តូច​ក្តី។

អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

55

គ្រាប់​ខ្សាច់​លើក​យីអ៊ុន ជា​ច្រើន​គ្រាប់​បាន​រំលេច​ដូច​ត្បូង​គ្រីស្ទាល់ លើក​ជីវិត​ម្ចាស់​ឆ្នាំ​ពស់ ឲ្យ​ភ្លឺ​ចិញ្ចាច​នូវ​ចុង​សប្តាហ៍ ថ្ងៃ​សៅរ៍-អាទិត្យ ទី ០៧/០៨ មករា ទេវតា​ការពារ​ទ្រព្យ វិញ្ញាណ​ល្អៗ​ទាំង​អំបាលម៉ាន​មក​ហែហម​មិន​ឲ្យ​ម្ចាស់​ឆ្នាំ​ម្សាញ់ ជួប​រឿង​លំបាក​ឡើយ​នៅ​ពីរ​ថ្ងៃ​នេះ។

ចាំ​តែ​មើល​ចុះ អ្នក​ប្រុង​នឹង​ទទួល​បាន​ដំណឹង​ល្អ ឬ​អំណោយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណា​មួយ ពី​មនុស្ស​ដែល​ឆ្ងាយ​ពី​អ្នក ឬ​សាច់ញាតិ​ដែល​ខាន​ជួប​អ្នក​អស់​រយៈ​កាល​ជា​យូរ​មក​ហើយ។ អ្នក​ក៏​នឹង​សប្បាយ​រីករាយ​ខ្លាំង​ផង​ដែរ ជាមួយ​ប្រាក់​ចំណេញ​ហូរ​ចូល កើត​ចេញ​ពី​កម្លាំង​ញើស​ឈាម អ្នក​ខិតខំ​តាំង​ពី​ដំបូង​មក។ អ្វី​ដែល​ត្រូវ​ប្រយ័ត្ន គឺ​ប្រយ័ត្ន​ពាក្យ​សម្តី​ជាមួយ​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក