ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ អ្នកដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងទទួលបានលាភសំណាង ទ្រព្យសម្បត្តិច្រើន ជីវិតរឹតតែសម្បូរសប្បាយ លុយចាយពេញដៃ។
១. ឆ្នាំឆ្លូវ
ហោរាសាស្ត្រចែងថា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ អ្នកឆ្នាំគោនឹងមានលាភសំណាងល្អ។ អ្នកកើតឆ្នាំឆ្លូវ មានចរិតឧស្សាហ៍ព្យាយាម ដោយសារធម្មជាតិរបស់ពួកគេមានការប្រុងប្រយ័ត្ន និងស្ថិរភាព ទើបពួកគេ ព្យាយាមឥតឈប់ឈរ ប្រឹងប្រែងច្រើន ទទួលយកការងារលំបាកជាថ្នូរនឹងជីវិតកាន់តែប្រសើរឡើង។
យ៉ាងណាមិញ ភាពជោគជ័យមិនយូរមិនឆាប់ គឺស្ថិតនៅក្នុងដៃរបស់ពួកគេមិនខាន។ ក្នុងពេលខាងមុខនេះ អាជីពរបស់គោនឹងត្រូវបានដំឡើងឋានន្តរស័ក្តិ ហើយរាសីមានបរិបូរណ៍។
សំណាងរបស់អ្នកនឹងឈានដល់ចំណុចកំពូលហើយ ដំណឹងល្អបន្តមកជួយការងារ និងជីវិតរបស់អ្នកផ្លាស់ប្តូរដោយមិននឹកស្មានដល់។ គោប្រៀបដូចត្រីគល់រាំងប្រែទៅជានាគ មានកិត្តិនាមល្បីល្បាញ និងមានលុយច្រើនក្នុងរយៈពេល៣ឆ្នាំខាងមុខ ។
២. ឆ្នាំម្សាញ់
ពស់មានឱកាសជាច្រើនសម្រាប់ការរីកចម្រើននៅឆ្នាំ ២០២២។ បន្ទាប់ពីប្រឹងប្រែងអស់ជាច្រើនឆ្នាំ ទីបំផុតពួកគេត្រូវបានទទួលស្គាល់ និងកោតសរសើរដោយថ្នាក់លើរបស់ពួកគេ។
ទោះបីជាយ៉ាងណាឆ្នាំម្សាញ់ត្រូវតែប្រុងប្រយ័ត្ន ក្រែងមានគ្រោះថ្នាក់ពីជនឆបោក។ ក្នុងរឿងលុយកាក់ អ្នកកើតឆ្នាំម្សាញ់ត្រូវប្រយ័ត្ន បើចង់វិនិយោគធំត្រូវសិក្សាឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យខាតបង់។
ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ អ្នកកើតឆ្នាំម្សាញ់ ទោះបីនៅលីវ នឹងរកបានដៃគូច្បាស់លាស់ ។ សម្រាប់អ្នកកើតឆ្នាំម្សាញ់ ជីវិតកាន់តែចម្រើនរុងរឿង។ ជាពិសេសអ្នកកើតឆ្នាំម្សាញ់ ក៏អាចមានសមាជិកថ្មីនៅក្នុងផ្ទះផងដែរ ជីវិតដ៏មានសុភមង្គលរបស់ពួកគេកាន់តែមានភាពពេញលេញ។ មិនថាជួបការលំបាកអ្វីទេ ក្នុងអំឡុងពេលនេះងាយនឹងយកឈ្នះ ហើយក្លាយជាអ្នកមាន។
៣. ឆ្នាំកុរ
ឆ្នាំជ្រូកតែងជាឆ្នាំដែលតែងមានសំណាងច្រើនក្នុងគ្រប់កាលៈទេសៈ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ សំណាងរបស់ពួកគេនឹងឈានដល់ទីបញ្ចប់ នៅពេលដែលពួកគេបានជួបមនុស្សអស្ចារ្យ និងឱកាសពិសេស។
អ្នកកើតឆ្នាំជ្រូកនាំលាភសំណាងច្រើន មានចិត្តស្លូតបូត មានចិត្តសប្បុរស និងចេះជួយមនុស្ស ។ ក្នុងជីវិតនេះអ្នកកើតឆ្នាំជ្រូកតែងគិតថា បើរស់នៅបានសុខ ជួបតែរឿងល្អ ទើបជួបរឿងសំណាងច្រើន ។
ជាពិសេស ក្នុងរយៈពេល ៣ឆ្នាំខាងមុខ បើឆ្នាំជ្រូក មានគម្រោង ឬផែនការអ្វីធំដុំ ត្រូវប្រញាប់ប្រញាល់អនុវត្ត ព្រោះនេះជាពេលវេលាល្អបំផុតសម្រាប់ឆ្នាំជ្រូក ដែលអាចបង្កើនកម្លាំងបានទាំងអស់។
ចាប់ពីឆ្នាំទី ៣ តទៅ ជីវិតអ្នកឆ្នាំជ្រូកឡើងកប់ពពក មុខរបរ មិនត្រឹមតែមានស្ថិរភាពទេ ទ្រព្យសម្បត្តិក៏ច្រើនដែរ ល្មមរស់នៅបានប៉ុន្មានទសវត្សរ៍ទៀត គ្រួសារមានសុភមង្គល វិបុលភាព និងសន្តិភាពដល់ទីបញ្ចប់នៃជីវិត។
៤. ឆ្នាំរកា
មនុស្សដែលកើតឆ្នាំនេះតែងតែពោរពេញដោយឧត្តមគតិ និងក្តីសង្ឃឹមសម្រាប់អនាគត។ មនុស្សជាច្រើនជឿថា ទោះជាគេសន្យាក៏ដោយ ពួកគេហាក់ក្រអឺតក្រទម ហើយកម្រជួយអ្នកដទៃណាស់។
អ្នកកើតឆ្នាំរកាចង់ប្រឈមមុខ និងចង់ដោះស្រាយរឿងដោយខ្លួនឯង។ វាត្រូវការពេលវេលា ប៉ុន្តែពួកគេនឹងមិនសន្យានូវអ្វីដែលពួកគេមិនអាចផ្តល់ឱ្យបានទេ។ នៅក្នុងការងារ មនុស្សទាំងនេះនឹងរកឃើញខ្លួនឯងបន្តិចម្តងៗ ហើយតែងតែមើលទៅអនាគត។
ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ពួកគេក៏ដឹងដែរថា ផ្លូវទៅរកជោគជ័យនឹងលំបាក ប៉ុន្តែពួកគេមិនបោះបង់ឡើយ។ ព្រោះគេមានសុបិនរៀងខ្លួន ហើយមានជំនឿឥតឈប់ឈរថាសុបិនរបស់ពួកគេនឹងក្លាយជាការពិត។ ម្យ៉ាងទៀត ដោយសារការជួយជ្រោមជ្រែងពីមនុស្សខ្ពង់ខ្ពស់ គេនឹងទទួលបានជោគជ័យ និងរីករាយក្នុងជីវិតដ៏សម្បូរបែប៕
*អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!