ឆ្នាំទាំង ៣ ជីវិតនឹងត្រូវផ្លាស់ប្ដូរខ្លាំង ចាប់ពីឆ្នាំក្រោយទៅ

ដំណើរ​ផ្លាស់ប្តូរ​ចាប់ពីឆ្នាំ​ក្រោយ រហូតដល់៥​ ឆ្នាំ​ខាងមុខ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា​ ឆ្នាំទាំង ៣ ខាងក្រោម នឹងផ្លាស់ប្ដូរយ៉ាងខ្លាំង មិនគួរឱ្យជឿ។

១. ឆ្នាំមមែ

មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណានោះទេ ក្នុងរយៈពេល ៥​ ឆ្នាំខាងមុខ ហោរាសាស្ត្របង្ហាញថា អ្នកនឹងសម្រេចបាននូវស្ថិរភាព ថែមទាំងមានលាភសំណាង ជាពិសេសទាក់ទងនឹងលាភសំណាង។

អ្នកឆ្នាំនេះមានសមត្ថភាពទប់ទល់ខ្លាំង ទោះបីស្ថិតក្នុងកាលៈទេសៈមិនល្អក៏ដោយ អ្នកនៅតែរកវិធីសម្របខ្លួនទៅនឹងស្ថានភាព និងស្វែងរកទិសដៅថ្មីសម្រាប់ខ្លួនអ្នក ចំពេលមានប្រាជ្ញាដែលពិបាកនឹងផុសឡើង។

ឆ្នាំមមែជាធម្មតាមិនចេះអួតអាង បង្អួតទោះខ្លួនជាអ្នកមានស្ដុកស្ដម្ភប៉ុនណាក៏ដោយ អ្នកហាក់ដូចជាមាន "សិល្បៈលាក់កំបាំង" ធ្វើឱ្យអ្នកផ្សេងទៀតស្ទើរតែមិនកត់សម្គាល់វត្តមានរបស់អ្នក។

ពេលខ្លះវាអាចធ្វើឱ្យអ្នកឆ្នាំនេះមានអារម្មណ៍ឯកោ និងបាត់បង់ ប៉ុន្តែភាគច្រើននៃពេលវេលាដែលអ្នករីករាយនឹងភាពស្ងប់ស្ងាត់នេះដែលមិនមែនគ្រប់គ្នាមាននោះទេ។ ដូចច្នេះ ពពែមិនចាំបាច់ខ្វល់ច្រើនពីពេលវេលា និងពិភពខាងក្រៅទេ គឺកម្រមានអ្នកណាមករំខាន បង្កការលំបាក ដូច្នេះហើយអ្វីៗដំណើរការទៅដោយរលូនដូចការគ្រោងទុក។

ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ ដោយតារាសំណាងចូល​មក​ក្នុង​ជោគវាសនា​ដែល​ហ៊ុំព័ទ្ធ​ដោយ​មនុស្ស​ថ្លៃថ្នូរ ​រាសី​នេះ​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​កាន់តែ​រលូន​។ សំណាងដែលអ្នកមាននឹងជួយអ្នកឱ្យទៅដល់គោលដៅដែលអ្នកចង់បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ការលំបាក និងឧបសគ្គច្រើនពេក។

ជាមួយនឹងធម្មជាតិដ៏ទន់ភ្លន់ និងស្មោះត្រង់ អ្នកនឹងទាក់ទាញមនុស្សថ្លៃថ្នូរឱ្យមកជួយអ្នក។ លក្ខខណ្ឌល្អដែលបានកំណត់ទុកជាមុន ក៏នឹងពង្រីកទំនាក់ទំនងបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកឆ្នាំមមែ ដើម្បីរកប្រាក់បានកាន់តែច្រើនជាពិសេសអ្នកដែលធ្វើតាមអាជីវកម្ម។

1

២. ឆ្នាំរកា

អ្នកឆ្នាំរកា មានបុគ្គលិកលក្ខណៈល្អ ទៀងត្រង់ ដឹងពីរបៀបបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកដទៃ។ នៅកន្លែងការងារ អ្នកដែលកើតឆ្នាំរកា ឧស្សាហ៍ព្យាយាម ចេះបង្កើតទំនាក់ទំនងល្អ ទើបងាយជួបឱកាសផ្លាស់ប្តូរជីវិតច្រើន។

ម្យ៉ាងវិញទៀត មនុស្សឆ្នរកា មិនខ្លាចប្រឈមមុខនឹងបញ្ហាប្រឈម និងការលំបាកឡើយ។ កាន់តែលំបាក និងជួបបញ្ហា ពួកគេកាន់តែភ្លឺស្វាង និងរៀនមេរៀនកាន់តែច្រើន ដើម្បីជាគោលសម្រាប់ការអភិវឌ្ឍន៍ដ៏អស្ចារ្យនៅពេលក្រោយ។

ឆ្នាំ២០២៣ លាភសំណាងចាប់ផ្តើមចូលមកដល់ ឆមាសទី១ បើចេះចាប់យកឱកាស និងបណ្តុះខ្លួនឯងឱ្យបានគ្រប់ជ្រុងជ្រោយ នោះអ្នកនឹងរីកចម្រើនយ៉ាងឆាប់រហ័សនៅចុងឆ្នាំ។ នៅពេលនេះ ទ្រព្យសម្បត្តិ និងសំណាងកើនឡើង លឿនដូចខ្លែង ជួបនឹងខ្យល់ ចុងឆ្នាំ អាចទិញបានទាំងផ្ទះ និងឡានបានហើយ។

2

៣. ឆ្នាំឆ្លូវ

គ្មានឆ្នាំអាចលើសគោបានឡើយ ទាក់ទងនឹងការខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាម។ អ្នកឆ្នាំឆ្លូវ ថ្វីដ្បិតតែផ្លូវជីវិតមិនសូវរលូន តែតែងជួបប្រទះនឹងការលំបាក និងឧបសគ្គជាច្រើន ប៉ុន្តែពួកគេតែងតែមានសុទិដ្ឋិនិយមថា រាល់ការខិតខំទាំងអស់នឹងទទួលបានផលជាទីគាប់ចិត្ត។

ការឆ្លងកាត់ការលំបាកជាច្រើន បទពិសោធន៍ និងសមត្ថភាពបង្គរ នឹងជួយឱ្យពួកគេកាន់តែជោគជ័យលើផ្លូវរបស់ពួកគេ។ ឆ្នាំ ២០២៣ ឆ្នាំ​ឆ្លូវ នឹង​ត្រូវ​ថែរក្សា​ដោយ​ទេវតា​ទ្រព្យ និង​អភិជន។ កាន់តែជិតដល់ចុងឆ្នាំ ការងារកាន់តែរលូន និងងាយស្រួល។

ដើម្បីកុំឱ្យខកខានឱកាសក្លាយជាអ្នកមាន គោត្រូវតែរហ័សរហួនគ្រប់ទ្វារ ហើយចាប់យកអ្វីដែលពួកគេត្រូវការ។ ដូចនេះ ពួកគេនឹងមានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍន៍ទ្រព្យសម្បត្តិ អាជីពរបស់ពួកគេនឹងរីកចម្រើន ហើយទ្រព្យសម្បត្តិ និងឋានៈរបស់ពួកគេនឹងរីកចម្រើនជាមួយគ្នា៕

*អត្ថបទសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!