ភ្នែកទី១
នេះគឺជាពេលវេលាដ៏សាកសមបំផុតក្នុងការទទួលយកការពិតនិងបោះជំហានដើរទៅមុនបន្តទៀត។ អ្នកនឹងអាចបើកទំព័រថ្មីស្រឡាងមួយក្នុងជីវិតរបស់អ្នកនៅពេលដែលអ្នកមានការតាំងចិត្តនិងផ្តោតអារម្មណ៍ទៅលើអ្វីដែលអ្នកចង់បានជាទីបំផុត។ ម្យ៉ាងទៀត ជៀសវាងការគូសមុនគូរ! អ្នកត្រូវគន់គូឲ្យបានម៉ត់ចត់មុននឹងធ្វើការសម្រេចចិត្ត។
ភ្នែកទី២
ដល់ពេលដែលអ្នកត្រូវលះបង់ចោលរាល់កំហុសដែលអ្នកធ្លាប់សាងពីមុនហើយ។ អតីតកាលបានកន្លងផុតទៅហើយ គួរណាបណ្តោយឲ្យវាទៅចុះ រួចចាប់ផ្តើមទទួលយកអ្វីថ្មីនិងចាត់ទុករាល់កំហុសទាំងនោះជាមេរៀន។
ភ្នែកទី៣
អ្នកកំពុងដើរផ្លូវត្រឹមត្រួវហើយ! ទោះបីជាសមិទ្ធិផលមួយនោះមិនទាន់លេចចេញជាផ្លែផ្កា ប៉ុន្តែយូរនិងឆាប់អ្នកនឹងទទួលបានផលជាទីគាប់ចិត្ត។ អ្នកមិនគួរបារម្មណ៍ពីអតីតកាលនិងអនាគតកាលច្រើនពេកទេ ព្រោះវានាំតែភាពសៅហ្មងប៉ុណ្ណោះ។ ចូរអ្នកធ្វើចិត្តឲ្យស្រស់ស្រាយនិងរង់ចាំទទួលដំណឹងល្អឆាប់ៗនេះ៕
ប្រភព៖ បរទេស