ហោរាសាស្ត្រនៅចុងឆ្នាំ២០២៣ខាងមុខនេះ អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោម ត្រូវបានព្រះនៃហិរញ្ញវត្ថុជួយឱ្យអ្វីៗទាំងអស់មានភាពរលូន និងពេញលេញជាទីគាប់ចិត្ត មិនថាក្នុងរឿងស្នេហា ការងារ លុយកាក់ សុភមង្គល ប្រមូលផ្ដុំចំពោះអ្នកឆ្នាំទាំងនេះ។
១. ឆ្នាំមមី
តាមហោរាសាស្ត្រឆ្នាំទាំង ១២ រាសី អ្នកកើតឆ្នាំមមី ក្លាហាន ចេះការពារខ្លួន។ ពួកគេគឺជាមនុស្សដែលមានសមត្ថភាព ដូច្នេះអត្រាកំណើនរបស់ពួកគេកំពុងកើនឡើងជាលំដាប់ គ្មានការលំបាកក្នុងការបញ្ឈប់ការបោះជំហានរបស់ពួកគេឡើយ។
ជាពិសេសនៅក្នុងខែចុងក្រោយនៃឆ្នាំខ្លា ២០២៣ សេះក៏មានភាពរសើបខ្លាំងក្នុងការចាប់យកឱកាសល្អ។ មិនថាពួកគេធ្លាក់ក្នុងស្ថានភាពបែបណានោះទេ ពួកគេអាចកែប្រែចិត្តសាស្ត្ររបស់ពួកគេឱ្យមានស្ថេរភាព មិនធ្លាក់ទឹកចិត្ត។
ក្នុងប៉ុន្មានខែខាងមុខនេះ រាសីខ្ពស់ត្រដែត មានសំណាងខ្លាំង អាចអភិវឌ្ឍការងារបានលឿន ។ កាន់តែមានសំណាងជាងនេះទៅទៀត អ្នកដែលនៅតែឯកាអាចរកឃើញសុភមង្គលរបស់ពួកគេ។ ក្នុងពេលខាងមុខនេះ សេះអាចប្រែក្លាយសុបិនទាំងអស់ឱ្យក្លាយជាការពិត ស្នាមញញឹមនៃក្តីស្រលាញ់ ភាពរីកចម្រើនក្នុងអាជីព សុភមង្គលគឺស្ថិតនៅជិតដល់ហើយ។
២. ឆ្នាំកុរ
យោងតាមហោរាសាស្ត្រទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំជ្រូក មានភាពស្លូតបូតបន្តិច ប៉ុន្តែកម្លាំងខាងក្នុងគឺខ្លាំងអស្ចារ្យ។ រាសីនេះមានការគិតដោយឯករាជ្យ ខិតខំប្រឹងប្រែងធ្វើឱ្យជីវិតប្រសើរឡើង ធ្វើឱ្យជីវិតមានការសម្រេចបានច្រើន ។
អ្នកដែលកើតក្នុងឆ្នាំជ្រូក គឺជាមនុស្សដែលចេះតស៊ូដើម្បីកេរ្តិ៍ឈ្មោះ និងទទួលបានប្រាក់កាស ដូច្នេះពួកគេមិនពិបាករកលុយទេ។ ទោះជាយ៉ាងណាក្នុងរយៈពេលនេះ លាភសំណាងលុយកាក់ជួយឆ្នាំជ្រូកឱ្យទទួលបានលាភសំណាងច្រើន។ អ្នកឆ្នាំនេះក៏មានឱកាសដើម្បីសម្រេចក្តីស្រមៃរបស់គាត់បន្តិចម្តងៗ ហើយកាន់តែខិតទៅជិតគោលដៅដែលគាត់បានកំណត់។
អនាគតដ៏ខ្លី អ្នកដែលកើតក្នុងឆ្នាំជ្រូក មានការវិវឌ្ឍល្អប្រសើរ ហើយសំណាងក្នុងរឿង ស្នេហា ក៏ភ្លឺចែងចាំង ដំណឹងល្អដែរ បើនៅលីវ នឹងមានគូស្នេហ៍ល្អគាប់ចិត្ត។ ចំណែកអ្នកមានគូ នឹងមានដំណឹងល្អ ស្នេហាកាន់តែល្អូកល្អើន ស្អិតរមួត។
៣. ឆ្នាំច
យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ រាសីអ្នកកើតឆ្នាំច មានភាពស្មោះត្រង់ សុភាពរាបសារ និងអាចទុកចិត្តបាន។ មនុស្សឆ្នាំនេះ មានលាភនាំសំណាងមកដល់ហើយ ដូច្នេះផ្លូវទៅរកភាពល្បីល្បាញ និងសំណាងល្អពេញបរិបូរណ៍ ។
សំណាងល្អ ឆ្នាំឆ្កែក៏នឹងជួបក្រុមមិត្តថ្មីដែរ ក្នុងចំណោមមិត្តទាំងនេះនឹងមាននាមត្រកូលខ្ពង់ខ្ពស់នឹងបើកផ្លូវថ្មីសម្រាប់ពួកគេ ។ អ្នកដែលកើតក្នុងឆ្នាំច ក៏ជាមនុស្សដែលចូលចិត្តជួយអ្នកដទៃ ហើយពួកគេក៏ទទួលបានមកវិញដូចគ្នាជាមួយនឹងអ្វីដែលពួកគេចំណាយ។
សំណាងអាចកើនឡើងទ្វេដងនាពេលអនាគតដ៏ខ្លី ឆ្នាំឆ្កែមិនត្រឹមតែអាចលើកកម្ពស់ប្រាក់ខែប៉ុណ្ណោះទេ ថែមទាំងពឹងផ្អែកលើការផ្គូផ្គងដើម្បីឱ្យមានអាពាហ៍ពិពាហ៍ដ៏ល្អផងដែរ៕
(*) អត្ថបទសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!