បើសួរថាបុរសចូលចិត្តនារីបែបណាជាងគេ ប្រាកដណាស់ គេនឹងនិយាយតាមរយៈរូបរាងដែលមនុស្សស្រីនឹងទាក់ទាញបុរសនៅពេលជួបគ្នាដំបូង។ រូបរាងកាយ នឹងក្លាយជាចំណុចចាប់ផ្ដើម និងគួរឱ្យទាក់ទាញបំផុតសម្រាប់មនុស្សប្រុស ។ យ៉ាងណាមិញសម្រាប់មនុស្សស្រីដែលមានគូថធំ ត្រគាកធំ ច្រើនតែជាទីចាប់អារម្មណ៍សម្រាប់បុរស ព្រោះមនុស្សស្រីប្រភេទនេះ ច្រើនតែនាំលាភសំណាងដល់ដៃគូ និងក្រុមគ្រួសារ អ្វីដែលពិសេសទៀតនោះគឺ អាចផ្ដល់កំណើតល្អបំផុតដល់កូនៗ។
១. សំណាងរបស់ស្ត្រីដែលមានគូថធំ និងត្រគាកធំ
ជីវិតរបស់បុគ្គលនេះមានភាពរលូនល្អ មានស្ថិរភាពខាងសម្ភារៈ គ្មានអ្វីត្រូវបារម្ភឡើយ។ ស្ត្រីដែលមានគូថរាងមូល និងធម្មតាសមាមាត្រនឹងរាងកាយរបស់ពួកគេ គឺជាគុណតម្លៃដ៏ល្អ និងគ្រប់បែបយ៉ាងស្ថិតក្នុងចំណុចល្អបំផុត។
២. លក្ខណៈទូទៅ
តាំងពីបុរាណកាលមក ចាស់ៗច្រើបតែរើសកូនប្រសារ តាមរយៈរូបរាងនេះដែរ។ ព្រោះតាមគោលគំនិតដែលស្ត្រីមានគូថធំ និងត្រគាកធំ ច្រើនតែមានសមត្ថភាពសម្រាលកូនបានស្រួល សម្រាលកូនបាមល្អ ទ្រលុកទ្រលន់ ឆ្លាតវៃ។
គូថធំ ត្រគាកធំ គឺជាកន្លែងដែលអាចមើលឃើញ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ និងប្រមូលផ្តុំជាតិខ្លាញ់ច្រើន។ យោងតាមការស្ទាបស្ទង់មតិរបស់សាកលវិទ្យាល័យអាមេរិកមួយ អ្នកដែលមានគូថធំ ត្រគាកធំ ច្រើនតែឆ្លាតពូកែ IQ របស់ពួកគេគឺល្អជាង។
- មើលគូថតូចចង្អៀតទូទៅ ៖ មនុស្សដែលមានគូថតូចចង្អៀត ច្រើនតែជាមនុស្សដែលមានគំនិតស្រមើស្រមៃ ដែលជារឿយៗងាយរងឥទ្ធិពលពីវត្ថុជុំវិញខ្លួន។
- គូថខ្ពស់ ៖ ទាំងនេះគឺជាមនុស្សដែលមានសុខភាពល្អ ហើយចាត់ទុកថាមានស្នេហា។ បើនិយាយពីផ្លូវអាជីព ពួកគេជាមនុស្សដែលមានការងារមានស្ថិរភាព និងការអភិវឌ្ឍជាលំដាប់។
– គូថតូច ៖ ពួកគេជាមនុស្សដែលមាននិស្ស័យខុសប្រក្រតី មានវិន័យលើខ្លួនឯងខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏មានការសង្ស័យខ្លាំងផងដែរ ងាយរង្គោះរង្គើ និងពិបាកក្នុងការប្រកាន់ខ្ជាប់។
- តើគូទរាងអេលីបនិយាយអ្វី? – គូទប្រភេទនេះច្រើនតែពូកែអៀន ហើយមានលក្ខណៈស៊ិចស៊ី ជាពិសេស ពួកគេជាស្ត្រីដែលឆ្លាតវៃ មានហេតុផល និងចេះគិត៕
*អត្ថបទនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!