គូស្នេហ៍ទាំង ៤ គូខាងក្រោមនេះ ចំណារចារមកពីព្រេង ជាគូនឹងគ្នា មិនត្រឹមតែជាគូស្នេហ៍ប៉ុណ្ណោះទេ តែក៏ជាដៃគូរួមចិត្ត រួមគំនិត រួមគ្នាខិតខំ ប្រសិនបើអ្នកទាំង៤គូនេះរៀបការជាមួយគ្នា ច្បាស់ណាស់ថា ទៅថ្ងៃខាងមុខ រកស៊ីអ្វីក៏ធូរធារ ស្ដុកស្ដម្ភដែរ។
១. ឆ្នាំច និងកុរ
អ្នកដែលកើតក្នុងឆ្នាំជ្រូក មានចិត្តបត់បែន ប៉ុន្តែខ្វះការអត់ធ្មត់ និងសមត្ថភាពក្នុងការស្តាប់បង្គាប់។ ចំណែកអ្នកកើតឆ្នាំច មានចរិតរួសរាយរាក់ទាក់ ចេះអត់ធ្មត់ខ្ពស់ តែមិនពូកែទំនាក់ទំនងឡើយ។ ដូច្នេះហើយ បើអ្នកទាំងពីរនេះចាប់ដៃគ្នាជាគូ មានសមត្ថភាពបំពេញគ្នាទៅវិញទៅមកបានយ៉ាងល្អ ដោយគ្រាន់តែសហការគ្នានោះ ភាគីទាំងពីរប្រាកដជាទទួលបានផលប្រយោជន៍ បង្កើតទ្រព្យសម្បត្តិស្ដុកស្ដម្ភ
ជាមួយនឹងលក្ខណៈទាំងនេះ សញ្ញារាសីចក្រទាំងពីរនេះ ច្រើនតែក្លាយជាមនុស្សដែលមានការយល់ដឹងច្រើន។ ពេលរស់នៅក្រោមដំបូលផ្ទះតែមួយ អ្នកទាំងពីរនឹងចេះជួយគ្នាទៅវិញទៅមក ឈានទៅមុខជាមួយគ្នា ដូច្នេះហើយ ការធ្វើអ្វីៗគឺមានភាពងាយស្រួល រលូន ហើយស្ទើរតែគ្មានគូប្រជែងក្នុងវិស័យជំនួញ។
២. ឆ្នាំជូត និងឆ្លូវ
បុរាណជឿថា អ្នកដែលកើតក្នុងឆ្នាំជូត ជាមនុស្សមានគំនិត ប្រុងប្រយត្ន័ និងមានធនធាន តំណាងឱ្យប្រាជ្ញា រីឯមនុស្សឆ្នាំឆ្លូវ តែងតែឧស្សាហ៍ព្យាយាម និងខិតខំខ្ពស់។ លើសពីនេះ របៀបរស់នៅប្រកបដោយឧត្តមគតិរបស់មនុស្សដែលកើតក្នុងឆ្នាំជូត នឹងមានភាពចុះសម្រុងនឹងទស្សនៈជាក់ស្តែង។
នៅពេលដែលមនុស្សពីរនាក់នៅជាមួយគ្នា ពួកគេគឺជាគូស្នេហ៍ពីបុព្វេ។ ការរួមបញ្ចូលគ្នានៃឆ្នាំទាំងពីរនេះមិនត្រឹមតែនាំមកនូវសុភមង្គលដល់គ្រួសារ និងការយោគយល់គ្នាប៉ុណ្ណោះទេ ថែមទាំងជួយពន្យារទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងអាយុយឺនយូរទៀតផង។
៣. ឆ្នាំរកា និងរោង
អាចនិយាយបានថាគូស្នេហ៍មាន់ និងនាគ គឺជាគូតារាម៉ូដែលមួយដែលធ្វើឱ្យអ្នកដទៃសរសើរមិនដាច់ពីមាត់។ ចំណែកអ្នកកើតឆ្នាំរកា ជាមនុស្សមានចិត្តក្តៅក្រហាយ និយាយត្រង់ ហេតុអ្វីក៏និយាយយ៉ាងនេះថា អ្នកដែលកើតឆ្នាំរោង ជាមនុស្សស្លូតបូត ចេះអត់ឱន និងមិនប្រកាន់ខ្លួន។ បុគ្គលិកលក្ខណៈរបស់ពួកគេបំពេញគ្នាទៅវិញទៅមក។
អ្នកដែលកើតឆ្នាំរកា ជាមនុស្សដែលតែងតែហ៊ានលះបង់ដោយមិនចាំបាច់តបស្នង ចំណែកអ្នកកើតឆ្នាំរោង មានភាពស្វាហាប់ រហ័សរហួន និងតែងតែមានទំនាក់ទំនងស្នេហាជាមួយ "លុយកាក់" ដូច្នេះការរួមផ្សំនៃឆ្នាំទាំងពីរនេះ នឹងទទួលបានជោគជ័យ រកប្រាក់ចំណេញបានច្រើន។
អ្នកដែលកើតក្នុងឆ្នាំរកា ច្រើនតែជាអ្នករកស៊ីចិញ្ចឹមក្នុងគ្រួសារ ហើយឆ្នាំទាំង២នេះ បង្កើតបានជាគ្រួសារស្និទ្ធស្នាល ស្អិតរមួត ធ្វើបានល្អ។
៤. ឆ្នាំម្សាញ់ និងមាន់
«ពស់ជួបមាន់ជាប្រផ្នូលល្អ មាន់ជួបពស់ គឺឋានសួគ៌»។ អ្នកកើតឆ្នាំម្សាញ់ និងមនុស្សកើតឆ្នាំរកា ជាគូមានផលប្រយោជន៍ដូចគ្នា។ ឆ្នាំពស់មានភាពឆើតឆាយ និងអាថ៌កំបាំង មានប្រាជ្ញាឈ្លាសវៃ ចំណែកឆ្នាំមាន់ មានភាពឧស្សាហ៍ព្យាយាម និងមានស្ថិរភាព រឹងមាំ និងអត់ធ្មត់។
រួមគ្នា អ្នកទាំងពីរអាចណែនាំ និងជួយគ្នាទៅវិញទៅមក។ ពួកគេចែករំលែកតម្លៃដូចគ្នា និងជាមនុស្សដែលមានឧត្តមគតិជីវិតខ្ពស់។ បើរៀបការហើយ ទោះជាមិនអាចក្លាយជាមហាសេដ្ឋីក៏ដោយ ក៏នៅតែទាក់ទាញទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ ទ្រព្យសម្បត្តិកាន់តែកើនឡើង ល្មមអាចចិញ្ចឹមជីវិតគ្រួសារ រស់នៅស្រណុកស្រួលពេញមួយជីវិត៕
ប្រភព ៖ Phunutoday / Knongsrok